Manchester United ខកដំណើរ​ឡើងឈរ​លេខ​២ ដោយ​បាល់ Freekick ចុង​ម៉ោង​របស់ Crystal Palace

2023/01/19 06:15:51 pm        93

​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​ខក​ឱកាស​បី​ពិន្ទុ​ដើម្បី​ឡើងឈរ​លេខ២ ក្នុង​តារាង​នៅ​ក្របខណ្ឌ English Premier League បន្ទាប់ពី​បាល់ Freekick ចុង​ម៉ោង​របស់ Michael Olise តាម​ស្មើ​ឱ្យ Crystal Palace​។​

​​Manchester United មុន​មកដល់​ការប្រកួត​នេះគឺ​រកបាន​ជ័យជំនះ ៩ប្រកួត​ជាប់​គ្នា​រួចមកហើយ ខណៈដែល Bruno Fernandes ក៏​បើក​ការនាំ​មុខមុន​នៅ​នាទី​ទី៤៣​។ ​​យ៉ាងណាក្តី​បាល់ Freekick ដ៏​អស្ចារ្យ​របស់ Michael Olise ធ្វើឱ្យ​ក្រុម​របស់លោក Erik ten Hag បាត់បង់​បី​ពិន្ទុ​នៅ​ចុង​ម៉ោង ទោះបី Casemiro មានឱកាស​នៅ​នឹង​មុខ​ទី​តែ​មិនបាន​សំរេច​។ ​​អ្នកចាត់ការ Manchester United លោក Erik ten Hag បានឱ្យដឹង​ក្រោយ​ចប់​ការប្រកួត ដោយ​គ្មាន​ពាក្យ​អ្វី​ក្រៅពី​ខកចិត្ត និង​ចាត់ទុកថា ​គ្មាន​សំណាង​នៅ​ចុង​ម៉ោង​ដោយ​បាល់ Freekick របស់ Crystal Palace និង​ឱកាស​របស់ Casemiro​។

​​ខ្សែបម្រើ​ប្រេ​ស៊ី​ល Casemiro នឹង​អវត្តមាន​ពី​ការប្រកួត​នៅ​ទឹកដី Arsenal ចុង​សប្តាហ៍​នេះ​ក្រោយ​ទទួលបាន​កាត​លឿង​សរុប ៥លើកដែល​នេះ​ជា​ក្តីបារម្ភ​សម្រាប់​លោក Erik ten Hag ផងដែរ​។ ​​មួយ​ពិន្ទុ​នេះ​ធ្វើឱ្យ Manchester United ឡើងមក​លេខ៣ ពីលើ Newcastle ១ពិន្ទុ និង​ស្មើ​ពិន្ទុ​ជាមួយ​ក្រុម​លេខ២ Manchester City៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm