រុស្ស៊ី​ព្រមាន​ពី​សង្គ្រាម​ថ្មី​ពេញបន្ទុក ប្រសិនបើ​សម្ព័ន្ធ​ណា​តូប​ន្ត​ផ្ដល់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​

2023/01/20 05:36:00 pm        476

​រុស្ស៊ី៖ រុស្ស៊ី​កំពុង​ព្រមាន​ពី​សង្គ្រាម​រីក​កាន់តែ​ធំ​ដ៏​គ្រោះថ្នាក់​បំផុត ប្រសិនបើ​សម្ព័ន្ធ​យោធា​ណា​តូ​បញ្ជូន​អាវុធ​ធុន​ធ្ងន់ ដូចជា​រថក្រោះ​ប្រយុទ្ធ និង​ប្រព័ន្ធ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​។

​សេចក្ដីថ្លែងការណ៍​ព្រមាន​ពី​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​កើត​ឡើង​មុន​ជំនួប​ម្ចាស់​ជំនួយ​ដ៏​សំខាន់​មួយ ខណៈ​បណ្ដា​ប្រទេស​លោក​ខាង​លិច​ពិចារណា​ ផ្ដល់​គ្រឿងយុទ្ធោបករណ៍​ដ៏​មាន​ឥទ្ធិពល​បន្ថែម​ទៀត​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ​ស្រប​ពេល​កងកម្លាំង​រុស្ស៊ី​កំពុង​បង្កើន​ការ​វាយ​ប្រយុទ្ធ​កាន់​តែ​ខ្លាំង​ ដើម្បី​ដណ្ដើម​គ្រប់គ្រង​ដែនដី​។ ​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​បាន​ប្ដេជ្ញា​ផ្ដល់​អាវុធ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ សម្រាប់​អ៊ុយ​ក្រែ​នកាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ប្រទេស​ខ្លះ​បាន​សន្យា​បញ្ជូន​រថក្រោះ​ឲ្យ​ទីក្រុង Kyiv ដែល​បាន​ស្នើ ប្រសិន​បើ​ប្រទេស​អាល្លឺម៉ង់​យល់ព្រម​។ ប៉ុន្តែ​អាល្លឺម៉ង់​ពុំបាន​ផ្ដល់​សញ្ញា​នៃ​ការបោះបង់​សិទ្ធិ​វ៉េតូនោះ​ទេ លើ​ការ​បញ្ជូន​អាវុធ​ដែល​ខ្លួន​បារម្ភ​ថា​នឹង​ធ្វើ​ឲ្យ​ទីក្រុង Moscow ផ្ទុះ​កំហឹង​​។

អាល្លឺម៉ង់​បាន​ប្រឈម​សម្ពាធ​កាន់​តែ​ខ្លាំង​ក្នុង​ការ​ផ្គត់ផ្គង់​រថក្រោះ​ដល់​ទី​ក្រុង Kyiv ហើយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy បាន​បង្ហាញ​ការ​ខកចិត្ត ​ព្រោះតែ​ការ​ទទួល​បាន​អាវុធ​ធុន​ធ្ងន់​មិន​គ្រប់​គ្រាន់​។ ​ចាប់​តាំង​ពី​ចក្រភព​អង់គ្លេស​បាន​ប្រកាស​កាលពី​សប្ដាហ៍​មុន​ថា ​ខ្លួន​នឹង​បញ្ជូន​រថក្រោះ Challenger 2 ទីក្រុង​ប៊ែ​រ​ឡាំង​បាន​ប្រឈម​នឹង​សម្ពាធ​កាន់​តែ​ខ្លាំង​ក្នុង​ការ​បញ្ជូន​រថក្រោះ Leopard 2 របស់​ខ្លួន យ៉ាង​ហោច​ណាស់​ក៏​ជា​ការ​បើកផ្លូវ​សម្រាប់​ប្រទេស​ផ្សេងទៀត​ដូចជាប្រទេស​ប៉ូឡូញ​ផង​ដែរ ដើម្បី​បញ្ជូន​គ្រឿងយុទ្ធោបករណ៍​ផលិត​ដោយ​អាល្លឺម៉ង់​ពី​ស្តុក​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ វិមាន​ក្រឹម​ឡាំង​បាន​ដាក់​សម្ពាធ​លើ​លោក​ខាង​លិច ​កុំ​ឲ្យ​ផ្ដល់​អាវុធ​ធុន​ធ្ងន់​ដល់​អ៊ុយ​ក្រែ​នដែល​មាន​សមត្ថភាព​វាយប្រហារ​លើ​កងកម្លាំង​និង​ដែនដី​របស់​រុស្ស៊ី៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        68
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        396
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        444

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm