លោក មាស វី​រិ​ទ្ធ​៖​ គ្រប់គ្រង​ទិន្នន័យ​អ្នកញៀន​គ្រឿងញៀន​ច្បាស់​អាច​វាយតម្លៃ​ពី​សកម្មភាព​ជូ​ញ​ដូរ​គ្រឿងញៀន​

2023/01/19 01:41:37 am        411

តាកែវ៖ លោក មាស វី​រិ​ទ្ធ អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់ថា ការគ្រប់គ្រង​ទិន្នន័យ​អ្នកញៀន​គ្រឿងញៀន​ បានច្បាស់លាស់ ​គឺអាច​ឱ្យ​សមត្ថកិច្ច​ធ្វើការ​វាយតម្លៃ​បានច្បាស់លាស់​ដូចគ្នា អំពី​សកម្មភាព​ជូ​ញ​ដូរ​គ្រឿងញៀន​។

​លោក​បានបញ្ជាក់​បែបនេះ ក្នុងពេល​ធ្វើជា​អធិបតី​បិទ​វគ្គ​បណ្តុះបណ្តាល ​ស្តីពី​ការពង្រឹង​សមត្ថភាព​ម​ន្ត្រី​អនុវត្ត​ច្បាប់​គ្រឿងញៀន នា​ល្ងាច​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៣ នៅ​សាលា​ខេត្តតាកែវ​។ ពិធី​នេះ ក៏មាន​ការ​ចូ​រួម​ពី​លោក យង់ សុ​វ​ឌ្ឍ​នា អភិបាលរង និង​ជា​ប្រធាន​លេខាធិការ​គណកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន ខេត្តតាកែវ រួម​នឹង​មន្ដ្រីរាជការ​ជាច្រើនរូប​ទៀត​។

​លោក មាស វី​រិ​ទ្ធ បាន​សាទរ​ចំពោះ​លទ្ធផល​ដែល​អ្នកពាក់ព័ន្ធ​ទាំង​អស់ នៃ​វគ្គ​បណ្តុះបណ្តាល​រួមគ្នា​សម្រេចបាន ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​សំដៅ​បង្ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​ជួយ​ឱ្យ​អ្នកញៀន​គ្រឿងញៀន​ទទួលបាន​សេវា​ព្យាបាល​។

​លោក​ថ្លែងថា​ «​ការគ្រប់គ្រង​ទិន្នន័យ​អ្នកញៀន​គ្រឿងញៀន​បានច្បាស់លាស់ អាចឱ្យ​វាយតម្លៃ​បាន​ពី​សកម្មភាព​ជូ​ញ​ដូរ​គ្រឿងញៀន​»​។

​លោក មាស វី​រិ​ទ្ធ បាន​បញ្ជាក់ថា ស្ថានភាព​នៃ​ការ​បង្វែរ​សារធាតុ​គីមី​ផ្សំ ដែល​បច្ចុប្បន្ន​ត្រូវបាន​ឈ្មួញ​លួច​បង្វែរ​ពី​ការផលិត​កែឆ្នៃ​ពី​គ្រឿងញៀន​ពាក់កណ្តាល​សំយោគ ទៅជា​គ្រឿងញៀន​សំយោគ​សុទ្ធសាធ ហើយ​បង្ករ​ការគ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​។

​គួរ​បញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការពង្រឹង​សមត្ថភាព​ម​ន្ត្រី​អនុវត្ត​ច្បាប់​គ្រឿងញៀន​នេះ បានធ្វើ​ឡើង​ចាប់​ពីថ្ងៃ​១៧-១៨ ខែមករា ឆ្នាំ​២០២៣ ដោយមាន​មន្ត្រី​អនុវត្ត​ច្បាប់​គ្រឿងញៀន​មកពី​អង្គភាព និង​ក្រុង ស្រុក​ទាំង ១០ នៃ​ខេត្តតាកែវ ចំនួន ៨៣នាក់ ​បាន​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​៕ អត្ថបទ៖ វ៉ន ដា​រ៉ា​

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        132
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm