មនុស្ស​ច្រើន​នាក់​ប្រមូល​ផ្តុំគ្នា​នៅ​ទី​តម្កល់​សព​ប្រទេស​នេ​ប៉ាល់ បន្ទាប់ពី​សាកសព​ ៧០​នាក់​ត្រូវ​បាន​រក​ឃើញ​ពី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​

2023/01/17 10:10:46 pm        455

​នេប៉ាល់៖ ក្រុម​មនុស្ស​ដ៏​ច្រើន​កាលពី​ថ្ងៃ​ចន្ទបានមក​ប្រមូល​ផ្តុំគ្នា ​នៅ​ខាងក្រៅ​ទី​តម្កល់​សព​ប្រទេស​នេ​ប៉ាល់ ដែល​ដាក់​សាកសព​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ ដែល​ក្នុងនោះ​មនុស្ស​យ៉ាងតិច ៧០​នាក់​បាន​ស្លាប់​។

​ក្រុម​មន្ត្រី​បាន​ធ្វើការ​នៅ​ខាងក្នុង ខណៈ​នគរបាល​បង្ក្រាប​កុបកម្ម​បាន​យាម​ទីតាំង​នេះនៅក្នុង​ទីក្រុង​ទេសចរណ៍ Pokhara ជា​កន្លែង​ដែល​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍ Yeti Airlines ATR 72 ដឹក​មនុស្ស​ចំនួន ​៧២នាក់​បាន​ធ្លាក់​កាលពី​ថ្ងៃអាទិត្យ ទី​១៥ ខែមករា​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា ការធ្វើ​កោសល្យវិច័យ​របស់​ជន​រងគ្រោះ​ក្រោយ​ការស្លាប់​ចំនួន ​២៤​នាក់ត្រូវធ្វើឡើង​នៅក្នុង​ទីក្រុង Pokhara ហើយ​នៅសល់​នឹងត្រូវ​បញ្ជូនទៅ​កាន់​រដ្ឋ​ធានី Kathmandu​។​ ​នៅ​កន្លែង​ធ្លាក់​យន្តហោះ ក្រុម​អ្នកស្វែងរក​កាលពី​ថ្ងៃ​ចន្ទ​បាន​រកឃើញ​ឧបករណ៍​ថត​សំឡេង​នៅ​កាប៊ីន​យន្ដហោះ និង​ឧបករណ៍​ថត​ទិន្នន័យ​ហោះហើរ​ (​ប្រអប់​ខ្មៅ​) ដែល​អាចជួយ​អ្នកស៊ើប​អង្កេត​កំណត់ថា​ អ្វីដែល​បណ្តាលឱ្យមាន​គ្រោះថ្នាក់​នេះ​កើតឡើង​។

​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​តស៊ូ​ក្នុង​អាកាសធាតុ​មិន​អំណោយផល និង​ការមើលឃើញ​មិនបាន​ច្បាស់ដើម្បី​ស្វែងរក​សាកសព​បន្ថែមទៀត សម្រាប់​អ្នកដំណើរ​ដែល​មិនទាន់បាន​រកឃើញ​រយៈ​ពេល​ជាង ២៤ម៉ោង​បន្ទាប់ពី​ការធ្លាក់​។ មន្ត្រី​ម្នា​ក់នៅ​មជ្ឈមណ្ឌល​សម្របសម្រួល​សង្គ្រោះបន្ទាន់​នៅ​អាកាសយានដ្ឋាន Kathmandu បាន​និយាយថា ការស្វែងរក​ត្រូវបាន​ផ្អាក​សម្រាប់​ការស្វែងរក​មនុស្ស​បាត់​ខ្លួន​ ២​នាក់​ទៀត​ដែល​នៅសល់ ខណៈ​ភាព​ងងឹត​បាន​ចូលមក​ដល់ ហើយនឹង​បន្ត​ឡើងវិញ​នៅ​ថ្ងៃ​អង្គារ​នេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        57
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        93
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        414

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm