Pablo Sarabia ផ្លាស់​ពី PSG មកកាន់ Wolverhampton តម្លៃ ៤.៤លាន​ផោន

2023/01/18 07:02:39 pm        70

បាល់ទាត់៖ ​ខ្សែបម្រើ​ស្លាប​អេ​ស្ប៉ា​ញ Pablo Sarabia បានសម្រេច​ក្នុងការ​ផ្លាស់​ពី​ក្លិប​បារាំង Paris Saint Germain មក​ចូលរួម​ជាមួយ Wolverhampton ក្នុងតម្លៃ​ផ្ទេរ ៤.៤លាន​ផោន​។ ​​

កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​បាន​ផ្លាស់​មកកាន់​កីឡដ្ឋាន Molineux ដែល​កំពុង​ឈរ​លេខ ១៦ ក្នុង​តារាង Premier League ដោយបាន​ចុះហត្ថលេខា​រយៈពេល ២ឆ្នាំកន្លះ​។ ​​Pablo Sarabia បាន​ចាក​ចេញពី Sevilla កាលពី​ឆ្នាំ២០១៩ ផ្លាស់​ទៅកាន់ Paris Saint Germain ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១១គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៣៥លើក​នៅ​ក្លិប​ជើងឯក​បារាំង​មួយ​នេះ​។ ​​Sarabia ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ និង​ចូល​លេង​ប្រកួត​ដំបូង​កាលពី​ឆ្នាំ២០១៩ បង្ហាញខ្លួន​បាន ២៦ប្រកួត​ស៊ុត​បញ្ចូល​ទី​បាន ៩គ្រាប់​។

​​អតីត​កីឡាករ​របស់ Sevilla រូបនេះ​ក៏​ជា​សមាជិក​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​នៅ World Cup កាតា​ផងដែរ ដោយបាន​បង្ហាញខ្លួន​មួយ​លើក​ក្នុងពេល​ផ្លាស់ប្តូរ​ចូល​ពេល​លេង​ទល់នឹង​ម៉ា​រ៉ុ​ក​។ ​​មុន​មកដល់ Wolves នេះ Sarabia បាន​ចំណាយ​ពេល​ពេញ​មួយ​រដូវ​កាល ២០២១-២២ នៅ Sporting Lisbon ខណៈ​ការមកដល់ Wolves ជាការ​រួមការ​ងារ​ជាមួយគ្នា​សារជាថ្មី​ជាមួយ​អ្នកចាត់ការ Julen Lopetegui ដែល​ធ្លាប់​ដឹកនាំ Sevilla៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        5
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm