គ្រួសារអតីតយុទ្ធជន ១០០គ្រួសារ ថ្លែងអំណរគុណសម្តេចតេជោ សែន ដែលបានផ្ដល់​អណ្តូង​ទឹកស្អាត​ដល់ពួកគាត់

2023/01/18 06:56:39 pm        316

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ និង​ជា​អនុប្រធាន​សមាគមអតីតយុទ្ធជនខេត្ត និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ប្រធាន​សមាគម​អតីត​យុទ្ធជន​ខេត្តកំពង់ឆ្នាំង បានបន្តចុះ​ជីក​អណ្តូង​ទឹក​ស្អាត​ជូន​បង​ប្អូន​ក្រុម​គ្រួសារ​អតីត​យុទ្ធជន​ដែល​កំពុង​រស់​នៅ​ក្នុង​ឃុំ​ក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនេះ ដើម្បី​អោយ​បង​ប្អូន​ក្រុម​គ្រួសារ​អតីត​យុទ្ធជនមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។

លោក​ឧត្តមសេនីយ៍ទោ ខូវ លី អនុប្រធានសមាគមអតីតយុទ្ធជនខេត្តបានបន្តថា ដោយសារ​តែ​មើល​ឃើញ​នូវ​ការ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​របស់​បង​ប្អូន​គ្រួសារ​អតីត​យុទ្ធជន​ដែល​បាន​មក​រស់​នៅ​ក្នុង​ឃុំ​ក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ជាទីតាំងដែលសម្តេចតេជោ ហ៊ុន សែន ប្រធាន​សមាគម​អតីត​យុទ្ធជន បានប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជននាពេលថ្មីៗនេះ។ ការចុះ​មក​ជីក​អណ្តូង​ទឹក​ស្អាត​ពេ​លនេះ គឺយើងត្រូវដាក់អណ្តូងស្នប់១ ប្រើបាន ១០ខ្នងផ្ទះសិន ហើយ​ក្នុង​​ ១០០​ខ្នង​ផ្ទះ​នេះ ​ត្រូវជីកអណ្តូងទឹកស្អាតជូនគាត់ចំនួន ១០អណ្តូងផងដែរ ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បាន​ថ្លែង​អំណរ​គុណ​ដ​ល់លោកឧត្តមសេនីយ៍ទោ ខូវ លី ដែលបានផ្តល់អណ្តូងទឹកស្អាតចំនួន១០អណ្តូងនេះ ជូន​ដល់​ក្រុម​គ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅទីនេះ អោយមានទឹក​ស្អាត​ប្រើប្រាស់​គ្រប់​គ្រាន់​ក្នុង​គ្រួសារ និងផ្តល់នូវសុខភាពល្អដល់បងប្អូន។ កន្លងមក សម្តេចតេជោ ហ៊ុន សែន ប្រធាន​សមាគម​អតីត​យុទ្ធជនកម្ពុជា, ឯកឧត្តម គន់ គីម អនុប្រធានសមាគម និងជាអគ្គ​លេខាធិការ​សមាគម​អតីត​យុទ្ធជនកម្ពុជា, និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានកិត្តិយស​សមាគម​អតីត​យុទ្ធជន​ខេត្ត​កំពង់ឆ្នាំង តែងតែយក​ចិត្ត​ទុក​ដាក់​ជា​និច្ច​ចំពោះ​ក្រុម​គ្រួសារ​អតីត​យុទ្ធជន​គ្រប់​ទី​កន្លែង ដែលជួបការលំបាកខ្វះខាត ដោយបានផ្តល់ជូនពួគាត់នូវផ្ទះ ដីលំនៅដ្ឋាន ដីកសិកម្ម សំរាប់​ចិញ្ចឹមជីវិតផងដែរ។

តំណាងក្រុមគ្រួសារអតីតយុទ្ធជន៣នាក់បាន ថ្លែងអំណរគុណដល់សម្តេចតេជោ សែន ប្រធាន​សមាគម​អតីតយុទ្ធជន និងថ្នាក់ដឹកនាំទាំងអស់ ដែលបាន​យក​ចិត្ត​ទុក​ដាក់​ដល់​ក្រុម​គ្រួសារ​អតីត​យុទ្ធជន ដោយបានផ្តល់ជា ដីលំនៅដ្ឋាន ជាផ្ទះ និងជាដីកសិកម្ម ជូន ។ ហើយថ្មីនេះ ថ្នាក់​ដឹក​នាំ​បាន​ផ្តល់​ជូន​នូវអណ្តូងទឹកស្អាតចំនួន១០អណ្តូងទៀត សំរាប់ការប្រើប្រាស់ ជាពិសេស​ជួយ​ដល់​សុខុមាល​ភាព​បង​ប្អូន​គ្រួសារអតីតយុទ្ធជនបានល្អប្រសើរថែមទៀត។

គួរបញ្ជាក់ថា ផ្ទះ ដីលំនៅដ្ឋាន ដីកសិកម្ម របស់គ្រួសារអតីតយុទ្ធជននៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវ​ផ្តល់​ជូន​ដល់​ក្រុមគ្រួសារអតីតយុទ្ធជនជាបន្តបន្ទាប់រហូតដល់៥០០ខ្នងផ្ទះ ។ ពេលនេះ ផ្ទះ ដី​លំ​នៅឋាន ដីកសិកម្ម ត្រូវបានផ្តល់ជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន១០០ខ្នងផ្ទះរួចហើយ នៅ​សល់​ ៤០០ខ្នងផ្ទះទៀតកំពុងសាងសង់ជាបន្តបន្ទាប់៕ ហុង វាស្នា


អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm