សភា​វៀតណាម​អនុម័ត​ការសុំ​លាលែង​ពី​តំណែង​របស់​ប្រធានាធិបតី

2023/01/19 07:03:11 pm        252

​វៀតណាម៖ រដ្ឋសភា​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ពុធ បានអនុម័ត​ការសុំ​លាលែង​ពី​តំណែង​របស់​ប្រធានាធិបតី វៀតណាមលោក ង្វៀន សួន​ហ្វុ​ក ​(Nguyen Xuan Phuc) មួយថ្ងៃ​បន្ទាប់ពី​លោក​បាន​សុំលាលែង​ពី​តំណែង​ ជា​ផ្នែក​មួយ​នៃ​ការជំរុញ​ប្រឆាំង​អំពើពុករលួយ​។

ការលាលែង​ភ្លាមៗ និង​មិន​ធ្លាប់មាន​ពីមុនមក​របស់លោក ធ្វើឡើង​ក្នុងអំឡុងពេល​នៃ​ភាពចលាចល​នយោបាយ​ដ៏​សំខាន់​នៅក្នុង​ប្រទេស​វៀតណាម ជា​កន្លែង​ដែល​ការ​បោសសម្អាត​ប្រឆាំង​អំពើពុករលួយ និង​ការ​ប្រជែង​គ្នា​ក្នុង​ក្រុម​ដែល​បាន​មើលឃើញរដ្ឋមន្ត្រី​ជាច្រើន​រូ​ប​ត្រូវបាន​បណ្តេញចេញ​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយថា នៅក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​ដែល​ត្រូវបាន​បិទ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ សមាជិក​រដ្ឋសភា ៩៣ភាគរយ​បាន​បោះឆ្នោត​អនុម័ត​លើ​ការលាលែង​របស់លោក Phuc។ ដោយនៅ​មិនទាន់មាន​អ្នក​បន្ត​តំណែង​នៅឡើយលោក វ៉ូ ធិ អា​ញ់​សួន​(Vo Thi Anh Xuan) អនុ​ប្រធានាធិបតី​បច្ចុប្បន្ននឹង​ក្លាយជា​ប្រធានាធិបតីបណ្ដោះអាសន្ន​ ដោយ​ស្វ័យប្រវត្តិ​តាម​រដ្ឋធម្មនុញ្ញ​។

​ការលាលែង​ភ្លាមៗ​របស់លោក Phuc គឺជា​ស្ថានភាព​មិនធម្មតា​មួយ​នៅក្នុង​ប្រទេស​វៀតណាម ដែលជា​ធម្មតា​ការផ្លាស់ប្តូរ​នយោបាយ​ត្រូវបាន​រៀបចំ​យ៉ាង​ប្រុងប្រយ័ត្ន​។ ឧបនាយករដ្ឋមន្ត្រី​ពីររូប​គឺ​លោក ផាម​ ប៊ិ​ញ​មិញ ​(Pham Binh Minh) និងលោក វូ ឌុ​កដាំ​ (Vu Duc Dam) ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ក្នុង​ខែ​នេះក្នុងការ​បោសសម្អាត​ប្រឆាំង​អំពើពុករលួយ​ ដែល​នាំទៅដល់​ការចាប់ខ្លួន​មន្ត្រី​រាប់សិប​នាក់​ផ្សេងទៀត ដោយ​ការចោទប្រកាន់​អំពើពុករលួយ​ជាច្រើន​ទាក់ទង​នឹង​កិច្ចព្រមព្រៀង ​ដែល​ធ្វើ​ឡើងជា​ផ្នែក​មួយ​នៃ​ការឆ្លើយតប​ជំងឺ​រាតត្បាត Covid-19 របស់​ប្រទេស​វៀតណាម​។ ​អគ្គលេខាធិកាលោក ង្វៀន ភូ​ត្រុ​ង ​(Nguyen Phu Trong) ជា​អ្នកមាន​ឥទ្ធិពល​បំផុត​នៅក្នុង​បក្សត្រូវបាន​គេ​មើលឃើញ​យ៉ាង​ទូលំទូលាយ​ថា ​ជា​ស្ថាបត្យករ​នៅ​ពីក្រោយ​ការប្រឆាំង​អំពើពុករលួយ ដែល​បានបង្ហាញ​នូវ​ប្រជាប្រិយភាព​ក្នុងចំណោម​សាធារណជន​វៀតណាម​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        42
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        69
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        90

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm