កម្ពុជាត្រៀមរួចរាល់ធ្វើម្ចាស់ផ្ទះវេទិកាទេសចរណ៍មេគង្គនាខែមេសាខាងមុខនេះ

2023/01/18 10:47:01 pm        440

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះថា កម្ពុជាបានត្រៀមរួចរាល់ធ្វើម្ចាស់ផ្ទះវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ នាខែមេសាខាងមុខនេះ។ ក្រសួងប្រកាសបែបនេះ ក្នុងពេលរៀបចំកិច្ចប្រជុំត្រៀមធ្វើម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ​និងកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមេសាខាងមុខនេះនៅខេត្តព្រះសីហនុ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងនៅក្នុងកិច្ចប្រជុំនេះថា តាមរយៈកិច្ចវេទិកា​ទេសចរណ៍​មេគង្គនេះ នឹងជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងជំរុញការផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា តាមបណ្តាប្រទេសតំន់តំបន់ទន្លេមេគង្គ។ ខណៈទេសចរណ៍កម្ពុជា ​នៅតាមតំបន់ទន្លេមេគង្គ មានសក្តានុពល និងភាពទាក់ទាញជាច្រើនកន្លែង។

ឯកឧត្តម ថោង រដ្ឋស័ក្ត អគ្គនាយក អភិវឌ្ឍន៍ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការណ៍អន្តរជាតិ​នៃ​ក្រសួងទេសចរណ៍បញ្ជាក់ថា វេទិកាទេសចរណ៍មេគង្គ គឺមានប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាម​ បានរួមគ្នាបើកកិច្ចពិភាក្សាក្នុងកិច្ចប្រជុំជាច្រើន ដើម្បីជំរុញការអភិវឌ្ឍន៍តំបន់​ទេសចរណ៍មេគង្គ ​និងការធ្វើទំនើបឌីជីថលក្នុងវិស័យទេសចរណ៍។

ឯកឧត្តម ថោង រដ្ឋស័ក្ត ថ្លែងថា តាមរយៈវេទិកាទេសចរណ៍មេគង្គនាពេលខាងមុខនេះ ឧត្តមមន្ត្រីទេសចរណ៍ មន្ត្រីជំនាញទេសចរណ៍ ​និងវិស័យឯកជន ប្រមាណជាង ២០០ នាក់ មកពី បណ្តាប្រទេសមេគង្គចូលរួមជជែកដេញដោលលើប្រធានបទ​ «ការគិតគូឡើងវិញ ដើម្បីភាពធន់ និងការធ្វើទំនើបកម្មឌីជីថល ក្នុងវិស័យទេសចរណ៍» ។

គួរបញ្ជាក់ថា កិច្ចប្រជុំការងារទេសចរណ៍មេគង្គបានរៀបចំដំបូងក្នុងឆ្នាំ១៩៩៦ ក្រោមជំនួយ​ឧបត្ថម្ភរបស់ប្រទេសជប៉ុន។ ​ក្រោយមកពីធនាគារអភវិឌ្ឍន៍អាស៊ី ADB បានបន្តឧបត្ថម្ភគាំទ្រ​រៀបចំ​រហូតមកដល់បច្ចុប្បន្ន ​ដោយបានដាក់ចេញនូវគម្រោងជាច្រើន ដើម្បីអភិវឌ្ឍន៍ទេសចរណ៍​តំបន់​មេគង្គឲ្យបានប្រសើរឡើង​៕អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        40
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        129
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm