ការនាំចេញរបស់កម្ពុជា ទៅប្រទេស RCEP មានទឹកប្រាក់ ៦,៣ ពាន់លានដុល្លារក្នុងឆ្នាំ២០២២

2023/01/19 12:24:36 am        429

ភ្នំពេញ៖ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៦,៣៤ ពាន់លានដុល្លារទៅកាន់ប្រទេសសមាជិកកិច្ច​ព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ​កាលពីឆ្នាំ២០២២កើនឡើង ៧ ភាគរយធៀបនឹងឆ្នាំ២០២១។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញកាលពីថ្ងៃពុធនេះថា ​ការនាំចូលរបស់កម្ពុជា ពីប្រទេស RCEP មានទឹកប្រាក់សរុប ២៤,៦៨ ​ពាន់លានដុល្លារអាមេរិក ​កើនឡើង ៣​​ ភាគរយ ធៀបនឹងពីឆ្នាំ ២០២១។

របាយការណ៍បង្ហាញថា ទំហំនៃការដោះដូរពាណិជ្ជកម្ម របស់កម្ពុជា ​ជាមួយប្រទេស RCEP បាន​កើន​ឡើង​ដល់ ៣១ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២២​ កើន​ឡើង ៤ ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២១ ដោយ​បញ្ជាក់ថា ​ដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា ​គឺប្រទេសចិន វៀតណាម ថៃ សិង្ហបុរី និងជប៉ុន។

បានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនេះ មានប្រទេស​ចំនួន ១៥ នៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន ១០ និង​ដៃគូពាណិជ្ជកម្មចំនួនប្រាំ គឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

ក្នុងនាមជាប្លុកពាណិជ្ជកម្មធំបំផុតរបស់ពិភពលោក​ កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP មាន​ផលិតផល​សរុបក្នុងស្រុកសរុបចំនួនជាង ២៦​ពាន់ពាន់លានដុល្លារ​ ដែលតំណាងឱ្យប្រហែល​ ៣០​ភាគរយនៃផលិតផលក្នុងស្រុកសរុបពិភពលោក​ ២៨ ភាគរយនៃពាណិជ្ជកម្មពិភពលោក និងជាង៣២ ភាគរយនៃការវិនិយោគពិភពលោក។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម មានប្រសាសន៍​កាលពីពេលថ្មីៗនេះ ​ថា កម្ពុជា​ គឺជាខ្សែ​សង្វាក់​ផ្គត់ផ្គង់មួយក្នុងចំណោមខ្សែ​សង្វាក់​ផ្គត់ផ្គង់​នៅ​លើពិភពលោក ដូចជា ការនាំចេញ​សំលៀកបំពាក់​ ស្បែកជើង​ គ្រឿងអេឡិចត្រូនិក​ និងអគ្គិសនី និង​កសិកម្ម ដែលជាកត្តាចម្បងដែលជំរុញការនាំចេញទៅកាន់បណ្តាប្រទេស ​RCEP កើនឡើង។

ឯកឧត្តម ប៉ែន សុវិជាតិ ​មានប្រសាសន៍ថា ចាប់តាំងពីចូលជាធរមានកាលពីដើមឆ្នាំ២០២១មក ការនាំ​ចេញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ ​ជាពិសេសទៅប្រទេស RCEP បានកើនឡើង​គួរឱ្យកត់សម្គាល់៕ដោយ វណ្ណៈ


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        47
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        122
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm