សិស្សជាប់បាក់ឌុបឆ្នាំ២០១៩ និងបាក់ឌុប២០២២ អាចទៅទទួលសញ្ញាបត្រ និងវិញ្ញាបនបត្របណ្ដោះអាសន្ន

2023/01/17 09:31:03 pm        629

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យគ្រប់មន្ទីរអប់រំ រាជធានី-ខេត្តឡើងមក​ទទួល​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩ ក៏ដូចជាទទួលវិញ្ញាបនបត្របណ្ដោះអាសន្ន​សម្រាប់ការប្រឡងក្នុងឆ្នាំ ២០២២។

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះបានជម្រាបជូនប្រធានមន្ទីរអប់រំ រាជធានី-ខេត្តទាំងអស់ ឡើងមករាជធានីភ្នំពេញ ​ដើម្បីទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ​១៩ សីហាឆ្នាំ ២០១៩ ចាប់ពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣។

ទន្ទឹមគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងផលិតវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យម​សិក្សាទុតិយភូមិ ​សម័យប្រឡង ៥ធ្នូ ឆ្នាំ ២០២២ផងដែរ។​ វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យម​សិក្សាទុតិយភូមិ ​សម័យប្រឡង ៥ធ្នូ ឆ្នាំ ២០២២ ​គឺ​មន្ទីរអប់រំ រាជធានី-ខេត្ត អាចឡើងមកទទួល​ចាប់ពីថ្ងៃទី ២៣ ខែមករា។ ការចេញសញ្ញាបត្រ ក៏ដូចជាវិញ្ញាបណបត្របាក់ឌុប​សម្រាប់សម័យ​ប្រឡង​ទាំងពីរនេះ គឺដើម្បីឱ្យ​បេក្ខជនអាចយកទៅប្រើប្រាស់ទៅតាមច្បាប់អនុញ្ញាត។

ក្រសួងអប់រំ បានបញ្ជាក់ផងដែរថា ការទៅទទួលសញ្ញាបត្របាក់ឌុប ក៏ដូចជាវិញ្ញាបណបត្រ គឺបេក្ខជនមិនចំណាយថវិកានោះទេ។

ពាក់ព័ន្ធនឹងការប្រគល់សញ្ញាបត្រ ក៏ដូចជាវិញ្ញាបណបត្របាក់ឌុប នៃឆ្នាំសិក្សាទាំងពីរនេះ ក្រសួងអប់រំ ក៏បានបញ្ជាក់ឱ្យប្រធានមន្ទីរនីមួយៗត្រូវប្រជុំថ្នាក់ដឹកនាំ ​មន្រ្តីជំនាញរបស់មន្ទីរ និងនាយក និយាការគ្រឹះស្ថានមធ្យមសិក្សាដែលមានសិស្សប្រឡងជាប់ ដើម្បីរៀបចំយន្តការ និង​នីតិវិធីផ្ដល់សញ្ញាបត្រ និងវិញ្ញាបណបត្រ​ និងធ្វើសេចក្ដីជូនដំណឹងលម្អិតបន្ថែម ប្រកបដោយ​ស្មារតីទទួលខុសត្រូវខ្ពស់។

បេក្ខជនដែលប្រឡងជាប់បាក់ឌុប សម័យប្រឡង ១៩សីហា ឆ្នាំ ២០១៩ គឺមានចំនួន ៧៩ ០៥២ នាក់ ​គិតជាភាគរយនៃបេក្ខជនមកប្រឡងសរុប ​គឺស្មើនឹង ៦៨, ៦២ភាគរយ។ រីឯការប្រឡងបាក់ឌុបសម័យប្រឡង ៥ធ្នូ ឆ្នាំ ២០២២ គឺមានបេក្ខជនដែលប្រឡងជាប់ចំនួន ៩០ ៩៥០ នាក់ ​គិតជាភាគរយនៃបេក្ខជនមកប្រឡង គឺចំនួន ៧២,៣៣ភាគរយ៕

អត្ថបទ៖គឹមហុក


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        95
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm