ពាន​ Soccer League 2023 ​បាន​រក​ឃើញ​ក្រុម​ឡើង​វគ្គ ១៦​ក្រុម​ចុងក្រោយ​អស់ហើយ​

2023/01/20 07:07:42 pm        96

​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ Soccer League ​លើក​ទី​៦ ឆ្នាំ​២០២៣ បាន​រកឃើញ​ក្រុម​ឡើង​វគ្គ ១៦​ក្រុម​ចុងក្រោយ​អស់ហើយ ក្រោយ​ចាប់ផ្ដើម​ការប្រកួត​ជម្រុះ​តាម​ពូ​លកាលពី​ថ្ងៃទី​០៧ ខែមករា​កន្លងទៅ។​

​សម្រាប់​បេក្ខភាព ៥​ក្រុម​ចុងក្រោយដែល​ទើប​បញ្ចប់​ការប្រកួត​តាម​ពូ​ល​របស់ខ្លួនកាលពី​ថ្ងៃទី​១៩ ខែមករា​ម្សិលមិញ រួមមាន​ពូ​ល​ H ​ក្រុម​ Khmer United ​បាន​ឈរ​កំពូល​តារាង​រកបាន ៧​ពិន្ទុក្រោយ​យកឈ្នះ​ក្រុម ស​.​ស​.​យ​.​ក ស្រុក​មុខកំពូល ៣-០។​ ​ពូ​ល​ M ​ក្រុម ស​.​ស​.​យ​.​ក ខេត្ដ​កណ្ដាល បាន​ឈរ​កំពូល​តារាងដោយ​រកបាន ៩​ពិន្ទុ​ពេញក្រោយ​យកឈ្នះ​ក្រុម​ម៉ូ​លី​អេ​ហ្វ​ស៊ី ៥-២។ ពូ​ល​ N ​ក្រុម ស​.​ស​.​យ​.​ក ខេត្ដ​ស្វាយរៀង ឈរ​កំពូល​តារាងដោយ​រកបាន ៩​ពិន្ទុ​ពេញ​ដូចគ្នា ក្រោយ​យកឈ្នះ​ក្រុមយុវជន ៧​មករា​ច្រាំង​ចំរេះ​(១) ដោយ​លទ្ធផល ៧-០។​ ​ពូ​ល​ O ​ក្រុម​ស៊ីសូផុន​អេ​ហ្វ​ស៊ី បាន​យកឈ្នះ​ក្រុម​វ័យចាស់​ក្រសួងការពារជាតិ ៣-១ ដើម្បី​ឈរ​កំពូល​តារាង និង​រកបាន ៩​ពិន្ទុ គ្រា​ដែល​ក្រុម​ Zaitun FC ​បាន​យកឈ្នះ​ក្រុម​ RFL FC ​ដោយ​លទ្ធផល ៣-២ ដើម្បី​ធានា​កៅអី​វគ្គ​បន្ដក្រោយ​រកបាន ៩​ពិន្ទុ​ពេញ​ដូចគ្នាដើម្បី​ឈរ​កំពូល​តារាង។​

​សម្រាប់​ការប្រកួត​វគ្គ ១៦​ក្រុម​ចុងក្រោយគ្រោង​នឹងធ្វើ​ការប្រកួត​នា​ថ្ងៃទី​២៥ និង​ថ្ងៃទី​២៦ ខែមករា​ខាងមុខ ដោយ​កម្មវិធី​ប្រកួតរួមមាន​ថ្ងៃទី​២៥-​មករា​៖ ក្រុម​ស៊ី​យ៉ា​ប្រែ​នជួប​ក្រុម​សម្ព័ន្ធ​យុវជន​មុ​ស្លី​ម​កម្ពុជា​, ក្រុម​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិជួប​ក្រុម​ស​.​ស​.​យ​.​ក ខេត្តកោះកុង​, ក្រុម ស​.​ស​.​យ​.​ក ខណ្ឌ​ពោធិ៍​សែន​ជ័យជួប​ក្រុមយុវជន​ស្រលាញ់​សន្ដិភាព និង​ក្រុម​ Avatar ​ជួប​ក្រុម​ Khmer United​។​ ​ដោយឡែក​នៅ​ថ្ងៃទី​២៦ ខែមករា រួមមាន​ក្រុម ស​.​ស​.​យ​.​ក ខេត្តបាត់ដំបងជួប​ក្រុម ស​.​ស​.​យ​.​ក ស្រុក​ខ្សាច់កណ្ដាល​, ក្រុម​ Royal Mayura Resort ​ជួប​ក្រុម​ Try All FC, ​ក្រុម ស​.​ស​.​យ​.​ក ខេត្តកណ្ដាលជួប​ក្រុម ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង និង​ក្រុមស៊ីសូផុន អេ​ហ្វ​ស៊ី ជួប​ក្រុម​ Zaitun FC​។ ចំពោះ​ព្រឹត្តិការណ៍​បាល់ទាត់​ពាក់កណ្ដាល​អាជីព ដែល​ផ្ដួចផ្ដើម​គំនិត​រៀបចំ​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នេះគ្រោង​នឹង​បញ្ចប់​នា​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៣ ខាងមុខ៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm