CAMSOC ប្រាប់​អាជីវកម្ម​សណ្ឋាគារ​ត្រៀម​ទទួល​បដិសណ្ឋារកិច្ច​ឲ្យ​បាន​ល្អ​ក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2023/01/19 05:36:32 pm        69

​ស៊ីហ្គេម៖ គណៈកម្មការ​ជំនាញនៃ​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ២០២៣​ (CAMSOC) បាន​អំពាវនាវ​ឲ្យ​អាជីវកម្ម​សណ្ឋាគារ​នានា ពិសេស​សណ្ឋាគារដែល​ត្រូវបាន​ជ្រើសរើស​ដោយ​គណៈ​កម្ម​ការជំនាញ​ CAMSOC ​ត្រៀមលក្ខណៈ​បានល្អ​ប្រសើរក្នុង​ការទទួល​បដិសណ្ឋារកិច្ច​ប្រតិភូ​កីឡា និង​ភ្ញៀវ​ជាតិ​-​អន្ដរជាតិ ដើម្បី​លើកមុខ​មាត់​ជាតិក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ។​

​នេះ​បើតាម​ការលើកឡើង​រប​ស់​ឯកឧត្តម សុង តុង​ហាប់ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈ​កម្មការ​ស្នាក់នៅ ហូបចុក និង​ដឹកជញ្ជូន បន្ទាប់ពី​គណៈកម្មការ​ជំនាញ​ CAMSOC ​មួយ​នេះបាន​អញ្ជើញ​តំណាង​សេវា​ស្នាក់នៅ​ប្រមាណ ៣០​សណ្ឋាគារ ដែល​ភាគច្រើន​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ផ្កាយ​បួន និង​ផ្កាយ​បី ចូលរួម​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការត្រៀម​ទទួល​បដិសណ្ឋារកិច្ច​សេវាកម្ម​ស្នាក់នៅ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​០២៣។​ ​ប្រធាន​គណៈកម្មការ​ស្នា​ក់នៅ ហូបចុក និង​ដឹកជញ្ជូន​ដដែលបាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​នេះរៀបចំឡើងដើម្បី​ផ្សព្វផ្សាយ​ឲ្យ​សណ្ឋាគារ​ទាំងអស់ ត្រៀម​ទទួល​ការ​ស្នាក់នៅ ហូបចុក និង​ដឹកជញ្ជូនជូន​គណៈប្រតិភូ​ជាតិ និង​អន្ដរជាតិក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើកដំបូង​នៅ​កម្ពុជា ដែល​នៅសល់​ជាង ១០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។​

​គួរ​ដឹងថា ការ​ស្នាក់នៅ ហូបចុក និង​ដឹកជញ្ជូនគឺជា​ការងារ​ដ៏​សំខាន់​មួយ ត្រូវបាន​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​យកចិត្តទុកដាក់ ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែល​ជំរុញ​ឲ្យ​ផ្ដោត​ការយកចិត្តទុកដាក់​ខ្ពស់ ​លើ​ការទទួល​បដិសណ្ឋារកិច្ច​ជា​ចម្បង ដើម្បី​ធានាបាន​នូវ​ការផ្ដល់​ភាពកក់ក្ដៅជូន​ដល់​ប្រតិភូ កីឡាករ​-​កីឡាការិនី និង​ភ្ញៀវ​ជាតិ​-​អន្ដរជាតិ​ទាំងអស់ដែល​នឹងចូលរួម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ ​នៅ​កម្ពុជា​នាពេល​ឆាប់ៗ​ខាងមុខនេះ៕

​អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        48
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm