BREAKING NEWS៖ បាក់ដីសណ្តរស្ទឹងព្រែកត្នោត ស្រុតផ្ទះពលរដ្ឋ០៥ខ្នង លិចចូលក្នុងស្ទឹង

2023/01/18 09:40:50 pm        435

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នង នៅជាប់នឹងសណ្តរស្ទឹងព្រែកត្នោត ត្រូវលិចចូលក្នុងស្ទឹង ដោយសារបាក់ស្រុតដី នៅច្រាំងស្ទឹង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ទី១៨ ខែមករា ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីពលរដ្ឋជាម្ចាស់ផ្ទះ បានឱ្យដឹងថា នៅមុនកើតហេតុ ពួកគាត់ បានលឺ​សំឡេងត្រឹបៗជាច្រើនដង ហើយផ្ទះចេះតែរង្គើរ ​ដោយភ្លាមៗនោះ បងប្អូន​ពលរដ្ឋជាម្ចាស់ផ្ទះនីមួយៗ រួមទាំងក្រុមគ្រួសារ ​បាននាំគ្នារត់ចេញទៅខាងក្រៅ ក៏ស្រាប់តែឃើញដីក្រោមផ្ទះដែលនៅជាប់នឹងច្រាំងស្ទឹង មានការបាក់ស្រុតបន្តិចៗម្តង លុះមិន​បានប៉ុន្មាន ក៏ស្រុតរលំផ្ទះពួកគាត់ចូលទៅក្នុងស្ទឹងតែម្តងទៅ ។

ប្រ​ដដែល បានបន្ថែមថា ដោយសារហេតុការណ៍ភ្លាមៗពេក ពួកគាត់ មិនអាចប្រមូលអីវ៉ាន់ និង​សម្ភារៈចំបាច់ជាច្រើន បានទាន់ពេលនោះទេ ធ្វើឱ្យសម្ភារៈ និងរបស់របរមួយចំនួន ​ត្រូវជាប់ក្នុងផ្ទះ ហើយលិចចូលទៅក្នុងស្ទឹងតែម្តង ។

ក្រោយកើតហេតុ គេសង្គេតឃើញមានកម្លាំងនគរបាលប៉ុស្តិ៍ជាច្រើននាក់បានចុះដល់ទីតាំងខាងលើ ដើម្បីជួយអន្តរាគមន៍ដល់ពលរដ្ឋ ​តាមដែលអាចធ្វើទៅបានផងដែរ ។

សូមបញ្ជាក់ថា ជុំវិញករណីនេះដែរ ​បើផ្អែកតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ពលរដ្ឋ០៥គ្រួសារ ​ដែលជាម្ចាស់ផ្ទះទាំង៥ខ្នង​ ដែលបានបាក់ស្រុតចូលក្នុងស្ទឹង រួមមាន៖ ទី១ឈ្មោះ ហៀង រ៉ាន់ ភេទប្រុស អាយុ៥៤ឆ្នាំ មាន​សមាជិក ០៤នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែកនិង​ស័ង្កសី ទំហំ ៥ម៉ែត្រ គុណ១១ម៉ែត្រ ​បានបាត់លុយចំនួន ២០០០ដុល្លារ​ ផ្លាកទីន ១ដំឡឹង ប្លង់ដី ២ប័ណ្ណ និង​សំភារៈប្រើប្រាស់ផ្សេងៗ ។ ២.ឈ្មោះ រ៉ាន់ ស្រីនាង ភេទស្រី អាយុ ២៨ឆ្នាំ មាន​សមាជិក ០៤នាក់ ស្រី ០៣នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ១១ម៉ែត្រ​ បាត់លុយចំនួន ១០០០ដុល្លា និងសំភារៈប្រើប្រាស់ផ្សេងៗ ។ ទី៣.ឈ្មោះ រ៉ាន់ រ៉ាវី ភេទប្រុស អាយុ ៣៥ឆ្នាំ មាន​សមាជិក ០៣នាក់ ស្រី ០២នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ១១ម៉ែត្របាត់លុយចំនួន ១៥០០ដុល្លា ​និងសំភារៈប្រើប្រាស់ផ្សេងៗ ។ទី៤.ឈ្មោះ អ៊ុច ឃីម ភេទស្រី អាយុ ៦២ឆ្នាំ មាន​សមាជិក ០១នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែក​និងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ១៥ម៉ែត្រ បាត់លុយចំនួន ១៥០ដុល្លា និងសំភារៈប្រើប្រាស់ផ្សេងៗ ។ទី៥.ឈ្មោះ ផល សុផា ភេទស្រី អាយុ ៤២ឆ្នាំ មាន​សមាជិក ០៦នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែក​និងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ៩ម៉ែត្រ ៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        133
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm