ក្រុមការងារអភិរក្សរកឃើញពងអណ្ដើកហ្លួងចំនួន៤សម្បុក ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង

2023/01/20 07:18:45 pm        488

កោះកុង៖ នាពេលថ្មីៗនេះ ក្រុមការងារអភិរក្សអណ្តើក នៃអង្គការ WCS និងរដ្ឋបាលជលផល បានរកឃើញពង អណ្តើកហ្លួង ចំនួន៤សម្បុក (ថ្ងៃទី១៦ ខែមករា រកឃើញមួយសម្បុក និងថ្ងៃទី១៩ រកឃើញបីសម្បុក) មានពងសរុបចំនួន៥៤គ្រាប់ ​នៅលើឆ្នេរខ្សាច់សិប្បនិម្មិត ក្បែរស្រះបង្កាត់​ពូជមួយ ក្នុងមជ្ឈមណ្ឌលអភិរក្ស សត្វល្មូនខេត្តកោះកុង។ នេះបើតាមប្រភពពីអង្គការ WCS ។

អង្គការនេះ​ បានបញ្ជាក់ថា យោងតាមរូបភាព ដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែល ក្រុមការងារបានដាក់នៅលើឆ្នេរខ្សាច់នោះ ​បានបង្ហាញថា​ មានអណ្តើកមេជាច្រើនក្បាល បាន​ឡើងពីស្រះ បង្កាត់ពូជ ​មកកាយខ្សាច់ទម្លាក់ពង នៅវេលាចន្លោះម៉ោង៩យប់ ដល់ពាក់កណ្តលយប់ កាលពីថ្ងៃទី១៦ និង១៨ ខែមករា នេះ។ នេះគឺជាឆ្នាំទី៣ហើយ ដែលអណ្តើកហ្លួងចិញ្ចឹម បានពងនៅក្នុងមជ្ឈមណ្ឌលក្នុង ប្រទេសកម្ពុជា។

ក្រុមការងារ បានរំពឹងថា នឹងរកឃើញពងអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌលនេះបន្ថែមទៀត ក្នុង រដូវពងកូនឆ្នាំនេះ ​ដែលចាប់ផ្តើមពីខែមករា​ រហូតដល់ខែមីនា ។ កាលពីឆ្នាំ២០២២ ក្រុមការងារ បានរក ឃើញពងអណ្តើកហ្លួងនៅលើឆ្នេរខ្សាច់ដដែលនេះ ​ចំនួន៩ សម្បុក មានពងសរុប​ចំនួន៨១គ្រាប់ និង ញាស់បាន៣៣កូន។

ការបង្កាត់ពូជអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌល ​គឺជាគោលដៅអភិរក្សរបស់អង្គការ ​WCS និងរដ្ឋ បាល​ជលផល សំដៅស្តារចំនួនអណ្តើកប្រភេទនេះ​ ឱ្យមានច្រើននៅក្នុងធម្មជាតិឡើងវិញ ។

បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង មានអណ្តើកហ្លួងចំនួន១៨៤ក្បាល។ ចាប់ តាំងពីឆ្នាំ២០១៥ ក្រុមការងារ បានលែងអណ្តើកហ្លួងជំទង់ ចំនួន១៤៧ក្បាល ចូលក្នុង​ទីជម្រក​ធម្មជាតិ វិញ។​ អណ្តើកជំទង់ និងស្ទើរជំទង់ នៅក្នុងមជ្ឈមណ្ឌល ត្រូវបានក្រុមការងារចិញ្ចឹម​ថែទាំ​នៅក្នុងស្រះបង្កាត់ ពូជ ចំនួន៤ ចំណែកឯកូនអណ្តើកតូចៗ ​ត្រូវបានដាក់ចិញ្ចឹមនៅក្នុងធុងប្លាស្ទិក មុននឹងផ្ទេរចូលក្នុងស្រះ បង្កាត់ពូជ។

អណ្តើកហ្លួង មានឈ្មោះជាភាសាអង់គ្លេស ថា Southern River Terrapin និងឈ្មោះវិទ្យាសាស្ត្រ ថា Batagur Affinis ។ អណ្តើកប្រភេទនេះ ត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ​ IUC ថាជា ប្រភេទជិត​ផុតពូជបំផុត ។​ នៅឆ្នាំ២០០៥ រាជរដ្ឋាភិបាលកម្ពុជា​ បានចេញព្រះរាជក្រឹត្យ ចាត់​ចំណាត់ថ្នាក់ សត្វប្រភេទនេះ ជាសត្វល្មូនជាតិ តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា៕


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        7
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm