មេដឹកនាំ​យោធា​ជាន់ខ្ពស់​របស់​អ៊ុយ​ក្រែ​ន​ និង​សហរដ្ឋអាមេរិក​បាន​ជួបពិភាក្សា​ជុំវិញ​តម្រូវការ​បន្ទាន់​

2023/01/18 04:45:50 pm        334

​ប៉ូឡូញ៖ មន្ត្រី​យោធា​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ប៉ូឡូញ និង​បាន​ពិភាក្សា​ជាមួយ​សម​ភាគី​អ៊ុយ​ក្រែ​ន​ក្នុង​ជំនួប​ទល់មុខ​គ្នា​ជា​លើកដំបូង ខណៈ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ឈានចូល​ជិត​គម្រប់​ ១​ឆ្នាំ​។​

​អគ្គ​មេបញ្ជាការ​កងទ័ព​សហរដ្ឋអាមេរិក​លោក Mark Milley ដែល​ជា​ប្រធាន​នាយសេនាធិការ​ចម្រុះបាន​ជួប​រយៈពេល​ជាច្រើន​ម៉ោង ជាមួយ​មន្ត្រី​ប្រមុខ​យោធា​របស់​អ៊ុយ​ក្រែ​ន​លោក​ឧត្ដមសេនីយ៍ Valerii Zaluzhnyi នៅ​ក្នុង​ទីតាំង​ពុំបាន​បញ្ជា​ក់​មួយ​ក្នុង​ប្រទេស​ប៉ូឡូញ​ភាគ​អាគ្នេយ៍​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន​។ ​លោក Zaluzhnyi បាន​និយាយ​ថា លោក​បាន​គូស​បញ្ជាក់​ពី​តម្រូវការ​បន្ទាន់ ​សម្រាប់​កង​កម្លាំង​របស់លោក​កាលពី​ថ្ងៃ​អង្គារ​ជាមួយ​លោក Milley​។ ​មេដឹកនាំ​ទាំង​២ ​បាន​ពិភាក្សា​គ្នា​ជា​ញឹក​ញាប់​អំពី​តម្រូវការ​យោធា​របស់​អ៊ុយ​ក្រែ​ន និង​ស្ថានភាព​នៃ​សង្គ្រាម​កាលពី​ពី​ឆ្នាំមុន ប៉ុន្តែ​ពុំ​ដែល​បាន​ជួប​គ្នា​ដោយ​ផ្ទាល់​ទេ​។

​ជំនួប​នេះ​មាន​ឡើង ខណៈ​សហគមន៍​អន្តរជាតិ​បង្កើន​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន រួម​ទាំង​ការពង្រីក​ការ​ហ្វឹក​ហាត់​របស់​ទាហាន​អ៊ុយ​ក្រែ​ន​ដោយ​សហរដ្ឋអាមេរិក និង​ការ​ផ្ដល់​ខែល​ការពារ​មី​ស៊ី​ល​ប៉ា​ទ្រី​យ៉ូ​ត រថក្រោះ និង​កា​របង្កើន​ការ​ការពារ​ដែនអាកាស និង​ប្រព័ន្ធ​អាវុធ​ផ្សេងទៀតដោយ​សហរដ្ឋ​អាមេរិក និង​កម្លាំង​ចម្រុះ​របស់​សហភាព​អឺរ៉ុប និង​បណ្ដា​ប្រទេស​ផ្សេងទៀត​។​ ជំនួប​នេះ​ក៏បាន​កើត​ឡើង​ផង​ដែរ ​ស្របពេល​មានការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​នៅក្នុង​ខេត្ត Donetsk ភាគ​ខាងកើត ជាទី​ដែល​កងកម្លាំង​រុស្ស៊ី​ដែល​មាន​ជំនួយ​ ពី​ក្រុម​ទាហាន​ស៊ីឈ្នួល​វ៉េ​កណា​គ្រុប​រាប់​ពាន់​នាក់ក្នុង​ការ​កែ​ប្រែ​ស្ថានការណ៍ ​ក្រោយ​ការ​ដើរ​ថយ​ក្រោយ​នៅ​សមរភូមិ​ប្រយុទ្ធ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        198
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        183
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        254

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​

2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm