កងកម្លាំង​រុស្ស៊ី​វាយ​រុលទៅមុខ​ដណ្ដើម​គ្រប់គ្រង​ទីក្រុង Soledar ទោះបី​រង​ការបរាជ័យ​ដ៏​ធំ​ក៏ដោយ​

2023/01/19 05:30:51 pm        541

​អ៊ុយក្រែន៖ កាលពី​ថ្ងៃទី​១២ ​ខែមករា កងកម្លាំង​រុស្ស៊ី​បាន​វាយ​ដណ្ដើម​គ្រប់គ្រង​ទីក្រុង​ផលិត​អំបិល ​របស់​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​តំបន់ Donetsk ជា​ការ​ដណ្ដើម​បាន​លើកដំបូង​ចាប់​តាំង​ពី​ខែ​កក្កដា​មក​។ វា​ជា​សប្ដាហ៍​ដ៏​អាក្រក់​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​។

២​ថ្ងៃ​ក្រោយមក​កងកម្លាំង​រុស្ស៊ី​បាន​បាញ់​ស្រោច​រ៉ូ​កែ​ត​ប្រមាណ​ ៥០​គ្រាប់​ទៅលើ​ទីក្រុង​ជាច្រើន​របស់​អ៊ុយ​ក្រែ​ន​។ អគារ​អឹ​ផាត​មិន​ដ៏​ធំ​មួយ​នៅ​ក្នុង​ទីក្រុង​ឌី​នី​ប្រូ (Dnipro)​ សម្លាប់​មនុស្ស​ជាង​ ៤០​នាក់​នៅ​ក្នុង​ការវាយប្រហារ​ដ៏​បំផុត​មួយ ​ក្នុងចំណោម​ការ​វាយ​ប្រហារ​ធំៗ​ជាច្រើន​របស់​សង្គ្រាម​នេះ​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​ស្ដីបន្ទោស​រុស្ស៊ី ប៉ុន្តែ​វិមាន​ក្រឹម​ឡាំង​បាន​ច្រានចោល​ការទទួលខុសត្រូវ ចំពោះ​ការវាយប្រហារ​ទាំងនោះ​។ ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ​ខែ​មករា​សប្ដាហ៍​នេះ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​អ៊ុយ​ក្រែ​ន​បាន​ស្លាប់រួម​ជាមួយ​មនុស្ស ​១៤​នាក់ រួម​ទាំង​កុមារ​ផ្សេងទៀត​នៅ​ពេល​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​បាន​ធ្លា​ក់ នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​ថែ​ទាំង​កុមារ​ជិត​ទីក្រុង Kyiv។ ហេតុការណ៍​នេះ​ពុំទាន់​ត្រូវ​បាន​គេ​ដឹង​ភ្លាមៗ​ទេ ពី​មូលហេតុ​នាំ​ឲ្យ​មាន​ឧបទ្ទវ​ហេតុនេះ​។ ​ទីក្រុង Soledar ដែល​ជា​ទីក្រុង​ផលិត​អំបិល​បាន​ធ្លាក់​ចូល​ក្នុង​ដៃ​កងកម្លាំង​រុស្ស៊ី មួយ​សប្ដាហ៍​បន្ទាប់ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ក្ដៅ​គគុក​។

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ប្រកាស​ជ័យជម្នះ​មួយថ្ងៃ​បន្ទាប់ ខណៈ​ដែល​ប្រភព​យោធា​នានា​របស់​រុស្ស៊ី​បាន​និយាយ​ថា ​ទាហាន​របស់​ទីក្រុង Moscow​ បាន​វាយ​រុល​ទៅ​មុខ​ចូល​ទៅ​តំបន់​ Krasnaya Gora ស្ថិត​ក្នុង​តំបន់​ខេត្ត Donetska ឆ្ពោះ​ទៅ​ភាគ​និរតី។ ប៉ុន្តែ​អ្នកនាំពាក្យ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ក្នុង​ភាគ​ខាងកើត​បាន​និយាយ​ថា ទាហាន​របស់​ទីក្រុង Kyiv នៅ​តែ​កំពុង​ប្រយុទ្ធ​ដណ្ដើម​ទីក្រុង Soledar ជាមួយ​ទាហាន​រុស្ស៊ី និង​ចោទ​រុស្ស៊ី​ថា​ កំពុង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        12
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        62
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm