ភាគីពាក់ព័ន្ធរួមគ្នាធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកអំឡុងចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម

2023/01/17 11:25:18 pm        406

ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ គ្រួសារមួយចំនួនបានជួបជុំគ្នាដើម្បីប្រារព្វពិធីបុណ្យចូលឆ្នាំតាមប្រពៃណីចិន និងវៀតណាម មិនផ្លូវការនៅទូទាំងប្រទេសកម្ពុជា។ នេះជាពេលវេលាសម្រាប់ក្រុមគ្រួសារ និងមិត្តភ័ក្តិធ្វើពិធីជប់លៀង និងអបអរឆ្នាំថ្មីដែល​នឹងចូលមកដល់នាពេលខាងមុខ។ ដូច្នេះក្នុងអំឡុងពេលនោះ នៅតាមដងផ្លូវកាន់តែមានភាពមមាញឹក និងកាន់តែប្រឈមនឹងគ្រោះថ្នាក់ ដោយសារមនុស្សធ្វើដំណើរដោយប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះឱ្យទាន់ពេលវេលា។

ដូច្នេះនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា បានរួមសហការគ្នាជាមួយ អង្គការមូលនិធិបង្ការរបួសអាស៊ី និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមេនូឡាយហ្វ៍ខេមបូឌា ប្រកាសផ្តើមយុទ្ធនាការលើកកម្ពស់​ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកទូទាំងប្រទេស អំឡុងពេលពិធីបុណ្យចូលឆ្នាំ​ថ្មីប្រពៃណី​ចិន និងវៀតណាមឆ្នាំ ២០២៣ ដើម្បីបង្ការអ្នកប្រើប្រាស់ផ្លូវដែលងាយរងគ្រោះ ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់​ចរាចរណ៍នៅ​ទូទាំងប្រទេស។

យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងប្រកាសផ្តើមជាមួយនឹងការផលិត និងផ្តល់នូវផ្ទាំងបដាចំនួន ៣៥០ ផ្ទាំងទៅដល់ទូទាំងរាជធានី និងខេត្ត។ ផ្ទាំងបដាទាំងននេះ នឹងរំលេចនូវខ្លឹមសារនៃហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ធំៗចំនួន ៧ ប្រធានបទ រួមមាន៖ ការបើកបរលើសល្បឿនកំណត់ ការមិនពាក់មួកសុវត្ថិភាព ការជែង/វ៉ាគ្នា និងសារៈសំខាន់នៃសិទ្ធិអាទិភាពលើដងផ្លូវ ការគាំទ្រសត្វចិញ្ចឹមឆ្លងកាត់ផ្លូវ និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោករបស់ប្រទេស។

គួរបញ្ជាក់ថា លពីឆ្នាំ ២០២២ ក្នុងរយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម មានមនុស្សចំនួន ២៥ នាក់បានស្លាប់ និង ៤៩ នាក់ ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ចរាចរណ៍ បើយោងតាមរបាយការណ៍ដែលផ្សព្វផ្សាយដោយ​នាយកដ្ឋាន​ចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕ អត្ថបទ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        46
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm