អង្គការ​ណា​សា​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ផលិត​អុកស៊ីសែន​នៅ​លើ​ភព​ព្រះ​អង្គារ

2021/04/27 09:59:58 am        459

​NASA៖ ទីភ្នាក់ងារ​អវកាស​អាមេរិក​ណា​សា (NASA) និយាយ​ថា ​យានអវកាស​ទៅកាន់​ភព​ព្រះ​អង្គារ Perseverance របស់​ខ្លួន ​បាន​ផលិត​អុកស៊ីសែន​ចេញពី​អាកាស​ដ៏​ស្តើង​ របស់​ភព​ក្រហម​ជា​លើកដំបូង​។ អង្គការ​នេះ​និយាយ​ថា ​បច្ចេកវិទ្យា​នេះ​អាច​ត្រូវ​បាន​ប្រើ ​សម្រាប់​ការរុករក​មនុស្ស​នៅ​ភព​ព្រះ​អង្គារ​។​

​អង្គការ​ណា​សាបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​ឧបករណ៍​ពិសោធន៍​របស់​យាន​នេះ​បាន​ទាញ​យក​អុកស៊ីសែន ៥.៤ក្រាម​ចេញពី​បរិយាកាស​ដែល​សំបូរ​ទៅ​ដោយ​កាបូនឌីអុកស៊ីត​ នៅ​ក្នុង​ប្រតិបត្តិការ​មួយ​ដែល​មាន​រយៈពេល​ប្រហែល ៣​ម៉ោង​។​ ក្រុម​មន្ត្រី​និយាយ​ថា ​វា​ស្មើនឹង​បរិមាណ​អុកស៊ីសែន​ដកដង្ហើម​ ដែល​មាន​រយៈពេល​ប្រហែល ១០នាទី​សម្រាប់​អវកាសយានិក​។​ បរិយាកាស​របស់​ភព​ព្រះ​អង្គារ​គឺ​ប្រហែល ៩៦% ​នៃ​កាបូនឌីអុកស៊ីត​។ ឧបករណ៍​នេះ​បញ្ជូន​កម្ដៅ ៨០០​អង្សា​សេ​ទៅកាន់​កាបូនឌីអុកស៊ីត ​ដើម្បី​បំបែក​វា​ទៅជា​អុកស៊ីសែន​ និង​កាបូន​ម៉ូ​ណូ​ស៊ីត​។​ យានអវកាស ​Perseverance បាន​ចុះចត​នៅ​លើ​ភព​ព្រះ​អង្គារ​កាលពី​ខែ​កុម្ភៈ ​ក្នុង​បេសកកម្ម​ដើម្បី​ស្វែងរក​តម្រុយ​នៃ​រូប​បែប​ជីវិត​។​ កាលពីដើម​សប្តាហ៍​នេះ​ឧទ្ធម្ភាគចក្រ​ខ្នាត​តូច​របស់​ខ្លួន ​បាន​ហោះហើរ​ប្រកបដោយ​ជោគជ័យ​នៅ​លើ​ភព​ព្រះ​អង្គារ​ ជា​លើកដំបូង​នៅ​លើ​ភព​មួយ​ផ្សេងទៀត​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        18
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        27
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm