ប្រទេស​នេ​ប៉ាល់​រកឃើញ​អ្នក​បាត់​ខ្លួន​ ៧១​នាក់​ នៅ​សល់​តែ​ម្នាក់ បន្ទាប់ពី​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ

2023/01/18 09:32:43 pm        349

​នេប៉ាល់៖ ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​ប្រើប្រាស់​យាន​ដ្រូ​ន និង​បាន​ចុះទៅ​ជ្រោះ​ជ្រៅ​មួយកន្លែង​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ស្វែងរក​អ្នក​បាត់​ខ្លួន​ចុង​ក្រោយ ពី​គ្រោះមហន្តរាយ​ផ្លូវអាកាស​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​នេប៉ាល់​ក្នុង​រយៈពេល ៣០ឆ្នាំ​មកនេះ ដែល​ក្នុង​ឧប្បត្តិហេតុ​នេះ​មនុស្ស​យ៉ាងហោចណាស់ ៧១នាក់​បាន​ស្លាប់​រួមមាន​ទាំង​កុមារ​។

ស្ថានភាព​លំបាក​នៅ​ជុំវិញ​ជ្រលង​ភ្នំ និង​អាកាសធាតុ​មិន​អំណោយផល បាន​រារាំង​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​នៅ​ជិត​ទីក្រុង​ទេសចរណ៍ Pokhara ជា​កន្លែង​ដែល​យន្តហោះ​ជើងហោះហើរ Yeti Airlines ATR 72 ផ្ទុក​មនុស្ស ៧២នាក់​បាន​ធ្លាក់​កាលពី​ថ្ងៃអាទិត្យ​។ ​មន្ត្រីនគរបាល​នៅ​ទីក្រុង Pokhara និយាយថា ពេលនេះ​មាន​អ័ព្ទ​ក្រាស់​នៅទីនេះ យើង​កំពុង​បញ្ជូន​បុគ្គលិក​ស្វែងរក និង​ជួយសង្គ្រោះដោយ​ប្រើ​ខ្សែពួរ​ចុះទៅ​ក្នុង​ជ្រលង​ភ្នំ ដែល​បំណែក​ខ្លះ​នៃ​យន្តហោះ​បាន​ធ្លាក់​។ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ប្រមូល​សាកសព​មនុស្ស ហើយ​បាន​បញ្ជូនទៅ​ធ្វើតេស្ត DNA ប៉ុន្តែ​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​នឹង​បន្ត​រហូតដល់​អ្នកដំណើ​រ និង​សមាជិក​អាកាសយានិក​ទាំង ៧២នាក់​ត្រូវបាន​រកឃើញ​។

លោក Prakash Pokhrel មន្ត្រី​សម្របសម្រួល​ប្រតិបត្តិការ​ជួយសង្គ្រោះ​នៅ​អាកាសយានដ្ឋាន Kathmandu បាន​និយាយថា សាកសព​ទី​៧១ ត្រូវបាន​គេ​រកឃើញ​កាលពី​រសៀល​ថ្ងៃ​អង្គារ​។ ជាមួយគ្នានេះមន្ត្រី​អាកាសយានដ្ឋាន​បាន​និយាយថា សាកសព​ចំនួន ៤៨នាក់​ត្រូវបាន​នាំយក​ទៅកាន់​រដ្ឋធានី Kathmandu កាលពី​ថ្ងៃ​អង្គារ ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​កោសល្យវិច័យ ខណៈ​សាកសព ២២​នាក់កំពុង​ត្រូវ​បានប្រគល់​ទៅឱ្យ​ក្រុមគ្រួសារ​។ ​ក្រុម​អ្នកស៊ើប​អង្កេត​គ្រោះថ្នាក់​យន្តហោះ​របស់​ប្រទេស​បារាំង និង​កាណាដាបាន​និយាយថា ពួកគេ​មាន​គម្រោង​ចូលរួម​ក្នុងការ​ស៊ើបអង្កេត​នេះដោយសារតែ​ក្រុមហ៊ុន​ផលិត​យន្តហោះ ATR មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង ហើយ​ម៉ាស៊ីន​យន្តហោះ​ត្រូវបាន​ផលិត​នៅ​ប្រទេស​កាណាដាដោយ​ក្រុ​ហ៊ុន Pratt & Whitney Canada៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        372
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        419
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        396

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm