យកសំណាកលើកទី១ លើមនុស្ស៥៣នាក់ ប៉ះពាល់អ្នកឆ្លងកូវីដ១៩ម្នាក់ នៅស្រុករុក្ខគិរី លទ្ធផលអវិជ្ជមាន

2021/04/27 09:59:58 am        667

បាត់ដំបង៖ មនុស្សចំនួន ៥៣នាក់ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយបុរសម្នាក់ រស់នៅក្នុងភូមិខ្នាចអំពារ ឃុំព្រែកជីក ស្រុករុក្ខគិរី ត្រូវបានមន្ត្រីសុខាភិបាល យកសំណាកលើកទី១ តាមរយៈឧបករណ៍ពិសោធន៍រហ័ស នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ជាលទ្ធផលអវិជ្ជមានទាំងអស់ ប៉ុន្តែពួកគេត្រូវរងចាំសំណាកជាបន្តបន្ទាប់ និងត្រូវធ្វើចត្តាឡីស័កនៅក្នុងផ្ទះរៀងខ្លួន ខណៈអ្នកភូមិផ្សេងៗទៀត ក៏មិនឲ្យចេញពីផ្ទះ ។

បើតាមអាជ្ញាធរ នៅស្រុករុក្ខគិរី បានឲ្យដឹងថា អ្នកត្រូវយកសំណាកទាំងអស់នេះ គឺជាអ្នកប៉ះពាល់ជាមួយបុរសវិជ្ជមានកូវីដ១៩ម្នាក់ ដែលជាអ្នកប្រកបរបរដឹកម្នាស់លក់ទៅផ្សារនាគមាស ក្នុងរាជធានីភ្នំពេញ ដោយអ្នកខ្លះជាសាច់ញាតិ និងខ្លះទៀតជាមិត្តិភក្តិ ឬអ្នកភូមិជាមួយ ។

ក្នុងឱកាសចុះពិនិត្យការបិទមិនឲ្យមានការចេញចូលភូមិខ្នាចអំពរ ឃុំព្រែកជីក នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា បន្ទាប់ពីបិទនេះមានការយាមប្រចាំការយ៉ាងម៉ត់ចត់ ពីសំណាក់កងកម្លាំង រួមទាំងអាជ្ញាធរមូលដ្ឋាន មិនឲ្យមានការឆ្លងកាត់ចេញចូល សូម្បីតែពលរដ្ឋក្នុងភូមិ ក៏មិនអាចចេញពីផ្ទះរបស់ពួកគេបាននោះដែរ បើមិនមានការអ្វីចាំបាច់នោះ ។

ឯកឧត្តមបានបន្តថា ទន្ទឹងនឹងការបិទខ្ទប់នេះ រដ្ឋបាលខេត្តបានជំរុញដល់អាជ្ញាធរស្រុក ចុះពិនិត្យមើលផ្ទះពលរដ្ឋ ដែលមានជីវភាពខ្វះខាត ត្រូវផ្ដល់នូវស្បៀងអាហារជូនពួកគាត់ ខណៈក៏មានការអនុញ្ញាតិឲ្យមានអ្នកលក់ម្ហូបអាហារចល័តម្នាក់ សម្រាប់ឲ្យអ្នកភូមិទិញ ក្នុងអំឡុងបិទខ្ទប់នេះ ហើយក៏មានគ្រូពេទ្យប្រចាំការផងដែរ ។

ជាមួយគ្នានេះ អភិបាលខេត្តបាត់ដំបង បានណែនាំដល់កងកម្លាំង និងអាជ្ញាធរត្រូវជួយមើលនូវសត្វពាហនៈរបស់ពលរដ្ឋមាន​ការឲ្យទឹក​ឲ្យចំណី​ស៊ីជាដើម រួមទាំងត្រូវការពារសន្តិសុខផ្ទះរបស់ពលរដ្ឋ ដែលមានវិជ្ជមានកូវីដ១៩ ខណៈក្រុមគ្រួសារគាត់ ត្រូវបាននាំយក​ទៅធ្វើចត្តាឡីស័កអស់ ខ្លាចមានករណីអ្នកមានចេតនាមិនល្អ ប៉ះពាល់យកទ្រព្យសម្បត្តិរបស់ពួកគេ ។

 បន្ទាប់មានករណីបុរសម្នាក់វិជ្ជមានកូវីដ១៩ ដែលចេញលទ្ធផលកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងកុំឲ្យមានការឆ្លង​រាលដាល​កាន់តែខ្លាំងក្នុងសហគមន៍ នៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងបិទភូមិខ្នាចអំពារ ជាទីកន្លែងបុរសនោះរស់នៅ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ៕អត្ថបទ ៖ សុខរិទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        118
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        229
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm