ក្រសួងផែនការចេញផ្សាយលទ្ធផលអង្កេតសេដ្ឋកិច្ចសង្គមកិច្ច ឆ្នាំ២០២១ សម្រាប់ប្រើប្រាស់ផ្លូវការ

2023/01/19 08:49:45 pm        792

ភ្នំពេញ៖ ក្រសួងផែនការ បានប្រកាសផ្សព្វផ្សាយលទ្ធផល អង្កេតសេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ ២០២១ សម្រាប់បណ្ដាក្រសួងស្ថាប័ន បណ្ដាអង្គការជាតិ អន្តរជាតិ អាចប្រើប្រាស់ទិន្នន័យពីអង្កេតនេះ ក្នុងគោលដៅនានា។

អង្កេតសេដ្ឋកិច្ច សង្គមកិច្ចជាអង្កេតដែលធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដង និងប្រើប្រាស់ថវិការាជ​រដ្ឋា​ភិបាល​កម្ពុជា​ទាំងស្រុង។​ លទ្ធផលនៃអង្កេតនេះ គឺមានសារៈសំខាន់ជាខ្លាំងសម្រាប់បណ្ដាក្រសួង​ស្ថាប័ន​ជាតិ-អន្តរជាតិ។ នេះជាការលើកឡើងរបស់ ​ឯកឧត្តម ទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តី​ក្រសួងផែនការ ក្នុងឱកាស​ផ្សព្វផ្សាយ​លទ្ធផលអង្កេតសេដ្ឋកិច្ច ​សង្គមកិច្ចកម្ពុជាឆ្នាំ ២០២១។

ឯកឧត្តមរដ្ឋ មន្រ្តីបន្តថា អង្កេតនេះជាការប្រមូលទិន្នន័យបានមកពីគ្រួសារចំនួនជាង ​១ម៉ឺនគ្រួសារ ដែលជ្រើសរើសពី ២៥ រាជធានី-ខេត្ត។ ​ការប្រមូលទិន្នន័យនេះដែរ គឺធ្វើឡើងជាចាំបាច់រៀងរាល់​ខែក្នុងរយៈពេល ១២ខែ។

ឯកឧត្តមបន្តថា លទ្ធផលនៃអង្កេតសេដ្ឋកិច្ច សង្គមកិច្ច គឺក្ដោបជារួមនូវទិន្ន័យសំខាន់​ជាច្រើនរបស់​គ្រួសារ។ ក្នុងនោះរួមមាន ផ្នែកប្រជាសាស្ត្រ, ស្ថានភាពលំនៅដ្ឋាន, កសិកម្ម, កម្លាំងពលកម្ម, សុខភាព និង​ជនមានពិការភាព, ការទទួលរងគ្រោះ, ​ចំណូលនិងឥណទាន(បំណុល)របស់គ្រួសារ, ការ​ចំណាយ​ប្រើប្រាស់​ទំនិញម្ហូបអាហារ ​និងមិនមែនម្ហូបអាហារ និងលក្ខណៈប្រើប្រាស់ស្បៀង​អាហាររបស់គ្រួសារ។

លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ បាន​បញ្ជាក់ថា​ លទ្ធផលនៃអង្កេតសេដ្ឋកិច្ច ​សង្គមកិច្ចគឺនឹង​អាច​ប្រើប្រាស់ជាផ្លូវការ ​ដើម្បី​គណនា​ពីជីវភាពប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច ​និងជាប្រភពដ៏សំខាន់សម្រាប់បណ្ដាក្រសួងស្ថាប័ន។

ខណៈចេញផ្សាយលទ្ធផលនៃអង្កេតសេដ្ឋកិច្ច ​សង្គមកិច្ចឆ្នាំ ២០២១នេះ មន្រ្តីជំនាញ​នៃក្រសួងផែនការ ​ក៏បាន​នឹងកំពុងចុះប្រមូលទិន្នន័យ ​ពីគ្រួសារសំណាក ​តាមមូលដ្ឋាន ឃុំសង្កាត់នៃ ២៥ រាជធានី-ខេត្តផងដែរ។​ កិច្ចការនេះ ​នឹងមានរយៈពេលពេញមួយឆ្នាំ ​ដោយចាប់ផ្ដើមពីខែ មករា ដល់ខែធ្នូ ឆ្នាំ ២០២៣៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        74
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        126
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm