សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ជួប​សំណេះសំណាល​ជាមួយកងកម្លាំង​ជាង ៤​ពាន់​នាក់​ត្រៀម​ស៊ី​ហ្គេម២០២៣

2023/01/20 05:20:36 pm        303

​ស៊ីហ្គេម៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិ​ការ​​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​ថ្ងៃទី​១៩ ខែមករា​នេះ បាន​អញ្ជើញ​ត្រួតពិនិត្យ និង​សំណេះសំណាល​កងកម្លាំងនៃ​គណៈកម្មការ​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​ចំនួន ៤,៣៧៤​នាក់ដើម្បី​ត្រៀម​ការពារ និង​ផ្ដល់​សុវត្ថិភាព​ជូន​ប្រតិភូ​កីឡា ភ្ញៀវ​ជាតិ​-​អន្ដរជាតិក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រនាពេល​ឆាប់ៗ​ខាងមុខ។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សន្ដិសុខ និង​សណ្ដាប់ធ្នាប់នៃ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​បាន​ឲ្យ​ដឹងថា កងកម្លាំង​របស់ខ្លួនបាន​ត្រៀម​រួចរាល់ដើម្បី​ការពារ​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់ដល់​ឥស្សរជន មន្ដ្រីជាន់ខ្ពស់ ប្រតិភូ​កីឡា និង​កីឡាករ​-​កីឡាការិនី ក៏ដូចជា​ភ្ញៀវ​ជាតិ​-​អន្ដរជាតិ ក្រោម​កិច្ចសហការ​យ៉ាង​ល្អ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធក៏ដូចជា​អន្ដរជាតិ ជាក់ស្ដែង​មាន​បណ្ដា​ប្រទេស​ជា​មិត្ត​ចំនួន ៨ ក៏បាន​គាំទ្រ​ដល់​គណៈកម្មការ​សន្ដិសុខ និង​សណ្ដាប់ធ្នាប់ក្នុងការ​ត្រៀម​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នេះ​ផងដែរ។​

​បន្ទាប់ពី​ស្ដាប់​នូវ​របាយការណ៍​របស់​គណៈកម្មការ​ជំនាញ​រួច សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បានធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មការ​សន្ដិសុខ និង​សណ្ដាប់ធ្នាប់ ដែល​បាន​សហការ​ជាមួយ​គណៈកម្មការ​ពាក់​ព័ន្ធនៃ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ក្នុងការ​យកចិត្តទុកដាក់​រៀបចំ​ផែនការ​ការពារ ទាំង​កម្លាំង​សរុប មធ្យោ​បាយ សម្ភារៈ និង​កិច្ចសហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​នានា។​ ​សម្ដេច​ពិជ័យ​សេនា​មានប្រសាសន៍ថា គិត​ត្រឹម​ថ្ងៃទី​១៩ ខែមករា​នេះ ស៊ី​ហ្គេម​នៅ ១០៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ តាមរយៈ​ពេលវេលា​សេសសល់​នេះ​ CAMSOC ​ចង់បង្ហាញ និង​ផ្សព្វផ្សាយ​ឱ្យ​មតិសាធារណ​ជាតិ និង​អន្តរជាតិ​បានជ្រាបថា កម្ពុជា​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​តាមរយៈ​ការត្រៀម​កម្លាំង មធ្យោបាយ ឧបករណ៍​សម្ភារៈ​គ្រប់​ប្រភេទ សម្រាប់​ធានា​នូវសុខ​សុវត្ថិភាព និង​ភាពកក់ក្ដៅ​ជូន​ដល់​ប្រតិភូ​កីឡា ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​ទាំង ​១១​ប្រទេស មន្ដ្រី កីឡា​អន្តរជាតិ​មកពី​ជុំវិញ​ពិភពលោក ថ្នាក់ដឹកនាំ​ចលនា​អូឡាំពិក​ពិភពលោក និង​អ្នកគាំទ្រ​ទេសចរណ៍រាប់ម៉ឺន​នាក់មក​ចូលរួម​នៅ​កម្ពុជាដែល​កំពុង​រស់នៅ​ក្រោម​ម្លប់​សន្ដិភាព។​

​ក្នុងនាម​ថ្នាក់ដឹកនាំ​ CAMSOC ​គណៈកម្មការ​ជំនាញ​ពាក់ព័ន្ធបាន​ប្តេជ្ញាចិត្ត​គោរព​យ៉ាង​ម៉ឺងម៉ាត់ ​នូវ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ថ្លែង​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជាតិ​ជនពិការ​លើក​ទី​១ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ និង​ពិធី​ជួបជុំ​លើក​ទី​៥ ជាមួយ​អ្នកសារព័ត៌មានកាលពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២៣ ដើម្បី​ធានា​អនុវត្ត​ភារកិច្ច​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​ឲ្យ​មាន​ប្រសិទ្ធភាព និង​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះដំណើរការ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ។ នេះ​បើតាម​ការ​សង្កត់ធ្ងន់រ​បស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm