សម្តេច​តេ​ជោ​ ថ្លែងថា​ សម្ដេច​មានលទ្ធភាព​ពន្លត់ភ្លើង​សង្គ្រាម​តែ​គ្មាន​លទ្ធភាព​ពន្លត់​ក្រុម​ពួក​អាសិរពិស

2021/04/27 09:59:58 am        34

​បន្ទាយមានជ័យ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងថា សម្ដេច​មានលទ្ធភាព​ត្រឹម​ពន្លត់ភ្លើង​សង្គ្រាម ​ប៉ុណ្ណោះ ប៉ុន្តែ​គ្មាន​លទ្ធភាព​ពន្លត់​ក្រុម​ពួក​អាសិរពិស​ ដែល​តែងតែ​ទាមទារ​ឱ្យ​សម្ដេច​ចុះចេញ​ពី​តំណែង​បានឡើយ​។


ក្នុង​ពិធី​សំណេះសំណាល និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ ក្នុង ស្រុក​ម៉ាឡៃ ​ខេត្តបន្ទាយមានជ័យ ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា​នេះ ​សម្តេច​តេ​ជោ ​ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ បាន​បញ្ជាក់ថា ​សម្ដេច​ បាន​ឡើងកាន់តំណែង​ គឺ​តាម​ការបោះឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ ​ហើយ​បើសិនជា​ចុះ​វិញ ​ក៏​តាម​ការបោះឆ្នោត​ដែរ​។

នៅពេល​មាន​វត្តមាន​លើ​ទឹកដី​ស្រុក​ម៉ាឡៃ​នេះ សម្ដេច​តេ​ជោ ​ក៏បាន​រំលឹក​អំពី​នយោបាយ​ឈ្នះ ឈ្នះ ដែល​ចាប់ផ្ដើម​ពី​ទីនេះ​ ដោយ​សម្ដេច​ បានបញ្ជាក់​ថា ​នយោបាយ​ឈ្នះ ឈ្នះ​ បើ​គ្មាន​តួអង្គ​អ៊ី​ឈាន​ទេ មិន​ អាច​ចាប់ផ្ដើម​បាន​ឡើយ​។ ដូច្នេះ ២៤​ឆ្នាំ​ក្រោយនេះ​ កម្ពុជា ​បាន​ឯកភាព​ទឹកដី​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ​ដែល​តែង​តែ​មាន​សង្គ្រាម​អូសបន្លាយ​រាប់រយឆ្នាំ​មក​នោះ​ ហើយ​បន្ទាប់ពី​សមាហរណកម្ម តំបន់​ម៉ាឡៃ ​និង​បណ្ដា​ស្រុក​តាម​ខ្សែបន្ទាត់​ព្រំដែន​នេះ ​បាន​ប្រែក្លាយ​ពី​តំបន់​សមរភូមិ​ប្រយុទ្ធ​ដ៏​ស្រួច ស្រាវ​ពី​អតីតកាល ​មក​ជា​តំបន់​អភិវឌ្ឍន៍​រីកចម្រើន​។

ជាមួយ​នឹង​ការ​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ស្រុក​ម៉ាឡៃ ​ក៏ដូចជា ​អ្នក​ខេត្តបន្ទាយមានជ័យ ទាំងមូល ​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ សម្តេច​តេ​ជោ​ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ បន្ត​គាំទ្រ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ឆ្នាំ​២០២៣​ ជា​បន្តទៀត​ ដើម្បី​បន្ត​រួមសុខ​រួមទុក្ខ ​ជាមួយគ្នា​តទៅទៀត​៕

​អត្ថបទ​ ៖​ មុត សុទ្ធ

អត្ថបទដែលទាក់ទង

BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
2025/09/09 06:24:03 pm        153
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
2024/03/11 03:18:47 am        107
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
2023/11/28 11:17:50 pm        523

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm