សំបុត្រ​មាស​ទស្សនា​ការប្រកួតរ​វាង Ronaldo និង Messi មានតម្លៃ​ដល់​ទៅ ២.៦​លាន​ដុល្លារ

2023/01/19 07:17:37 pm        131

​បាល់ទាត់៖ ​សំបុត្រ​មាស​តែមួយ​សន្លឹក​គត់​សម្រាប់​ទស្សនា​ការប្រកួត​ជំនួប​រវាង Ronaldo និង Messi ត្រូវ​បាន​ដេញថ្លៃ​បញ្ចប់​ហើយ​ដោយ​មានតម្លៃ​ដល់​ទៅ ២.៦​លាន​ដុល្លារ​អាមេរិក​បាន​ទៅ​អ្នកជំនួញ​អារ៉ាប៊ីសាអ៊ូឌីត​មួយរូប​។ ​​Mushref Al-Ghamdi គឺជា​អ្នក​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ AqarOne នៅ​អារ៉ាប៊ីសាអ៊ូឌីត​គឺជា​អ្នកដេញថ្លៃ​បាន​សំបុត្រ​មាស ​រឺ​ហៅថា​សំបុត្រ “Beyond Imagination”​។

​ភាព​អស្ចារ្យ​នៃ​សំបុត្រ​មាស​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នេះ គឺ​អនុញ្ញាត​ឱ្យ​សេដ្ឋី​អចលនទ្រព្យ​រូប​នេះ​មាន​សិទ្ធ​ចូល​ទីលាន​អបអរសាទរ​ជ័យជំនះ​ជាមួយ​កីឡាករ​បាន អាច​ថតរូប​ជាមួយ​តារា​បាល់ទាត់​ល្បីៗ​ក្រោយ​ចប់​ការប្រកួត​បាន​ដែល​គេ​នឹង​ឃើញ​មាន​វត្តមាន Cristiano Ronaldo Lionel Messi Kylian Mbappe Neymar និង Sergio Ramos ជាដើម​។ មិនតែប៉ុណ្ណោះ​ម្ចាស់​សំបុត្រ​មាស ក៏​អាច​ចូលក្នុង​បន្ទប់​ផ្លាស់​សម្រៀក​បំពាក់​ក្រុម​ទាំង​ពីរបាន អាច​ជជែក​រឺ​ថតរូប​ជាមួយ​តារាបាល់ទាត់​ទាំង​នោះបាន​។ ​​បើតាម​ការឱ្យ​ពី​អ្នករៀបចំ​ថា ទឹកប្រាក់​ដែល​បានមកពី​ការលក់​សំបុត្រ​មាស​ជាង ២លាន​ដុល្លារ​នេះ​នឹង​បញ្ជូន​ទៅ​អង្គការ​សប្បុរសធម៌ និង​កិច្ច​ការងារ​ជួយ​សង្គម​ផ្សេងៗ​។

​សូម​បញ្ជាក់​ថា Ronaldo និង Messi នឹង​ជួប​គ្នា​ក្នុង​ការ​ប្រកួត​មិត្តភាព​មួយ​នៅ​ថ្ងៃ​នេះ​ នៅលើ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត​រវាង​ក្រុម​តារា​ចម្រុះ​នៅ​ទីក្រុង Riyadh ដែល​មាន​ការ​រួមបញ្ចូល​រវាង​ក្លិប​បាល់ទាត់​ពីរ Al Hilal និង Al Nassr ដែលមាន​វត្តមាន Cristiano Ronaldo ជា​ប្រធាន​ក្រុម ជួប​ជាមួយ​ក្រុមបារាំ​ង Paris Saint Germain​។​ ​ការប្រកួត​មិត្តភាព​នេះ​ត្រូវបាន​គេ​ដឹងថា មានការ​រង់ចាំ​ទស្សនា​ច្រើន​បំផុត​មួយ​នៅ​ជុំវិញ​ពិភពលោក​ នៃ​ជំនួប​រវាង​ស្តេច​បាល់ទាត់​ទាំងពីរ ដែល​គេ​អាចនិយាយបាន​ថា ​ជាការ​ប្រកួត​ចុងក្រោយ​ដែល Ronaldo និង Messi ប្រឈម​គ្នា​មុន​ចូលនិវត្តន៍​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm