ឆ្នាំ២០២២ មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនបានទទួលការពារជូនស្រ្តីងាយរងគ្រោះចំនួន ៦៥ករណី

2023/01/20 05:24:10 pm        447

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី​២០ ខែមករា ឆ្នាំ២០២៣ នេះ​ ក្រុមមេធាវីរាជរដ្ឋាភិបាល និង​ ក្រុម​មេធាវី​ស័្មគ្រ​ចិត្ត​សម្តេចតេជោ សែន បានរៀបចំកិច្ចប្រជុំបូកសរុបការងាររប្រចាំឆ្នាំ២០២២ និង​លើក​ទិស​ដៅ​ការងារ​ សម្រាប់​ឆ្នាំ២០២៣ ក្រោមវត្តមាន ឯកឧត្តម គី តិច ជាប្រធាន។

ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និង ជាប្រធានក្រុមមេធាវីស្មគ្រ័ចិត្ត សម្តេច​តេជោ​សែ​ន បានមានប្រសាសន៍ថា បើទោះបីជាវិបត្តិកូវីដ១៩ បាន​បង្ក​ផល​ប៉ះពាល់់ដ​ល់​ដំណើរ​ការ​សេដ្ឋកិច្ច សង្គមកម្ពុជា ប៉ុន្តែក្រុមមេធាវីស្មគ្រ័ចិត្តសម្តេចតេជោសែន និង ក្រុម​មេធាវី​រាជ​រដ្ឋាភិបាល នៅតែបន្តបេសកម្មការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ ឯកឧត្តម បន្តថា ការបំពេញបេសកកម្មការពារក្តី ជូនដល់ស្ត្រីក្រីក្រ គឺជាកិច្ច​ការ​អាទិភាព​របស់​មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​សែន ជាក់ស្តែងនៅឆ្នាំ២០២២ កន្លងទៅនេះ ក្រុម​មេធាវីស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​សែន​បាន​ផ្តល់ការពិគ្រោះ និងជូនយោបល់ដល់ប្រជាពលរដ្ឋទូទៅ (គ្រប់ករណី) ក្នុង​ក្រប​ខណ្ឌ​ទូទំាង​ប្រទេស​ បានចំនួន ៦៩៦ ករណី ។ សំណុំ​រឿងដែល​បាន​ទទួល​យក​មក​ការពារ​ជូន​ស្រ្តី​ទន់​ខ្សោយ​ងាយ​រងគ្រោះ មានជីវភាពខ្វះខាត និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ (គ្រប់​សាលា​ជម្រះ​ក្តី​) មានចំនួន ៦៥ ករណី រួមមាន រឿងក្តីព្រហ្មទណ្ឌ មានចំនួន ៥៣ ករណី រឿងក្តីរដ្ឋប្បវេណី មាន​ចំនួន ១២ ករណី ដែលក្នុងនោះសំណុំរឿង ដែលបានការពារក្តីចប់ មានចំនួន៥៣ ករណី រឿង​ក្តី​ព្រហ្មទណ្ឌ មានចំនួន ៤៧ ករណី រឿងក្តីរដ្ឋប្បវេណី មានចំនួន ៦ ករណី សម្រប​សម្រួល​បញ្ចប់ក្រៅប្រព័ន្ធ​តុលាការ ចំនួន៣ករណី​។

ដោយឡែកក្រុមមេធាវីរាជរដ្ឋាភិបាល បច្ចុប្បន្នមានសមាជិកចំនួន ១១រូប បានការពារក្តី ព្រហ្ម​ទណ្ឌ ដែលពាក់ពន្ធ័នឹងសន្តិសុខជាតិចំនួន ០៦ករណី និងបាន​ចូល​រួម​ពិភាក្សា​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តតាមក្រសួងស្ថាប័នពាក់ព័ន្ធ បំពេញ​កិច្ច​ការ​តាម​ការ​ប្រគល់​ពី​ប្រមុខរាជរដ្ឋាភិបាល រួមនឹងសកម្មភាពពង្រឹង ការអនុវត្តច្បាប់ លើក​កម្ពស់​វិស័យ​យុត្តិធ៌ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លទ្ធផលការងារទាំងអស់ដែលសម្រេចបាន គឺបានបង្ហាញឱ្យឃើញអំពីឆន្ទៈដ៏មោះមុត ការ​ខិត​ខំ​ប្រឹង​ប្រែង​អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ​របស់​ថ្នាក់ដឹកនាំ និង​សមាជិក​-សមាជិកា ​នៃ​ក្រុម​មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ។ បន្ថែមពីនេះ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិតរបស់ថ្នាក់ដឹកនាំជាតិ រួមជាមួយនឹងការដឹកនាំប្រកបដោយភាពវៀងវៃ អង់​អាច​ ស្វាហាប់ និង​ចក្ខុ​វិស័យ​ច្បាស់​លាស់​របស់​ថ្នាក់​ដឹកនាំ​របស់​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​សម្ដេច​តេជោ​សែន ជាហេតុនាំឱ្យក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ​សែន ទទួលបាន​​ការគាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​​ប្រជាពលរដ្ឋ ក៏ដូចជាក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ ៕ អត្ថបទ៖ សូដាវណ្ណ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        101
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm