រកឃើញ ៤​ក្រុម​ទៀត​ឡើង​វគ្គ ១៦​ក្រុម​ចុងក្រោយ​នៃ​ពាន​ Soccer League 2023

2023/01/19 06:39:12 pm        121

​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ Soccer League ​លើក​ទី​៦ ឆ្នាំ​២០២៣ បាន​រក​ឃើញ​បេក្ខភាព​ឡើង​វគ្គ ១៦​ក្រុម​ចុងក្រោយ​ផ្នែក​បុរស ៤​ក្រុម​ទៀតហើយក្រោយ​ដំណើរការ​ប្រកួត​បាន​ជិត ២​សប្ដាហ៍ រួមមាន​ក្រុម ស​.​ស​.​យ​.​ក ខេត្តបាត់ដំបងមកពី​ពូ​ល​ I, ​ក្រុម ស​.​ស​.​យ​.​ក ស្រុក​ខ្សាច់កណ្ដាលមកពី​ពូ​ល​ J, ក្រុម​ Royal Mayura Resort ​មកពី​ពូ​ល​ K ​និង​ក្រុម​ Try All FC ​មកពី​ពូ​ល​ L។​

​សម្រាប់​ក្រុម ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង​, ក្រុម ស​.​ស​.​យ​.​ក ស្រុក​ខ្សាច់កណ្ដាល និង​ក្រុម​ Royal Mayura Resort ​បាន​ឡើង​វគ្គ​បន្ដសុទ្ធតែ​រកបាន ៩​ពិន្ទុ​ពេញ​ដូចគ្នា ក្រោយ​យកឈ្នះ​គូប្រកួត ៣​ប្រកួត​ជាប់​គ្នាក្នុង​ពូ​ល​រៀងៗ​ខ្លួន ជាក់ស្ដែង​ការប្រកួត​បញ្ច​ប់ពូ​លកាលពី​ថ្ងៃទី​១៨ ខែមករា​ម្សិលមិញ ក្រុម ស​.​ស​.​យ​.​ក ខេត្តបាត់ដំបងបាន​យកឈ្នះ​ក្រុមយុវជន​ឥន្ទ្រី​ខ្មៅ ១-០, ក្រុម ស​.​ស​.​យ​.​ក ស្រុក​ខ្សាច់កណ្ដាលយកឈ្នះ​ក្រុម​ខ្មែរ​ស្ដារ ១០-០ និង​ក្រុម​ Royal Mayura Resort ​យកឈ្នះ​ក្រុមយុវជន​សាម​គម​ក្លិប​បាល់ទាត់​អគ្គិសនី​កម្ពុជាដោយ​លទ្ធផល ៥-១។​ ​ចំណែក​ក្រុម​ Try All FC ​បាន​ឡើង​វគ្គ​បន្ដ​ទាំង​ប្រផិតប្រផើយ ក្រោយ​យកឈ្នះ​ក្រុម​លោក​អ៊ុំ​អេ​ហ្វ​ស៊ី ៤-០។ ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ Try All ​មាន ៦​ពិន្ទុស្មើគ្នា​ជាមួយ​ក្រុម ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ តែដោយសារ​ប្រវត្តិ​ធ្លាប់​ជួបគ្នា​ក្នុង​ពូ​ល ក្រុម​ Try All ​ធ្លាប់​យកឈ្នះ​ក្រុម ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ ទើប​ពួកគេ​មានឱកាស​ឈរ​កំពូល​តារាង និង​ទទួលបាន​កៅអី​វគ្គ ១៦​ក្រុម​ចុងក្រោយ។​

​ដោយឡែក​ការប្រកួត​ផ្នែក​នារី​វិញ ក្រុម​ភ្នំពេញ​ក្រោ​ន និង​សុ​ភី​ណា​អេ​ហ្វ​ស៊ីបាន​បន្ថែម ៣​ពិន្ទុ​រៀងៗ​ខ្លួនក្នុង​ពូ​ល​ B ​បន្ទាប់ពី​ភ្នំពេញ​ក្រោ​នយកឈ្នះ​ក្រុម​ខេមរា​ជ័យ ៥-០ និង​ក្រុម​សុ​ភី​ណា​អេ​ហ្វ​ស៊ីយកឈ្នះ​ក្រុម​សម្រស់​ចំការលើ ១-០។ ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុម​ទាំងពីរឈរ​លេខ​១ និង​លេខ​២ ដោយមាន ៧​ពិន្ទុ​ស្មើគ្នា ខណៈ​ក្រុម​សម្រស់​ចំការលើ បាន​ធ្លាក់​មកឈរ​លេខ​៣ ដោយ​រក្សា ៦​ពិន្ទុ​ក្នុង​ដៃ ក្រោយ​ឆ្លងកាត់ ៣​ប្រកួត​ដូចគ្នា​៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm