UN និយាយថា ជន​ស៊ីវិល​ជាង ៧.០០០​នាក់​ស្លាប់​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ការវាយលុក

2023/01/18 07:26:28 pm        377

​អ៊ុយក្រែន៖ របាយការណ៍​របស់​អង្គការសហប្រជាជាតិ​និយាយថា ចំនួន​អ្នកស្លាប់​ជា​ជន​ស៊ីវិល​នៅ​ប្រទេស​អ៊ុយ​ក្រែ​នមាន​លើស​ពី ៧០០០​នាក់ ចាប់​តាំង​ពី​ការវាយលុក​របស់​រុស្ស៊ី​ចាប់ផ្តើម​កាលពី​ខែ​កុម្ភៈ​ឆ្នាំមុន​។ យ៉ាង​ហោច​ណាស់​មនុស្ស ៤០​នាក់​ត្រូវ​បាន​បញ្ជាក់​ថា​បាន​ស្លាប់​ នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​មី​ស៊ី​ល​កាលពី​ថ្ងៃ​សៅរ៍​ លើ​អគារ​អឹ​ផាត់​មឹន​កម្ពស់ ៩​ជាន់​ក្នុង​ទីក្រុង Dnipro ភាគ​ខាង​កើត​។

អាជ្ញាធរ​គ្រា​អាសន្ន​របស់​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា កុមារ​ ៣នាក់​ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ ហើយ ២៥​នាក់​ផ្សេង​ទៀត​នៅ​បាត់​ខ្លួន​នៅឡើយ​។ រុស្ស៊ី​បាន​អះអាង​ថា អគារ​ក្នុង​ទីក្រុង Dnipro ត្រូវ​បាន​វាយប្រហារ​បណ្តាល​មក​ពី​សកម្មភាព​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​អ៊ុយ​ក្រែ​ន​។​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ថ្កោលទោស​ទីក្រុង​មូ​ស្គូ​។ លោក​បាន​និយាយថា អ្នក​គ្រប់គ្នា​ដែលជា​ប់​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នេះ នឹងត្រូវ​កំណត់​អត្តសញ្ញាណ ហើយនឹង​នាំយកមក​កាត់ទោស​។ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​មី​ស៊ី​ល​នេះ​។

នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​ចេញផ្សាយ​តាមរយៈ​អ្នកនាំពាក្យរបស់​លោក Guterres បាន​និយាយថា ការវាយប្រហារ​មកលើ​ជន​ស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិលរំលោភ​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​។ ពួកគេ​ត្រូវតែ​បញ្ចប់​ភ្លាមៗ​។ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​រាយការណ៍​ថា យ៉ាងហោចណាស់​ជន​ស៊ីវិល ៧,០៣១​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ចន្លោះ​ថ្ងៃទី​២៤ ខែកុម្ភៈ​ឆ្នាំមុន​​ ខណៈ​ការ​វាយលុក​បានចាប់ផ្តើម និង​រហូតដល់​ថ្ងៃទី​១៥ ខែមករា​នេះ ហើយ​ជនរងគ្រោះ ៤៣៣​នាក់​គឺជា​កុមារ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        195
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        179
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        252

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm