រាជរដ្ឋាភិបាល​បោះផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​លើក​ទី​២ ទំហំ ២០០​លាន​ដុល្លារ នៅក្នុង​ឆ្នាំនេះ​

2023/01/19 12:31:51 am        312

ភ្នំពេញ៖ នៅក្នុង​ឆ្នាំ ២០២៣ នេះ រាជរដ្ឋាភិបាល ធ្វើការ​បោះផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ ក្នុង​ទំហំ​ប្រមាណ​ជា ៨១៣ប៊ី​លាន​រៀល សមមូល​នឹង​ប្រមាណ ២០០លាន​ដុល្លារ​អាមេរិក ដែល​អាច​ផ្តល់​ចំណូល​ដោយ​ត្រង់​មក​រាជរដ្ឋាភិបាល និង​ផ្ដល់​ផល​រហ័ស ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការវិនិយោគ និង​ចីរ​ភាព​នៃ​ការគ្រប់គ្រង​បំណុល និង​ថវិកាជាតិ​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល បាន​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ផែនការ​បោះផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​ឆ្នាំ២០២៣ តាមច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២៣ ដោយ​អនុលោម និង​ក្របខណ្ឌ​គោលនយោបាយ​បឋម ស្តីពី​ការអភិវឌ្ឍ​មូល​ប​ត្រ​រដ្ឋ​របស់​រាជរដ្ឋាភិបាល ក្នុងនោះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹងធ្វើ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ ក្នុង​ទំហំ ៨១៣ ប៊ី​លាន​រៀល សមមូល​នឹង​ប្រមាណ ២០០​លាន​ដុល្លារ​អាមេរិក ។​

​ជុំវិញ​ព័ត៌មាន​ នៃ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ បានកំណត់​ដូចជា​៖ តម្លៃ​ចារឹក​ក្នុង​មួយ​ប័ណ្ណ ១ លាន​រៀល​, ប្រភេទ​មូល​ប​ត្រ ឬ​ឥណប្រតិទាន​មាន​រយៈពេល ១​ឆ្នាំ នឹង​បោះផ្សាយ​ចំនួន ៣​ដង មាន​ទំហំ​គ្រោង​បោះផ្សាយ​ចំនួន ២០០ប៊ី​លាន​រៀល​, ២​ឆ្នាំ មាន​ចំនួន ២​ដង ក្នុង​ទំហំ ១២០ប៊ី​លាន​រៀល​, ៣​ឆ្នាំ ចំនួន ៣​ដង មាន​ចំនួន ២០០ប៊ី​លាន​រៀល​, ៥​ឆ្នាំ សម្រាប់​ឯកជន មាន​ចំនួន ២១៣ប៊ី​លាន​រៀល​, ១០​ឆ្នាំ ចំនួន ២​ដង ចំនួន ៤០​ប៊ី​លាន​រៀល និង ១៥​ឆ្នាំ មាន​ចំនួន ២​ដង ក្នុង​ទំហំ​ទឹកប្រាក់ ៤០​ប៊ី​លាន​រៀល​។​

​សូមបញ្ជាក់ថា​៖ នៅ​ឆ្នាំ ២០២៣ រាជរដ្ឋាភិបាល គ្រោង​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​ជា​លើក​ទី​ពីរ ចំនួន ២០០ ដុល្លារ​អាមេរិក សម្រាប់​សង​ប្រាក់​ដើម នៃ​ការបោះ​ផ្សាយ​មូលប័ត្រ​ឆ្នាំ ២០២២ ចំនួន ២០០ ប៊ី​លាន​រៀល សមមូល​នឹង​ប្រមាណ ៤៩ លាន​ដុល្លារ​អាមេរិក និង​ការគ្រោង​ថវិកា​ចំនួន ៦១៣ប៊ី​លាន​រៀល សមមូល​នឹង​ប្រមាណ ១៥១លាន​ដុល្លារ​អាម៉េរិក​ទៀត សម្រាប់ធ្វើ​ហិរញ្ញប្បទាន​លើ​គម្រោង​វិនិយោគ ដែល​អាច​ផ្តល់​ចំណូល​ដោយ​ត្រង់​មក​រាជរដ្ឋាភិបាល និង​ផ្ដល់​ផល​រហ័ស ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការវិនិយោគ និង​ចិ​រ​ភាព​នៃ​ការគ្រប់គ្រង​បំណុល និង​ថវិកាជាតិ៕ អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        69
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm