ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​វាយតម្លៃ​ខ្ពស់ ចំពោះ​ការរៀបចំ​ជើងឯក​យុវជន​លើកដំបូង​

2023/01/20 07:29:32 pm        82

​​វ៉ូ​វី​ណា​ម៖ ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​យុវជន​គិ​រី​សួគ៌​ឆ្នាំ​២០២៣ ដែល​បញ្ចប់​ការប្រកួត​ដោយ​ជោគ​ជ័យ ប្រកបដោយ​គុណ​ផល​ខ្ពស់ឆ្ពោះទៅរក​អ្នក​បន្ដវេន​សម្រាប់​ថ្ងៃ​អនាគត។​

​ការលើកឡើង​នេះ បន្ទាប់ពី​ការប្រកួត​ជើងឯក​យុវជន​នេះបាន​ដំណើរ​ការប្រកួត ១​ថ្ងៃ​ពេញ​កាលពី​ថ្ងៃទី​១៩ ខែមករា​ម្សិលមិញនៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ក្រោម​វត្តមាន​ឯកឧត្តម ម៉ុង គឹម​ហេង រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធានកិត្តិយស​សហព័ន្ធ ហើយក៏​មានការ​ចូលរួម​ពី​លោក ឈរ រិទ្ធី នាយ​ប្រតិបត្តិ​ក្រុមហ៊ុន​គិរី​សួគ៌ដែល​ចូលរួម​សហការ​រៀបចំ​ការប្រកួត​នេះ​ផងដែរ។​ ​ប្រធាន​សហព័ន្ធ​ដដែលបាន​គូសបញ្ជាក់ថា ជើងឯក​យុវជន​នេះរៀបចំឡើង​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា ពិសេស​យុវជន ក្នុងន័យ​ស្វែងរក​ធនធាន​បន្ដវេន ស្របតាម​ទិសដៅ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡាដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល។ ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ ឯកឧត្តម​បាន​កោតសរសើរចំពោះ​បច្ចេកទេស និង​វិន័យ​របស់​កីឡាករ​-​កីឡាការិនី​ទាំងអស់ដែល​ធ្វើបាន​យ៉ាង​ល្អ​ក្នុងការ​ប្រកួត។​

​ដោយឡែក​លោក ឈរ រិទ្ធី ក៏បាន​សម្ដែង​នូវ​មោទនភាព និង​សេចក្ដី​រីករាយដែល​បាន​ចូលរួម​សហការ​រៀបចំ​ការប្រកួត​ជើងឯក​យុវជន​នេះ ហើយ​លោក​ប្ដេជ្ញា​នឹង​បន្ដ​ការគាំទ្រ​ជា​ថែមទៀត ទាំង​កីឡា​វ៉ូ​វី​ណា​ម និង​កីឡា​ផ្សេងៗ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ ពិសេស​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​ ​គួរ​ដឹងថា ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​យុវជន​គិរី​សួគ៌ឆ្នាំ​២០២៣ គឺមាន​កីឡាករ​-​កីឡាការិនី​ចូលរួម ៥២​នាក់មកពី ១១​សមាគម​/​ក្លិបដែល​ប្រកួត​លើក ១០​វិញ្ញាសា។ ជា​លទ្ធផល​ក្លិប​ក្រសួងមហាផ្ទៃ ដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​សរុប ៧​គ្រឿង រួមមាន​មេដាយមាស ៣ ប្រាក់ ៣ និង​សំរឹទ្ធ ១ ខណៈ​ក្លិប​វ៉ូ​វី​ណា​ម​សែន​សុខឈរ​លេខ​២ ឈ្នះ​មេដាយមាស ៣ និង​សំរឹទ្ធ ២ គ្រា​ដែល​ក្លិប​ក្រសួងការពារជាតិឈរ​លេខ​៣ ឈ្នះ​មេដាយមាស ១ ប្រាក់ ៣ និង​សំរឹទ្ធ ២​គ្រឿង៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm