ក្រុមពេទ្យខេត្តកណ្តាល៖ ការចាក់វ៉ាក់សាំងកូវីដសម្រាប់ក្មេងៗ មានកំណើនលឿនជាងមនុស្សចាស់

2023/01/19 05:29:38 pm        300

កណ្តាល៖ ចាប់ពីតាំងពីថ្ងៃទី៩ ខែមករា រហូតមកដល់ពេលនេះ បណ្តាក្រុមពេទ្យនៅតាមមូលដ្ឋាន​សុខាភិបាលនានា នៅខេត្តកណ្តាល បានធ្វើសកម្មភាពពង្រីកការចាក់វ៉ាក់សាំងការពារកូវីដ១៩​ដូសជំរុញពីមណ្ឌលសុខភាព ទៅដល់បណ្តាសាលារៀននានានៅក្នុងមូលដ្ឋានរបស់ខ្លួន។ ក្រុមពេទ្យថ្លែងថា សម្រាប់ដំណើរការចាក់វ៉ាក់សាំងកូវីដដូសជំរុញ ក្នុងរយៈពេល១០ថ្ងៃនេះ ការចាក់លើមនុស្សក្មេងគឺមានកំណើនកើនលឿនជាងមនុស្សចាស់។

បើតាមលោក ប្រាក់ វិរក្ស ប្រធានមណ្ឌលសុខភាពស្វាយលំ ក្រុងតាខ្មៅ ថ្លែងប្រាប់BTV នៅថ្ងៃទី១៩ ខែមករានេះ ថ្លែងថា ក្នុងរយៈពេល១០ថ្ងៃកន្លងមក មណ្ឌលសុខភាពស្វាយរលំ ក៏ដូចមណ្ឌល​សុខភាព​នានានៅទូទាំងខេត្តកណ្តាល គឺបានធ្វើសកម្មភាពចុះចាក់វ៉ាក់សាំងដូសជំរុញពីដូសទី៣ រហូតដល់ដូសទី៦​ ជូនមនុស្សក្មេងៗ និងមនុស្សចាស់នៅតាមសាលារៀនផង និងនៅក្នុងមណ្ឌល​សុខភាពផងដែរ ហើយនៅក្នុងដំណើការចាក់ដូសជំរុញនោះ មនុស្សក្មេងហាក់មានការសម្រេច​ចិត្ត​មកចាក់លឿនជាងមនុស្សចាស់ ។

បើតាមសិស្សមកពីសាលាបឋមសិក្សា ហ៊ុន សែនស្វាយរលំ ថ្លែងថា ប៉ុន្មានថ្ងៃមុននេះ មានក្រុម​ពេទ្យ​ទៅចាក់វ៉ាក់សាំងកូវីដ១៩ ដល់សិស្សានុសិស្សនៅតាមសាលារៀនរបស់គេ ហើយសម្រាប់​សិស្ស​ដែលមិនទាន់បានចាក់នៅឯសាលា គឺគេមកចាក់នៅមណ្ឌលសុខភាព តែទោះយ៉ាងណា​ក៏ដោយ ក្រុមសិស្ស ក៏បានអំពាវនាវសិស្សានុសិស្សសាលាផ្សេងៗទៀត នាំគ្នាចាក់វ៉ាក់សាំង​ឲ្យបាន​គ្រប់គ្នា ដើម្បីកុំឲ្យកូវីដមានឆ្លងនៅក្នុងសាលារៀន។

តាមរបាយការណ៍វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានឲ្យដឹងថា នៅទូទាំងខេត្តកណ្តាល មានពលរដ្ឋគោលដៅត្រូវចាក់វ៉ាក់សាំងកូវីដ១៩ មានចំនួនសរុបជាង ១លាន៤ម៉ឺននាក់​ ក្នុងនោះពលរដ្ឋបានចាក់វ៉ាក់សាំងដូសបានចំនួន២ដូស ​មានប្រមាណ១០៩% ចាក់បានចំនួន៣ដូសប្រមាណជាង៩៥% ដូសទី៤ ចាក់បានប្រមាណ៣៥% ដូសទី៥ចាក់​បានប្រមាណ​ជាង៧% ។ ដោយឡែកដូសទី៦ចាក់បានប្រមាណតែ០.១២% ប៉ុណ្ណោះ៕

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm