មន្រ្តីជំនាញមន្ទីរធនធានទឹក ជំរុញឲ្យការសាងសង់អាងទំនប់បង្ហៀរទឹករំចេក ធ្វើយ៉ាងណាឲ្យមានគុណភាពរឹងមាំ ឆាប់រួចក្នុងឆ្នាំ២០២១

2021/04/27 09:59:58 am        129


ឧត្តរមានជ័យ ៖ លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក នឹងឧតុនិយមខេត្តឧត្តរមានជ័យ បានជំរុញដល់មន្រ្តី​ក្រោមឱវាទទាំងអស់ នៃមន្ទីរធនធានទឹក នឹងឧតុនិយមខេត្ត ដែលកំពុងធ្វើ សាងសង់ អាងទំនប់បង្ហៀរទឹករំចេក មានទីតាំងស្ថិតនៅភូមិរំចេក ខាងលិច ឃុំអន្លង់វែង ខេត្តឧត្តរមានជ័យ ធ្វើយ៉ាងណាត្រូវពន្លឿនការសាងសង់អាងទំនប់បង្ហៀរទឹកមួយនេះ ឲ្យបានឆាប់រហ័ស នឹងមានគុណភាពរឹងមាំល្អ ដើម្បីជាប្រយោជន៍​ជួយដល់ពលរដ្ឋដែលរស់នៅតំបន់នេះបានប្រភពទឹកប្រើប្រាស់ទាំងប្រាំង នឹងវស្សាសំរាប់ធ្វើការស្រោចស្រោព​ផលដំណាំកសិកម្មផងដែរ។

លោកញឹន កួន បានបន្តឲ្យដឹងថា ​អាងទំនប់បង្ហៀរទឹករំចេក មានទទឹង៦ម៉ែត្របណ្តោយ ៦០ម៉ែត្រ អាចជួយផ្តល់ប្រភពទឹកដល់ពលរដ្ឋធ្វើកសិកម្មក្នុងភូមិរំចេកខាងលិចបានចំនួនជាង៤០០គ្រួសារ​ ក្នុងឃុំអន្លង់វែង ដោយកន្លងមកទំបន់នេះ នៅរដូវប្រាំងក៏ដូចជារដូវវស្សាប្រជាកសិកររស់នៅតំបន់នេះ មានការលំបាកខ្វះខាតប្រភពទឹកសំរាប់ធ្វើកសិកម្ម នឹងប្រើប្រាស់ស្រោចស្រោពផលដំណាំផ្សេងៗ។

លោកបន្តថា មើលឃើញពីការលំបាកខ្វះខាតដូច្នេះហើយ ទើបឯកឧត្តមទេសរដ្ឋមន្រ្តី លឹមគានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក នឹងឧតុនិយម បានឲ្យក្រុមការងារ ជំនាញពិនិត្យធ្វើការសិក្សាដើម្បីធ្វើការសាងសងអាងទំនប់ទឹករំចេកនេះឡើងវិញ ដើម្បីជាប្រយោជន៍ជួយសម្រួលរាល់ការលំបាកផ្សេងៗ របស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ បានមានប្រភពទឹកសំរាប់ប្រកបការងារកសិកម្មប្រចាំថ្ងៃផងដែរ។កត្ដាទាំងអស់នេះហើយ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្តក៏ដូចជាថ្នាក់ដឹកនាំក្រសួង ក្នុងការជួយសម្រាលដល់ការលំបាកនានារបស់ប្រជាពលរដ្ឋ នៅតំបនដាច់ស្រយាល ដើម្បីបានធ្វើកសិកម្មដោយមានប្រភពទឹកប្រើប្រាស់ស្រោចស្រោពគ្រប់គ្រាន់ក្នុងការធ្វើស្រែចំការ ដាំដំណាំ ក្នុងការលើកម្ពស់ជីវភាពកសិករនៅតំបន់នោះឲ្យមានភាពល្អប្រសើរឡើងផងដែរ៕

អត្ថបទ ៖ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm