សម្តេចតេជោ៖ ចាប់ពីថ្ងៃនេះតទៅនឹងមិនលើកលែងដល់អ្នកជេរប្រមាថគណបក្សប្រជាជននិង​រាជរដ្ឋាភិបាល​ឡើយ

2023/01/19 08:28:09 pm        770

ភ្នំពេញ៖ សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​ បាន​បញ្ជាក់​ថា ចាប់ពីថ្ងៃនេះតទៅ នឹងមិនមាន​ការលើកលែង អត់ឱន ដល់អ្នក​ដែលជេរប្រមាថ​គណបក្សប្រជាជនកម្ពុជា និង​រាជរដ្ឋា​ភិបាល​ឡើយ។ សម្ដេច​ ក៏បាន​​ផ្ដាំផ្ញើ​ដល់​បរទេស​កុំ​លូក​ដៃចូល​ក្នុង​ករណី​នេះ​ពីព្រោះ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ​។

សម្ដេចតេជោ មាន​ប្រសាសន៍​ក្នុងឱកាស​អញ្ជើញ​ពិនិត្យ​មើល​វឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិ​​តេជោសន្ដិភាព» និង​សំណេះសំណាលជាមួយ​កម្មករ​សំណង់នៅក្នុង​ការដ្ឋាន​មន្ទីរពេទ្យនេះប្រមាណ ១២០០ នាក់ស្ថិតនៅសង្កាត់គោករកា ​ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែកមរានេះ។

សម្ដេច​ បាន​​ទទូច​ចំពោះ​អ្នក​ទាំង​ឡាយកុំយក​​រឿង​អ្វីៗ​សុទ្ធតែជារឿង​នយោបាយ​ទាំងអស់​ ដូចជា​ករណី​បុគ្គល​ចេញ​សែកគ្មាន​ប្រាក់​ គឺ​តុលាការ​ត្រូវ​ចាត់​វិធានការ​​តាម​ច្បាប់​។ ប៉ុន្ដែ​បើ​នៅ​បន្ត​ជេរប្រមាថ​ដល់​គណបក្ស​ប្រជាជន ​និង​រាជរដ្ឋា​ភិបាល​ គឺ​នឹង​​ចាត់វិធានការតាម​តុលាការ​មិនលើក​ឡែងឡើយ​​​។

ក្នុង​ឱកាស​នេះ​សម្តេចតេជោ ហ៊ុន សែន ក៏បាន​ប្រកាសលើកលែងទោសដល់លោក ហូរ វ៉ាន់ ដែល​កំពុង​ដង្ហែតាមតាមទណ្ឌិតមេឧទ្ទាមនៅក្រៅប្រទេស ​ប្រសិន​បើចង់ចូលមកកាន់ប្រទេសកម្ពុជា និង​ប្រកាស​លើកលែងទោស។ ប៉ុន្តែ​សម្ដេច​ បញ្ជាក់ថា​ ចំពោះ​ករណី​អ្នក​ដែល​ជេរប្រមាថ​គណបក្ស​ប្រជាជន​កម្ពុជា សម្ដេច ​បញ្ជាក់​ថា​ ចាប់ពីថ្ងៃនេះតទៅនឹង​មិន​លើកលែង​ឡើយ​ដោយ​សម្ដេច​បញ្ជា​ឱ្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ពិនិត្យ​លើ​ក្រុម​ជេរប្រមាថនេះ៕អត្ថបទ៖ វ៉ន ដារ៉ា



អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm