ឥណ្ឌូនេស៊ី កោតសរសើរការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយ

2023/01/18 05:22:00 pm        309

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា បាន​កោត​សរសើរ​ការ​អភិវឌ្ឍ​រីក​ចម្រើន​របស់កម្ពុជា ដែលនាំដល់ការធានាបានខឿនសេដ្ឋកិច្ចកាន់តែរឹងមាំ។

ការថ្លែងកោតសរសើររបស់ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ឯក​អគ្គ​រដ្ឋ​ទូត​សាធារណ​រដ្ឋ​ឥណ្ឌូនេស៊ីប្រចាំកម្ពុជា ធ្វើឡើង​ក្នុង​ពេល​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ចំពោះ​សម្តេ​ចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នៅវិមានរដ្ឋសភា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ​២០២៣នេះ។

នាឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​សម្តេច​​ប្រធានរដ្ឋសភា ដែលបានគាំទ្រ និង​ផ្តល់កិច្ចសហការល្អនាពេលកន្លងមក ក្នុង​ការ​ជំរុញ​ឱ្យ​បេសកកម្ម​ការ​ទូតរបស់ឯកឧត្តមទទួលបានជោគជ័យ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគោរពស្នើ សូម​សម្តេចប្រធានរដ្ឋសភា និងមន្រ្តីរាជការទាំងអស់បន្តគាំទ្រ និង​ផ្តល់​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​បន្ត​ទៀត​ដល់​ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹង​មក​ដល់​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ​។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ពីជោគជ័យរបស់កម្ពុជា នៅ​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រមទាំងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នាពេលកន្លងមកនេះ។ ឯកឧត្តមបញ្ជាក់ថា​ ជោគជ័យ​របស់​កម្ពុជា​នោះ​នឹង​ជំរុញ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី ឱ្យខិតខំរៀបចំកិច្ចប្រជុំខាងលើនេះបន្តពីកម្ពុជាឱ្យបានល្អប្រសើរផងដែរ។

ទន្ទឹមគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងថា​ នៅក្នុង​រយៈ​ពេល​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​ ៥ឆ្នាំកន្លងមកនេះ សង្កេតឃើញថា​ កម្ពុជាមានការអភិវឌ្ឍរីកចម្រើននៅទូទាំងប្រទេស ពិសេស​នៅរាជធានីភ្នំពេញ ដែលជាសញ្ញាមួយបញ្ជាក់ថា​ នៅពេលខាងមុខដ៏ខ្លីនេះ កម្ពុជា​នឹង​មាន​ខឿន​សេដ្ឋកិច្ចរឹងមាំជាមិនខានឡើយ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​យក​នាម​របស់​អតីត​ប្រធានាធិបតីឥណ្ឌូនេស៊ី ដាក់ឈ្មោះផ្លូវពីរខ្សែនៅក្នុងរាជធានីភ្នំពេញ ដែល​បង្ហាញ​ពី​ចំណង​មិត្តភាពដ៏រឹងមាំនិងជិតស្និទ្ធ នៃប្រទេសទំាងពីរ។

ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​អាណត្តិ​ការ​ទូត​របស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបាន​រួម​ចំណែក​ដល់​ការ​បន្ត​ថែ​រក្សា​ទំនាក់​ទំនង​មិត្ត​ភាព​ជា​ប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យ​មាន​ការ​រីក​ចម្រើន​ថែម​មួយ​កម្រិត​។​ បេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា​ ពិតជាបាន​បង្ក​លក្ខណៈ​សម្បត្តិ​កាន់​តែ​ប្រសើរ​ថែម​ទៀត​ក្នុងការលើកស្ទួយវឌ្ឍនភាព នៃ​ចំណងការទូតរវាងប្រទេសទាំងពីរ ឱ្យ​កាន់​តែ​មាន​សន្ទុះ​ខ្លាំងក្លាមួយកម្រិតទៀត។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា រដ្ឋសភាកម្ពុជាពេញចិត្ត និងអបអរ​សាទរ​ចំពោះ​សមិទ្ធ​ផល​ទំាង​ឡាយ ដែលរដ្ឋាភិបាល នៃ​ប្រទេសទាំងពីរសម្រេចបាន ដែល​ពិត​ជា​បាន​នំា​មក​នូវ​ផល​ប្រយោជន៍​ដល់​ប្រជាជាតិទាំងសងខាង។ ដោយឡែកនៅក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ក៏មាន​កិច្ច​សហប្រតិបត្តិការល្អជាមួយគ្នា តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​សិក្សា​ស្វែង​យល់​លើ​ការងារ​នីតិកម្ម និង​ការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភារវាងរដ្ឋសភា នៃប្រទេសទាំងពីរ។

គិតមកដល់ពេលនេះ កម្ពុជា-ឥណ្ឌូនេស៊ី មានទំនាក់ទំនងការទូតជាមួយគ្នាជាង៦០ឆ្នាំមកហើយ ហើយ​ថ្នាក់​ដឹកនាំរបស់យើង តែងបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ដើម្បីពង្រឹង​ចំណង​មិត្តភាព និងកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ។

ឆ្លៀតឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែល​បាន​រួម​ចំណែក​ក្នុង​ដំណើរការកសាងសន្តិភាព និង​ការ​អភិវ​ឌ្ឍ​នៅ​កម្ពុ​ជា​តាម​រយៈ​ជំនួយ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ការ​លើកកម្ពស់សមត្ថភាពកងទ័ព ជំនួយផ្នែកអាកាសចរណ៍ស៊ីវិល និងជំនួយ​មនុស្ស​ធម៌​ផ្សេង​ៗ​ច្រើន​ទៀត នាពេលកន្លងមកផងដែរ។

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        82
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        101
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm