គណៈកម្មាធិការបក្សប្រជាជនកម្ពុជា តាមក្រសួងនិងរាជធានី-ខេត្តចេញញ្ញត្តិថ្កោលទោស​បក្សភ្លើងទៀន

2023/01/20 07:44:09 pm        510

ភ្នំពេញ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា នៅតាមក្រសួង ស្ថាប័ន និងតាមរាជធានី-ខេត្ត បានចេញញត្តិដាច់ដោយឡែកពីគ្នា គាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា និងថ្កោលទោស យ៉ាងដាច់អហង្ការចំពោះគណបក្សភ្លើងទៀន ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​បំផុតដល់ភាពត្រឹមត្រូវ​ និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា។

យោងតាមញ្ញត្តិរបស់ក្រសួង ស្ថាប័ន និងតាមរាជធានី-ខេត្ត ដែលBTV​ ទទួលបាន បានបញ្ជាក់ថា សេចក្តីថ្លែងការណ៍​របស់គណបក្សភ្លើងទៀន ​កាលពីពេលថ្មីៗនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង​ចំពោះសេចក្តីថ្លៃថ្នូរ ​របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចស្រប​ទៅ​តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។

ញ្ញត្តិទាំងនោះ បានបញ្ជាក់បន្ថែមថា «ការថ្លែងការណ៍របស់គណបក្សភ្លើងទៀន ​គឺជាការប្រមាថ កាតទាន និងចោទប្រកាន់ទាំងបំពាន​ ខុសពីការពិត ​ទៅលើគណបក្សប្រជាជនកម្ពុជា ដែលមិន​អាចទទួលយកបានឡើយ និងបានសំណូមពរឱ្យមានវិធានការច្បាប់ចំពោះគណបក្សភ្លើងទៀន និង​គ្រប់បុគ្គលបានប្រព្រឹត្តល្មើសច្បាប់ ។

សេចក្តីថ្លែងការណ៍ទាំងនោះ បានបញ្ជាក់ទៀតថា ​សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន មាន​ចរិត​បំផ្លើស​ផ្ទុយ​ពីការពិត មានចេតនាទុច្ចរិត​ ទម្លាក់កំហុសដោយអសុទ្ធចិត្ត ​មួល​បង្កាច់​ផ្ទុយ​ពី​សច្ចភាព ​ចំពោះរាជរដ្ឋាភិបាលកម្ពុជា ​និងចំពោះគណបក្សប្រជាជនកម្ពុជា ដែល​ជា​គណបក្ស​កំពុងកាន់អំណាច និងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងឱកាសអញ្ជើញពិនិត្យមើលវឌ្ឍនភាព ​នៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ​សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី និងជាប្រធាន​គណបក្សប្រជាជនកម្ពុជា ​បានប្រកាសថា​ ចាប់ពីថ្ងៃនេះតទៅ​ សម្តេចនឹងមិនមានការលើកលែង ឬអត់ឱន ដល់អ្នក ​ដែលជេរប្រមាថគណបក្សប្រជាជនកម្ពុជា ​និងរាជរដ្ឋាភិបាលឡើយ និង​បាន​ផ្ដាំផ្ញើ​ដល់បរទេសកុំឱ្យលូកដៃ ​ចូលក្នុងករណីនេះ ​ពីព្រោះប្រទេសកម្ពុជាជាប្រទេសឯករាជ្យ ។

នៅក្នុងញ្ញត្តិរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ​ក្រសួង​ និងរាជធានី-ខេត្ត ​និងក្រុមមេ ធាវី ​របស់រាជរដ្ឋាភិបាល ​ក៏បានប្រកាសគាំទ្រយ៉ាង​ពេញទំហឹង​លើប្រសាសន៍របស់ ​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា ​ចំពោះវិធានការនានា ​ដើម្បីការពារភាពស្អាតស្អំ និងកិត្តិយស​ជូនគណបក្សប្រជាជនកម្ពុជាផងដែរ។

ក្នុងញ្ញត្តិក៏បានប្ដេជ្ញាចិត្តរួបរួមសាមគ្គីគ្នាជុំវិញរាជរដ្ឋាភិបាល​ ក្រោមដំបូល​ នៃរដ្ឋធម្មនុញ្ញ និង​ក្រោមម្លប់ នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ​ ដ៏ខ្ពង់ខ្ពស់បំផុត ​ដើម្បីចូលរួមការពារសន្តិ ភាព និង​បន្តអភិវឌ្ឍន៍​ប្រទេសជាតិឲ្យកាន់តែរីកចំរើនបន្ថែមទៀតផងដែរ៕អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm