Nottingham Forest ទិញ​បាន​កីឡាករ​ម្នាក់ទៀត​តម្លៃ ១៦​លាន​ផោន​ពី​ក្លិប​ប្រេ​ស៊ី​ល Palmeiras

2023/01/17 09:29:58 pm        68

​បាល់ទាត់៖ ​ក្លិប​​អង់គ្លេស Nottingham Forest នៅតែ​បន្ត​បើក​ខ្ទង់ចំណាយ​របស់ខ្លួន​ក្នុងការ​នាំចូល​កីឡាករ​ថ្មី បន្ទាប់ពី​នាំយក​កីឡាករ​ប្រេ​ស៊ី​ល Danilo ពី​ក្លិប​ប្រេ​ស៊ី​ល Palmeiras ក្នុងតម្លៃ​ប្រហែល ១៦លាន​ផោន​។ ​ខ្សែបម្រើ​វ័យ ២១ឆ្នាំ​រូបនេះ​បាន​ផ្លាស់​មកកាន់ Forest ដែល​បច្ចុប្បន្នកំពុង​ឈរ​លេខ ១៣ ក្នុង​តារាង​នៅ Premier League ដោយបាន​ចុះហត្ថលេខា​រយៈពេល ៦ឆ្នាំកន្លះ​។

​​Danilo ធ្លាប់​ឈ្នះ​ជើងឯក​ក្លិប​កំពូល​អាមេរិក​នៅ​អាមេរិក​ឡា​ទិន Copa Libertadores ដែល​ស្មើនឹង UEFA Champions League នៅ​អឺរ៉ុប ២លើក​ជាមួយ​ក្លិប Palmeiras រួមទាំង​ជើងឯក​លី​គ​កំពូល​ប្រេ​ស៊ី​ល Serie A មួយ​លើក​ផងដែរ​នៅ​រដូវ​កាល​មុន និង​បានបង្ហាញ​ខ្លួន​សរុប​ចំនួន ១៤១ប្រកួត​។​ ​​Danilo ជា​កីឡា​ករទី២ ដែល​មកកាន់ Nottingham Forest ក្នុង​ខែមករា​នេះ បន្ទាប់ពី​មិត្ត​រួម​ក្រុម​របស់ Danilo នៅ Palmeiras ម្នាក់ទៀត Gustavo Scarpa ដែល​ផ្លាស់​មក​ដោយ​គ្មាន​តម្លៃ​ផ្ទេរ​កាលពី​សប្តាហ៍​មុន​។

​​រំលឹកថា ​មុន​រដូវ​កាល​នេះ​ចាប់ផ្តើម​កាលពី​រដូវក្តៅ​កន្លងមក Nottingham Forest បាន​ចុះហត្ថលេខា​នាំយក​កីឡាករ​ថ្មី​សរុប ២២នាក់​រួចមកហើយ​ក្នុងការ​បង្ហាញខ្លួន​លើកដំបូង​នៅ​ក្របខណ្ឌ​កំពូល English Premier League តាំងពី​ឆ្នាំ១៩៩៩​។​ ​​Nottingham Forest នឹងត្រូវ​ធ្វើដំណើរ​ទៅ​ទឹកដី Bournemouth ថ្ងៃ​សៅរ៍​នេះ​ក្របខណ្ឌ English Premier League៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm