រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រគល់រថយន្តជូនគ្រឹះស្ថានបណ្តុះបណ្តាល

2023/01/19 12:07:39 am        140

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានប្រគល់​រថយន្ត​ទេសចរណ៍ប្រភេទ ១៥កៅអី ពីគម្រោងពង្រឹងប្រព័ន្ធអប់រំ មុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល ជូនគ្រឹះស្ថានបណ្តុះបណ្តាល។

​ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមក្នុងពិធីប្រគល់-ទទួល រថយន្ត ប្រភេទទេសចរណ៍ ១៥កៅអី ចំនួន ១០គ្រឿង ដែលជាជំនួយថវិការបស់គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេល បម្រើការងារ​សម្រាប់​មន្ត្រីសុខាភិបាល (Strengthening Pre-Service Education System for Health Professionals Project “SPESHP) ដើម្បីប្រើប្រាស់គាំទ្រសកម្មភាពនៅតាមគ្រឹះស្ថានបណ្តុះបណ្តាល។ គម្រោងបានអនុវត្តនីតិវិធីលទ្ធកម្មទិញរថយន្តប្រភេទទេសចរណ៍ ១៥កៅអី ចំនួន ១០គ្រឿងនេះ តាមរយៈអង្គការ UNDP ដែលបានប្រគល់ជូនគម្រោងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ ផ្តល់ជូនគ្រឹះស្ថានបណ្តុះបណ្តាល រួមមាន សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាលាមធ្យមសិក្សា សុខាភិបាលភូមិភាគទាំង៤ សម្រាប់បម្រើសកម្មភាពក្នុងវិស័យបណ្តុះបណ្តាល នឹងផ្តល់ភាពងាយស្រួលការ ដឹកជញ្ជូនសិស្ស-និស្សិតចុះធ្វើកម្មសិក្សាតាមគោលដៅ ជាពិសេសការអនុវត្តឱ្យទទួលបានប្រសិទ្ធភាពនូវ លទ្ធផលរបស់គម្រោង​ពង្រឹងប្រព័ន្ធអប់រំមុន​ពេលបម្រើការងារ​សម្រាប់​មន្ត្រីសុខាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកដល់លោក លោកស្រី នាយកគ្រឹះស្ថានបណ្តុះបណ្តាលទាំងអស់ សូមយកចិត្តទុកដាក់រួសរាន់ បំពេញបែបបទធ្វើស្លាកលេខសម្គាល់រថយន្តឱ្យបានឆាប់ ហើយត្រូវប្រើប្រាស់និងថែទាំរថយន្តទាំងអស់នេះ ឱ្យបាន ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ចំគោលដៅការងាររបស់គម្រោង និងធានាការប្រើប្រាស់ឱ្យបានយូរអង្វែង ក៏សូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោក ដែលតែងតែគាំទ្រក្រសួងសុខាភិបាល ក្នុងការអនុវត្តគម្រោង SPESHP នេះ ក៏ដូចជាគម្រោងផ្សេងៗទៀត ក្នុងវិស័យសុខាភិបាល៕ ដោយ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        72
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm