សហភាព​អឺរ៉ុប​គ្រោង​បង្កើត​ឃ្លាំង​ស្តុក​អាវុធ​នុយក្លេអ៊ែរ​នៅជាប់​ព្រំដែន​រុស្ស៊ី​

2023/01/18 05:09:30 pm        352

​អឺរ៉ុប៖ គណៈកម្មការ​អឺរ៉ុប​បានប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា ​ខ្លួន​នឹង​បង្កើត​ឃ្លាំង​បម្រុង​យុទ្ធសាស្ត្រ​នៃ​សម្ភារៈ ​និង​ការផ្គត់ផ្គង់​លើកដំបូង ដែល​អាច​ផ្ដល់​ការ​ឆ្លើយ​តប​ដល់​បណ្ដា​សមាជិក​សហភាព​អឺរ៉ុប ចំពោះ​ឧបទ្ទវហេតុ​អាវុធ​គីមី ឬ​នុយក្លេអ៊ែរ​ដ៏​ខ្លាំងក្លា​នៅ​ថ្ងៃ​ណាមួយ​។

​ឃ្លាំង​ស្តុក​អាវុធ​នេះ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​ហ្វាំ​ង​ឡង់ ​ដែល​ផ្ដល់​ការ​ងាយ​ស្រួល​ដល់​រដ្ឋ​នីមួយៗ​នៅ​តំបន់​បាល់​ទីក​។ ​គណៈកម្មការ​អឺរ៉ុប​សម្រាប់​ការគ្រប់គ្រង​វិបត្តិ​លោក Janez Lenarcic បាន​និយាយ​ថា ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​បាន​បញ្ជាក់​ពី​តម្រូវការ ក្នុង​ការ​បង្កើត​ឃ្លាំង​ស្តុក​អាវុធ​ដែល​នឹង​ផ្ដល់​នូវ​សុវត្ថិ​ភាពជា​ចម្បង រហ័ស និង​ការ​ឆ្លើយ​តប​ដែល​ត្រូវ​បាន​សម្របសម្រួល​នៅ​កម្រិត​សហភាព​អឺរ៉ុប​។ ​យោង​តាម​សារព័ត៌មាន EuroNews ឃ្លាំង​ស្តុក​នេះ​នឹង​រួមមាន​វិធានការណ៍​វេជ្ជសាស្ត្រ​សំខាន់ៗ ​បូក​រួម​ទាំង​វ៉ាក់សាំង និង​ថ្នាំ​ប្រឆាំង​មេរោគ ឧបករណ៍​វេជ្ជសាស្ត្រ និង​ឧបករណ៍​ឆ្លើយតប​ជំនាញ​ដែល​ត្រូវការ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​គ្រោះថ្នាក់​ជីវសាស្ត្រ វិទ្យុសកម្ម និង​នុយក្លេអ៊ែរ។

តាម​ទ្រឹស្ដី​ទីតាំង​នេះ​គួរតែ​អាច​បញ្ជូន​ការ​ផ្គត់ផ្គង់​ក្នុង​រយៈពេល ១២​ម៉ោង បន្ទាប់ពី​សមាជិក​ដែល​រង​ផល​ប៉ះពាល់​ទទួល​យក​ការ​ផ្តល់​ជូន​ជំនួយ​របស់​សហភាព​អឺរ៉ុប​។ ទីក្រុង​ប្រ៊ុ​ច​សែ​ល​បាន​អនុម័ត​ថវិកា​ចំនួន ២៤២​លាន​អឺរ៉ូ​ស្មើ ២៦១​លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​ផ្តល់​មូលនិធិ​សម្រាប់​កម្មវិធី​នេះ ​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​មាន​ការ​ត្រៀម​លក្ខ​ខណៈ​រួចរាល់ សម្រាប់​ប្រើប្រាស់​នៅ​ឆ្នាំ​២០២៤៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        2
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm