ប្រធាន​សហព័ន្ធ និង​​កីឡា​កាយ​វប្បកម្ម​សោកស្ដាយ​ក្រោយ​ត្រូវ​បាន​ដកចេញ​ពី​ស៊ី​ហ្គេម​

2023/01/18 06:05:03 pm        178

​កាយ​វប្បកម្ម៖ កីឡា​កាយ​វប្បកម្មត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ២០២៣ (CAMSOC) សម្រេច​ដកចេញ​ពី​ការប្រកួត​ស៊ី​ហ្គេមនា​ខែឧសភា​ខាងមុខ​ហើយ ក្រោយ​រកឃើញ​កីឡាករ ២រូបជាប់​ពាក់ព័ន្ធ​ការប្រើប្រាស់​សារធាតុ​ហាមឃាត់​ (​ដូ​ភីង​) កំឡុង​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ។​

​ការណ៍​នេះបានធ្វើ​ឲ្យ​លោក តឹក ប៊ុន​វី ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ​កម្ពុជា រួមទាំង​ក្រុម​ជម្រើសជាតិ​ទាំងមូលមានការ​សោកស្ដាយ​ជាខ្លាំង និង​បានធ្វើការ​សុំទោស​ជា​សាធារណៈចំពោះ​កំហុសឆ្គង​ដោយ​អ​ចេតនា​របស់​កីឡាករ ២​រូបដែល​ធ្លោយ​ប្រើ​សារធាតុ​ហាមឃាត់​ប្រភេទ​ Steroids ​ដោយ​មិនដឹង​ខ្លួន រួមមាន​កីឡាករ ផាន់ ណា​រិ​ទ្ធ និង​កីឡាករ ស៊ា​ង ម៉េង​សាង។​ ​ក្រោយ​កើតមាន​រឿងរ៉ាវ​ដ៏​រសើប ក៏ដូចជា​ការឆ្លើយ​សារភាព​ត្រង់​ចំពោះមុខ​សហព័ន្ធ​របស់​កីឡាករ​ជម្រើសជាតិ​ទាំង ២​រូបនៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៣ សហព័ន្ធ​ក៏បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយនៅ​ទីស្នាក់ការ​សហព័ន្ធ ដើម្បី​ឲ្យ​កីឡាករ​សារភាព និង​សុំទោស​ជា​សាធារណៈជុំវិញ​នឹង​ការប្រើប្រាស់​សារធាតុ​ហាមឃាត់ និង​ការ​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ដកចេញ​ពី​ស៊ី​ហ្គេម។​

​ក្នុងនាម​ប្រធាន​សហព័ន្ធ លោក តឹក ប៊ុន​វី បាន​សម្ដែង​ការសោកស្ដាយ និង​ឈឺចាប់​ជាខ្លាំងដែល​ការខិតខំ​ប្រឹងប្រែង​ជាច្រើន​ឆ្នាំ ពិសេស​ការ​ខំប្រឹង​ហ្វឹកហាត់​របស់​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ខ្លួនដើម្បី​ត្រៀម​ស៊ី​ហ្គេម ត្រូវបានរលាយពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​សារធាតុ​ម​ហាមឃាត់ ពិសេស​ប្រភេទ​ Steroids ​ដែល​អន្ដរជាតិ​មានការ​ព្រួយបារម្ភ និង​ទប់​ស្កាល់ ក្នុងនោះ​សហព័ន្ធ​ក៏បាន​ហាមឃាត់​យ៉ាង​ម៉ឺងម៉ាត់​ផងដែរ។​ ​ពាក់ព័ន្ធ​ករណីនេះកីឡាករ ផាន់ ណា​រិ​ទ្ធ និង​កីឡាករ ស៊ា​ង ម៉េង​សាង បាន​សារភាព និង​ទទួលស្គាល់ថា ខ្លួន​ពិតជា​បាន​ចាក់​ថ្នាំ​បញ្ចុះ​ជាតិ​ទឹក​ពិតមែន តែ​ពួកគេ​បានលើកឡើង​ស្រដៀង​គ្នា​ថា ពុំបាន​ដឹងថា ថ្នាំ​នេះស្ថិតក្នុង​ប​ញ្ចី​ហាមឃាត់​របស់​ទីភ្នាក់ងារ​ប្រឆាំង​សារធាតុ​ញៀន​ពិភពលោក​(WADA) នោះទេ។ ផាន់ ណា​រិ​ទ្ធ បាន​ពន្យល់ថា ដំបូង​ឡើយ​ខ្លួន និង​មិត្ត​រួម​ក្រុមបាន​ទៅ​ក្លិប​ហាត់ប្រាណ​ King GYM ​ដែលមាន​អ​តី​ម្ចាស់​មេដាយមាស​អន្ដរជាតិ សំបូរ សុ​ភ័​ណ្ឌ ជា​ក្លិប ដើម្បី​សុំ​ការណែនាំមុន​ការប្រកួត​កីឡា​ជាតិលើក​ទី​៣។​

​បន្ទាប់ពី​ទៅដល់​ម្ចាស់​ក្លិប​លោក សំបូរ សុ​ភ័​ណ្ឌ ក៏បាន​ប្រាប់​ឲ្យ​ពួកគេ​ស្នាក់នៅ​ទីនោះ ដើម្បី​ប្រាប់​ពី​វិធី​ពិសេស​ធ្វើ​ឲ្យ​សាច់ដុំ​ស្ងួត​ល្អ។ លុះដល់​យប់​ឡើង បន្ទាប់ពី​ញាំ​អាហារ​ហើយ ម្ចាស់​ក្លិប​រូបនេះក៏បាន​ដាស់​ពួកគេ ដើម្បី​ចាក់​ថ្នាំ​សម្រក​ជាតិ​ទឹក​ម្នាក់​ម្ដងៗ​ចំនួន ២​ដូ​សដោយ​ដូ​ស​ទី​១ ចាក់​នៅ​យប់​រំលង​អា​ធ្រា​ត្យ​ថ្ងៃទី​២៥ ខែវិច្ឆិកា និង​ដូ​ស​ទី​២ ចាក់​នៅ​យប់​រំលង​អា​ធ្រា​ត្យ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២។​ ណា​រិ​ទ្ធ បន្ថែមថា ជាមួយ​ការចាក់​ថ្នាំ​នេះដែរ ខ្លួន​ក៏បាន​សួរ សំបូរ សុ​ភ័​ណ្ឌ ពី​ផលប៉ះពាល់​ដែរ តែ​ត្រូវបាន​ម្ចាស​ក្លិប​ King GYM ​រូបនេះ​ឆ្លើយថា អត់​អី​ទេ វា​មាន​រយៈពេល​ត្រឹមតែ ៧​ថ្ងៃ​ប៉ុណ្ណោះ ណាមួយ​លោក​ក៏​ដឹងថា ពួកគាត់​ជា​កីឡាករ​ជម្រើសជាតិ​ត្រៀម​ស៊ី​ហ្គេម​ដែរ។ តែ​អ្វីដែល​ត្រូវបាន​ហួសពេល ក្រោយ​ភ្នាក់ងារ​ដូ​ប៉ា​កម្ពុជាធ្វើតេស្ដ​ទឹកនោម​ពួកគេ បន្ទាប់ពី​ចប់​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ រកឃើញ​ពួកគេ​មាន​សារធាតុ​ហាមឃាត់​ប្រភេទ​ Steroids ​ទើប​ពួកគេ​ដឹងថា ខ្លួន​បាន​ដើរ​លើ​ផ្លូវខុស​រួចទៅហើយ។​

​ជុំវិញ​រឿងនេះ ទាំង​កីឡាករ ផាន់ ណា​រិ​ទ្ធ និង​កីឡាករ ស៊ា​ង ម៉េង​សាង បាន​សម្ដែង​ការសោកស្ដាយ​ជាខ្លាំង និង​សុំទោស​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​មិត្ត​រួម​ក្រុម ដែល​ពួកគេ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សហព័ន្ធ បង្ក​ឲ្យ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​សម្រេច​ដក​កីឡា​កាយ​វប្បកម្ម​ពី​ស៊ី​ហ្គេម នាំ​ឲ្យ​មិត្ត​រួម​ក្រុម​ផ្សេងទៀតមិនមាន​ឱកាស​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ។ យ៉ាងណាក្ដី​ពួកគេក៏បាន​ស្នើសុំ​ការអន្ដរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​បានដាក់​បញ្ចូល​កីឡា​នេះ​ក្នុង​ស៊ី​ហ្គេម និង​ផ្ដល់ឱកាស​ដល់​កីឡាករ​ផ្សេងទៀត ដែល​មិនបាន​សាង​កំហុសបានបង្ហាញ​សមត្ថភាព និង​ដណ្ដើម​មេដាយ​ជូន​ជាតិ​ក្នុង​ស៊ី​ហ្គេមឆ្នាំ​២០២៣ នេះ​ផងដែរ។​ ​គួរ​ដឹងថា សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​អន្ដរជាតិ ត្រូវបាន​ទីភ្នាក់ងារ​ប្រឆាំង​សារធាតុ​ញៀន​ពិភពលោក​ (WADA) ប្រកាស​ដាក់​ក្នុង​បញ្ជី​ហាមឃាត់ ដោយសារ​ការរកឃើញ​ប្រភេទ​កីឡា​នេះ ងាយ​ទទួលរង​នូវ​ការប្រើប្រាស់​សារធាតុ​ហាមឃាត់​ជាច្រើន។ ការណ៍​នេះអាចជា​កត្ដា​មួយ​ដ៏​សំខាន់ ដែល​នាំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​សម្រេច​ដក​កីឡា​កាយ​វប្បកម្ម​ចេញពី​ស៊ី​ហ្គេម ដើម្បី​ចៀសវាង​ផលប៉ះពាល់​នានា ពិសេស​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ ដ្បិត​កម្ពុជា​ក៏​ជា​ប្រទេស​ហត្ថលេខី​របស់​ទីភ្នាក់ងារ​ WADA ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm