ប្រធានាធិបតី​ចិន​ស្វាគមន៍​ និង​ជូនពរ​ដល់​ប្រជាជន​ទូទាំង​ប្រទេស​តាម​វីដេអូ មុន​ចូល​ឆ្នាំថ្មី​ប្រពៃណី​ចិន​

2023/01/19 07:41:56 pm        419

​ចិន៖ កាលពី​ថ្ងៃ​ពុធ​លោក​ប្រធានាធិបតី​ចិន​ Xi Jinping បាន​ថ្លែង​ស្វាគមន៍​ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ដល់​ប្រជាជន​ចិន​ទូទាំង​ប្រទេស ​នៅ​ពេល​លោក​បាន​ជួប​សំណេះសំណាល​តាម​វីដេអូ​ ជាមួយ​ពលរដ្ឋ​ទូទៅ​មកពី​ទូទាំងប្រទេស​ មុន​ពិធីបុណ្យ​និទាឃៈ​រដូវ​ ឬ​ចូលឆ្នាំ​ចិន​ដែល​នឹង​មកដល់​នៅ​ថ្ងៃ​ទី​២២ ​ខែ​មករា​សប្ដាហ៍​នេះ​។

​លោក Xi ដែល​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត​ចិន និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ផង​ដែរ​នោះ បាន​សំណេះសំណាល​ជាមួយ​បុគ្គលិក​ពេទ្យ​ក្នុង​មន្ទីរ​ពេទ្យ ប្រជាពលរដ្ឋ​ចាស់ៗ​នៅ​ឯ​ផ្ទះ​មណ្ឌល​ថែទាំ​មនុស្ស កម្មករ​នៅ​អណ្តូង​ប្រេង អ្នកដំណើរ បុគ្គលិក​នៅ​ស្ថានីយ​រថភ្លើង​ល្បឿន​លឿន អាជីវករ អតិថិជន​នៅ​ផ្សារ​លក់ដុំ និង​ប្រជាជន​នៅ​ក្នុង​ភូមិ​ជន​ជាតិ​ភាគតិច​តាម​វីដេអូ​។ ​លោក​ Xi ​បាន​ជូនពរ​ប្រជាជន​ចិន និង​ក្រុម​ជនជាតិ​របស់​ចិន​ទាំងអស់​ឲ្យ​មាន​សុខ​ភាពល្អ និង​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ឆ្នាំថោះ​ និង​បាន​បង្ហាញ​ក្ដីសង្ឃឹម​របស់លោក​ថា ​ប្រទេស​ចិន​នឹង​ទទួល​តែ​ភាព​រុង​រឿង​ជា​រៀង​រហូត​។​ ជាមួយគ្នា​នោះ​លោក Xi Jinping បាន​បង្ហាញ​ក្ដីបារម្ភ​ផងដែរ​ពី​ករណី​ឆ្លង​វីរុស COVID-19 ​នៅ​តំបន់​ជនបទ​របស់​ប្រទេស​ចិន​។

​លោក​ប្រធានាធិបតី​បាន​ទាមទារ​ឲ្យ​មានការ​បង្កើន​ធនធាន​វេជ្ជសាស្ត្រ និង​សេវា​ផ្គត់ផ្គង់​ឱសថ និង​ផ្នែក​វេជ្ជសាស្ត្រដើម្បី​ត្រៀម​សម្រាប់​ការ​ព្យាបាល​អ្នកជំងឺ​ COVID-19​ ក្នុង​ករណី​ធ្ងន់ធ្ងរ​ណាមួយ​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ ជា​ពេលវេលា​ដែល​ពលរដ្ឋ​ចិន​មក​ជួប​ជុំ​គ្រួសារ​ក្នុង​សប្ដាហ៍​នេះ​។ លោ​កថា​ ចិន​បាន​ជ្រើសរើស​ផ្លូវ​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ការ​ឆ្លង​រាលដាល​វីរុស COVID-19 ដោយ​ដាក់​ចេញ​វិធានការ​តឹងរ៉ឹង​កាលពី​ជិត​ ៣​ឆ្នាំ​កន្លង​ទៅ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        41
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        68
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm