ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ​ ហ៊ុន សែន ក្នុងឱកាសពិនិត្យវឌ្ឍនភាពគម្រោងសាងសង់មន្ទីរពេទ្យជាតិ តេជោសន្តិភាព

2023/01/19 03:55:18 pm        658

ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញ​សំណេះ​សំណាល និងពិនិត្យវឌ្ឍនភាពគម្រោងសាងសង់មន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

សម្តេចតេជោ៖ បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែ ឱ្យទៅជាមន្ទីរពេទ្យឯកទេស​ជំងឺ​មហារីកសម្រាប់ព្យាពេលប្រជាពលរដ្ឋ។

សម្តេចតេជោ៖ «មន្ទីរពេទ្យតេជោសន្តិភាព» អាចមានសមត្ថភាពទទួលអ្នកជំងឺជិត ១ ម៉ឺននាក់ ដោយមានគ្រែសម្រាកព្យាពាលសរុបចំនួន ៩៤៩៦ គ្រែ សម្រាប់ទទួលអ្នកជំងឺ។

សម្តេចតេជោ៖ ក្រោយចុះត្រួតពិនិត្យសម្ដេចបញ្ជាឱ្យកែតម្រូវទីតាំងមួយ​កន្លែងដែលគ្រោង​ធ្វើសួន​ច្បារ ឱ្យរៀបចំទៅជាកន្លែងរោងជាងសម្រាប់ការជួសជុល និងរៀបចំជាកន្លែងចំណតយានយន្តវិញ។

សម្តេចតេជោ៖ ការកសាង «មន្ទីរពេទ្យតេជោសន្តិភាព» គោលដៅធំសម្រាប់គ្រប់គ្រងជំងឺឆ្លង ប៉ុន្ដែ​បើ​សិន​ជាគ្មានជំងឺឆ្លងត្រូវរៀបចំមន្ទីរពេទ្យនេះឱ្យទៅជាមន្ទីរពេទ្យពហុព្យាបាលវិញ ដើម្បីកាត់​បន្ថយភាពតាងនឹងនៅក្នុងរាជធានីភ្នំពេញ។

សម្តេចតេជោ៖ កូវីដ១៩ បានផ្ដល់មេរៀនដល់យើង វាអាក្រក់ ប៉ុន្ដែវាបានដាស់តឿនពិភពលោក​ឱ្យមាន​ការប្រុងប្រយ័ត្ននឹងជំងឺឆ្លង ដូច្នេះកម្ពុជាមាន «មន្ទីរពេទ្យតេជោសន្តិភាព» ជាកន្លែងស្ដង់ដា​គ្រប់គ្រាន់​សម្រាប់គ្រប់គ្រងជំងឺឆ្លង។

សម្តេចតេជោ៖ សម្ដេចផ្ដល់សិទ្ធិដល់ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ក្នុងការ​ចុះហត្ថលេខាតែងតាំងអនុប្រធាន «មន្ទីរពេទ្យតេជោសន្តិភាព» ចំនួន ៥ រូប ដើម្បីពន្លឿនក្នុង​ចាត់ចែង​អនុវត្តការងារក្នុងមន្ទីរពេទ្យ។

សម្តេចតេជោ៖ សម្រេចអនុញ្ញាតឱ្យក្រសួងសុខាភិបាល ជ្រើសរើសក្របខណ្ឌគ្រូពេទ្យចំនួន ២០០ នាក់បន្ថែមទៀត ដើម្បីបំពេញតម្រូវការសម្រាប់ការព្យាបាលប្រជាពលរដ្ឋ។

សម្តេចតេជោ៖ បន្តបញ្ជាក់ថា វិស័យអប់រំ និងវិស័យសុខាភិបាល គឺជាវិស័យអាទិភាពជាងគេ ខណៈកាលពីឆ្នាំ ២០២២សម្ដេចបានអនុញ្ញាតឱ្យជ្រើសរើសគ្រូពេទ្យក្របខណ្ឌ ៣ ពាន់នាក់ ហើយថ្ងៃនេះ សម្ដេចបានបន្ថែមចំនួន ២០០ នាក់ និងផ្ដល់ជូនបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣០០ នាក់បន្ថែមទៀត។

សម្តេចតេជោ៖បញ្ជាក់ឱ្យក្រសួងសុខាភិបាលត្រូវមានការពិភាក្សា​អំពីតម្រូវការធនធាន​មនុស្សវិស័យសុខាភិបាលបន្ថែមទៀតឱ្យបានច្បាស់លាស់នាពេលខាងមុខ។

សម្តេចតេជោ៖ បញ្ជាក់ថា កង្វល់របស់សម្ដេច សម្រាប់ពេលបុណ្យចូលឆ្នាំប្រពៃណីចិន និង​វៀតណាម គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដោយសម្ដេចស្នើ​ពលរដ្ឋត្រូវយកចិត្ត​ទុកដាក់គោរព​ច្បាប់ចរាចរណ៍ និងបើបរប្រកបដោយសុវត្ថិភាពក្នុងការធ្វើដំណើរ។

សម្តេចតេជោ៖ ផ្ញើសារទៅកាន់អ្នកទាំងឡាយ កុំយករឿងអ្វីៗសុទ្ធតែជារឿងនយោបាយទាំងអស់ នេះជាការទទូចរបស់សម្ដេច។ ប៉ុន្ដែសម្ដេចក៏មានការចាត់វិធានការតាមផ្លូវច្បាប់ បើសិនជាមានការចោទប្រកាន់មកគណបក្សប្រជាជន។

សម្តេចតេជោ៖ បញ្ជាឱ្យមេធាវីរបស់គណបក្សប្រជាជន ពិនិត្យមើលសេចក្ដីថ្លែងការណ៍ ដែលគណបក្សមួយ ចេញសេចក្ដីថ្លែងការណ៍ប្រមាថដល់គណបក្សប្រជាជន ដើម្បីចាត់វិធានការតាមច្បាប់។

សម្តេចតេជោ៖ បញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ សម្ដេចនឹងមិនមានការលើកលែងអត់ឱន​ដល់អ្នកដែលជេរប្រមាថគណបក្សប្រជាជនឡើយ ហើយសម្ដេចផ្ដាំដល់ក្រុមបរទេសកុំលូកដៃចូល ក្នុងរឿងនេះ ពីព្រោះកម្ពុជាជាប្រទេសឯករាជ្យ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសចេញបញ្ជាឱ្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ពិនិត្យមើល និងមានវិធានការលើក្រុមដែលចូលមកជេរប្រមាថ គណបក្សប្រជាជន និងរាជរដ្ឋាភិបាលឱ្យបានទាន់ពេលវេលា។

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        40
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm