«រដូវវប្បធម៌ ឆ្នាំ២០២៣»ក្រោមប្រធានបទ "តែឯង តែយើង” ប្រារព្ធឡើងអំឡុងខែកុម្ភៈ ដល់ខែមីនា នៅទីកន្លែងចំនួនបួនផ្សេងគ្នា

2023/01/19 10:59:49 pm        53

ភ្នំពេញ ៖ បញ្ចេញភាពច្នៃប្រឌិតរបស់អ្នក និងបង្ហាញបុគ្គលភាពរបស់អ្នកជាមួយនឹងកម្មវីធីរដូវវប្បធម៌ឆ្នាំ២០២៣ ដែលនាំមកជូន​លោកអ្នកដោយអង្គការសិល្បៈខ្មែរអមតៈក្រោមប្រធានបទ "តែឯង តែយើង”នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

​បើតាមលោក ស ចាន់បុរី អ្នកសម្របសម្រួលកម្មវិធី និងជាមន្រ្តីនៃសាលាមធ្យមវិចិត្រសិល្បៈ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី«រដូវវប្បធម៌» ថា កម្មវិធីរដូវវប្បធម៌បានដំណើរការជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ ដែលមានគោលបំណងជំរុញ ការបញ្ចេញមតិ និងភាពច្នៃប្រតិដ្ឋទៅដល់ក្រុមយុវជន ជាពិសេសនិស្សិតសាកលវិទ្យាល័យ តាមរយៈការសម្តែង សិក្ខាសាលា ការតាំងពិពណ៌ និងកិច្ចសន្ទនាពិភាក្សា។ ក្នុងឆ្នាំ២០២៣នេះ កម្មវិធីរដូវវប្បធម៌នឹងចាប់ផ្តើមការសម្តែង​នៅរាជធានីភ្នំពេញ​ក្នុង​អំឡុងខែកុម្ភៈ ដល់ខែមីនា នៅទីកន្លែងចំនួនបួនផ្សេងគ្នា រួមមាន វិទ្យាស្ថានបារាំងកម្ពុជា សាកលវិទ្យាល័យជាតិគ្រប់គ្រង Friends Future Factory និង Acting Academy ។ ក្នុងកំឡុងខែមីនា កម្មវិធីរដូវវប្បធម៌ នឹងនាំយកសិក្ខាសាលា ក៏ដូចជាស្នាដៃមួយ​ចំនួនទៅសម្ដែងនៅតាមបណ្តាខេត្តផ្សេងៗចំនួន៤ ផងដែរ។

​កម្មវិធីរដូវវប្បធម៌អាចប្រព្រឹត្តទៅបាន ដោយមានការគាំទ្រថវិកាដោយទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិ ប្រទេសស៊ុយអែត (Sida)។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីសិល្បៈទស្សនីយភាពទាំងអស់នឹងប្រារព្ធឡើងនៅឆាកសម្តែងដែល​ទើបសាងសង់ថ្មីរបស់​វិទ្យាស្ថានបារាំង​កម្ពុជា ដែលវិទ្យាស្ថានបារាំងកម្ពុជា បានផ្តួចផ្តើមដើម្បីឱ្យកាន់តែងាយស្រួលដល់សហគមន៍សិល្បៈក្នុងស្រុក។ យើងរីករាយដែលរដូវវប្បធម៌ឆ្នាំ ២០២៣ ក្លាយជាកម្មវិធីបើក សម្ភោធ ឆាកសម្តែងមួយនេះ។

ជាមួយគ្នានោះដែរ លោកស្រី ថន សីមា អ្នកគ្រប់គ្រងកម្មវិធីសិល្បៈសហគមន៍ នៃអង្គការសិល្បៈខ្មែរអមតៈ បានលើកឡើងថា អង្គការសិល្បៈខ្មែរអមតៈបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ដោយអ្នករស់រានមានជីវិតពីអំពើប្រល័យពូជ សាសន៍ ខ្មែរក្រហម និងជាតន្ត្រីករ លោក អាន ចនផន ។ សម្រាប់ទសវត្សរ៍ដំបូង យើងបានផ្តោតលើការស្ដារឡើង វិញនូវសិល្បៈសម្តែងបែបប្រពៃណីដែលជិតបាត់បង់។.ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ យើងបានផ្ដោតលើការគាំទ្រអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដើម្បីធ្វើឱ្យមាននិរន្តរភាពអាជីពរបស់ពួកគេក្នុងវិស័យសិល្បៈ តាមរយៈការផ្តល់អាហារូបករណ៍ ការភ្ជាប់ទំនាក់ទំនងទៅកាន់ ពិភពលោកខាងក្រៅ និងការគាំទ្រផ្សេងៗទៀត។ ពីរទស្សវត្សរ៍កន្លងមកនេះ យើងបានវិវឌ្ឍន៍យ៉ាងពេញ​លេញនូវតួនាទី​របស់យើងជាអ្នកផ្តល់ជំនួយ និងជាកាតាលី ក្នុងការពង្រឹងភាពច្នៃប្រឌិត ដែលក្នុងនោះមាន​ការផ្តល់ជាយោបល់​ក៏ដូចជាមតិ​តាម​រយៈប្រភេទជំនួយផ្សេងៗ និង ការចាត់ចែងការងារថ្មីៗ ដើម្បីអភិវឌ្ឍសិល្បៈកម្ពុជាឲ្យស្ថិតស្ថេរគង់វង្សយូរអង្វែង។

​ចំណែកលោក នាយកវិទ្យាស្ថានបារាំង ឲ្យដឹងថា វិទ្យាស្ថានបារាំងនៃកម្ពុជាផ្ដល់ជូនវប្បធម៌ចម្រុះផ្សេងគ្នា​ពេញមួយឆ្នាំតាមរយៈការ​ផ្ដល់ជូនសារធារណៈជន នូវសេវាកម្មជាច្រើន ដែលមានដូចជាភោជនីយដ្ឋាន បណ្ណាល័យប្រព័ន្ធផ្សព្វផ្សាយ មជ្ឈមណ្ឌលបង្រៀនភាសា និង សកម្មភាពវប្បធម៌ផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះវិទ្យាស្ថានបារាំងនៃកម្ពុជាគាំទ្រសកម្មភាពវប្បធម៌ចម្រុះគ្រប់ប្រភេទ ដែលពួកគេរីករាយនឹងផ្តល់ជូនអ្នកនូវឧបករណ៍ប្រើប្រាស់ និងគាំទ្រអ្នកគ្រប់សកម្មភាព គ្រប់ទម្រង់ ដែលអាចធ្វើឡើងជាទោល ជាក្រុម ឬជាមួយគ្រួសាររបស់អ្នក។ គិតចាប់តាំងពីការទស្សនាការតាំងពិព័រណ៍សៀវភៅ រហូតដល់សិក្ខាសាលាច្នៃប្រតិដ្ឋ ផ្ដល់ជូនឯកសារអប់រំ ឬ សៀវភៅបែបកម្សាន្ត ក្រុមការងាររបស់វិទ្យាស្ថានបារាំងនៃកម្ពុជាមានគោលបំណងផ្តល់ឱ្យអ្នកនូវគន្លឹះសំខាន់ឈាន ទៅរកការទស្សនាមួយប្រកបដោយភាពស្វាហាប់ ជោគជ័យ ដែលសម្របទៅតាមការរំពឹងទុករបស់អ្នក៕ ដោយ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        40
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm