Emma Raducanu ធ្លាក់​ត្រឹម​ជុំ​ទី២ Australian Open ក្រោយ​ចាញ់ Coco Gauff

2023/01/19 10:04:02 pm        71

​​វាយ​កូន​បាល់៖ ​កីឡាការិនី​លំដាប់​កំពូល​របស់​អង់គ្លេស Emma Raducanu បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ Grand Slam, Australian Open ហើយ​នៅត្រឹម​ជុំ​ទី២ ប៉ុណ្ណោះ​ក្រោយ​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាការិនី​អាមេរិក Coco Gauff​។

​​បច្ចុប្បន្ន​ឈរ​ចំណាត់ថ្នាក់​លេខ ៧៧ ពិភពលោក Raducanu មុន​ឈាន​មកដល់ Australian Open នេះ​បាន​រងរបួស​កជើង ១១ថ្ងៃមុន​ការប្រកួត​ចាប់ផ្តើម​។ ​Coco Gauff ដែល​បច្ចុប្បន្នកំពុង​ឈរ​លេខ ៧ ពិភពលោក​បាន​ក្រសោប​យក​ជ័យ​ជំនះ​ដោយ​លទ្ធផល ២សិត​ផ្ទួនៗ ៦-៣ និង ៧-៦(៧-៤) ដែល​ធ្វើឱ្យ​កីឡាការិនី​វ័យ ២០ឆ្នាំ Raducanu ឡើង​មិន​ដល់​ជុំ​ទី៣ Grand Slam តាំងពី​ឈ្នះ​ជើងឯក US Open នៅ​ឆ្នាំ២០២១​។ ​​កីឡាការិនី​វ័យក្មេង​អាមេរិក Coco Gauff ក៏​ជា​បេក្ខភាព​ឈានមុខ​គេ​មួយរូប​ផងដែរ​ដែល​គេ​គិតថា​នឹង​អាច​ឈ្នះ​ជើងឯក Australian Open ឆ្នាំនេះ​។

​​ងាក​មក​កីឡាការិនី​អាមេរិក Madison Keys បាន​បន្តដំណើរ​ឡើង​ជុំ​ទី៣ ក្រោយ​យកឈ្នះ​កីឡាការិនី​ចិន Wang Xinyu ដោយ​លទ្ធផល ៦-៣ និង ៦-២​។ ​​ធ្លាប់​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Australian Open នេះ​ពីរលើក Madison Keys នឹង​បន្ត​ជួប​ជាមួយ​អ្នកឈ្នះ​រវាង Nadia Podoroska រឺក៏ Victoria Azarenka នៅ​ជុំ​ទី៣​។ ​​ចំណែកឯ​កីឡាការិនី​ឡេ​តូ​នី Yelena Ostapenko បាន​យកឈ្នះ​កីឡាការិនី​ហុង​គ្រី Anna Bondar ៧-៦(៧-៥) ៥-៧ និង​សិត​ចុងក្រោយ ៦-០​។ ​​កីឡាការិនី​លំដាប់​លេខ ១៧ រូបនេះ​នឹង​បន្ត​ជួប​ជាមួយ​កីឡាការិនី​លំដាប់​លេខ ៩៥ ពិភពលោក Kateryna Baindl៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm