អ៊ុយក្រែន ៖ មនុស្ស១៨នាក់ រួមទាំងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ុយក្រែននិងក្រុមមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀតបានស្លាប់ពេលដែលឧទ្ធម្ភាគចក្របានធ្លាក់នៅក្រៅទីក្រុងគីវ។
អភិបាលក្រុងគីវនិយាយនៅមុននេះបន្តិចថាឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នៅជិតអគារមតេយ្យសិក្សានិង អគារអ្នកស្រុកនៅជិតទីក្រុងBrovary។
ពុំទាន់មានរឿងរ៉ាវលម្អិតភ្លាមៗនោះទេពីមូលហេតុដែលនាំឲ្យធ្លាក់ឧទ្ធម្ភាគចក្រ។
ក្រុមមន្រ្តីអះអាងថាកុមារ ២នាក់ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ហើយ មនុស្ស ២៩នាក់ បានរងរបួសក្នុងនោះក៏មាន កុមារ ១៥នាក់ផងដែរ។អគ្គស្នងការនគរបាលជាតិអ៊ុយក្រែន
លោក IgorKlimenko និយាយថារដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកDenys Monastyrskyi លោកអនុរដ្ឋមន្រ្តីYevhenYenin និងរដ្ឋមន្រ្តីក្រសួងការបរទេសលោកYurii Lubkovych ស្ថិតក្នុងចំណោមអ្នកស្លាប់។
ចំណែកឯបំណែកឧទ្ធម្ភាគចក្រ បានរាយប៉ាយនៅខាងក្រៅអគារកំពុងឆាបឆេះនិងអគ្គិភ័យនៅជិតអគារមតេយ្យសិក្សាខណៈ ដែលក្មេងៗ និង បុគ្គលិកត្រូវបានជម្លៀសចេញពីអគារ៕ ដោយ ៖ សារ៉ាត់


