អាម៉េរិកថ្លែងអំណរគុណកម្ពុជា ដែលជួយបណ្ដុះបណ្ដាលជំនាញបោសសម្អាតមីនដល់អ៊ុយក្រែន

2023/01/19 11:14:05 pm        185

ភ្នំពេញ ៖ លោក Ethan Rinks ប្រធានគ្រប់គ្រងគម្រោងកាត់រំសាយអាវុធ និងសំណល់សង្គ្រាម នៃក្រសួងការបរ ទេសសហរដ្ឋអាម៉េរិក បានថ្លែងអំណរគុណចំពោះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ដែលបានគាំទ្រដល់ប្រទេសអ៊ុយក្រែន តាមរយៈការជួយ​ហ្វឹកហ្វឺន​ជូន​ដល់​អ្នកជំនាញសកម្មភាពមីនអ៊ុយក្រែន។ លោ កបន្ថែមថា ការគាំទ្ររបស់កម្ពុជា​នេះបានបង្ហាញពីស្មារតីរួបរួម​ក្នុ​ងសហគមន៍អន្តរជាតិ​ប្រឆាំងនឹងសង្គ្រាមផង និងជាពិសេសជួយជំរុញកិច្ចការមនុស្សធម៌ ដើម្បីជួយដល់ប្រជាជនអ៊ុយក្រែនផងដែរ។

ការលើកឡើងរបស់លោក Ethan Rinks បែបនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្ដ ម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ អមដំណើរដោយលោក Geary A. Cox, II ប្រធានគម្រោងប្រចាំអាស៊ី និងប៉ាស៊ីហ្វិក ដែលលោកទាំង២ បា នចុះមកទស្សនកិច្ចវាយតម្លៃគម្រោងជំនួយសកម្មភាពមីនទាំងអស់ ដែលរដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានគាំទ្រដល់កម្ពុជា។។

ជំនួបពិភាក្សានេះផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសកម្មភាពមីននៅកម្ពុជា និងអន្តរជាតិ។

សហរដ្ឋអាម៉េរិកបានផ្តល់ជំនួយដល់សកម្មភាពមីនមនុស្សធម៌ ដើម្បីគាំទ្រដល់អង្គភាពស៊ីម៉ាក់ចាប់តាំ ងពីឆ្នាំ១៩៩៣ មក និងបានបន្តគាំទ្ររហូតដល់ចុងឆ្នាំ២០២៥។ បច្ចុប្បន្នអង្គភាពស៊ីម៉ាក់បានទទួលជំនួ យពីសហរដ្ឋអាម៉េរិក​សម្រាប់ការ​បោសសម្អាត​ផ្ទៃដីរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម និងសំណ ល់យុទ្ធភណ្ឌសង្គ្រាមនៅបណ្តាខេត្តខាងកើតប្រទេសមានដូចជា ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះជាដើម។ ចាប់តាំងពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ សហរដ្ឋអាម៉េរិកបានសម្រេចផ្តល់ជំនួយចំនួន ៦.៣៥៥.៧២០ ដុល្លារដល់អង្គភាពស៊ីម៉ាក់ក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការ NPA ដើម្បីស្រាវជ្រាវ និងបោសសម្អាត​គ្រាប់បែក​ចង្កោមប្រមាណ១២១គីឡូម៉ែត្រការ៉េ នៅតាមបណ្តាខេត្តទាំងនេះ។

លោក Ethan Rinks ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមរបស់​អង្គភាពស៊ីម៉ាក់ក្នុង​ការ​បង្កើនប្រសិទ្ធភាព និងល្បឿនរំដោះផ្ទៃដីបានឆាប់ជាមួយបច្ចេកទេ ស និងនីតិវិធីប្រកបដោយវិជ្ជាជីវ:នាំមុខគេក្នុងតំបន់ និងពិភពលោក៕

ដោយ៖ គង់ ឌិន​

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm