ឯកឧត្ដម​ទេសរដ្ឋមន្រ្តី លី ធុជ ស្នើអាមេរិកបន្តជួយគាំទ្រលើការបោសសម្អាតមីន ពិសេស​គ្រាប់​បែក​ចង្កោម

2023/01/19 11:09:32 pm        51


​ភ្នំពេញ ៖ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើរដ្ឋាភិបាល​នៃ​សហរដ្ឋអាមេរិក បន្តជួយគាំទ្រដល់​ការងារ​បោសសម្អាតមីននៅកម្ពុជាឱ្យអស់ក្នុងឆ្នាំ២០២៥ និងចូលរួមគាំទ្រដល់ការងារបោសសម្អាតគ្រាប់បែកចង្កោមបន្ថែមទៀត។

​ឯកឧត្ដម​ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងបែបនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយ លោក Ethan Rinks នាយកកម្មវិធីសម្រាប់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៃការិយាល័យ​ដកហូត​និង​លុបបំបាត់​អាវុធ (Office of Weapons Removal and Abatement) នៃក្រសួងការបរទេសសហរដ្ឋអាមេរិក (PM/WRA, State Department) នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់អាជ្ញាធរមីន។

ឯកឧត្ដមទេសរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះជំនួបកិច្ចពិភាក្សានេះ និងបានថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះរដ្ឋាភិបាល និងប្រជាជន​នៃសហរដ្ឋអាមេរិក ដែលបានចូលរួមគាំទ្រ​ដល់​ការងារ​បោសសម្អាតមីន និងសំណល់ជាតិផ្ទុះនៅកម្ពុជា អស់រយៈពេលជាង ៣០ ឆ្នាំនៅកម្ពុជា ក្នុងការផ្តល់នូវសុវត្ថិភាព និងជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកថ្លែងថា កម្ពុជាមានសុទិដ្ឋិនិយម និងសង្ឃឹមយ៉ាងមុះមុតថា កម្ពុជានឹងអាច​សម្រេចនូវ​គោលដៅ​របស់ខ្លួនគ្មានមីនឆ្នាំ ២០២៥ តាមការគ្រោងទុក។ ក្រៅពីការងារបោសសម្អាតមីន ការបោសសម្អាតគ្រាប់ចង្កោម គឺជាគោលដៅអាទិភាពទី២របស់កម្ពុជា ដូចមាន​ចែង​ក្នុងផែន​ការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ ដែលកម្ពុជានៅសល់ផ្ទៃដីសង្ស័យ​មាន​គ្រាប់បែកចង្កោមប្រមាណជា ៧៣៥ គីឡូម៉ែត្រក្រឡាទៀត។

លោក Ethan Rinks បានថ្លែងថា រយៈពេលជាង ៣០ឆ្នាំនេះ សហរដ្ឋអាមេរិក​បានជួយ​ដល់កម្ពុជា​ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណជា ១៩០ លានដុល្លារអាមេរិក ព្រមទាំងបន្តជួយដល់កម្ពុជា រហូតកម្ពុជាគ្មានមីនឆ្នាំ២០២៥។ លោកបានអបអរសាទរចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុក​ការងារ​បោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាការងារអាទិភាពមួយក្នុងដោះស្រាយ ព្រម​ទាំង​បានថ្លែងអំណរគុណ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ដែលបានផ្តល់ភាព​ជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ គាំទ្រដល់សកម្មភាពចូលរួមការងារបោសសម្អាតមីន និង​សំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា​៕អត្ថបទ៖ វ៉ន ដារ៉ា​

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        98
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        129
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm