Messi និង Ronaldo ស៊ុត​បញ្ចូល​ទី​រៀងខ្លួន​ក្នុងការ​ប្រកួត​មិត្តភាព​លើទឹក​ដី​អារ៉ាប៊ីសាអ៊ូឌីត

2023/01/20 07:50:28 pm        110

​បាល់ទាត់៖ ​Cristiano Ronaldo និង Lionel Messi បាន​នាំ​អ្នកគាំទ្រ​ត្រលប់​មកវិញ​ក្នុង​ពេលវេលា​រួមគ្នា ក្នុងការ​សាទរ​អាជីព​ដ៏​អស្ចារ្យ​របស់​ពួកគេជាមួយនឹង​ការប្រកួត​មិត្តភាព​ មិនអាច​បំភ្លេចបាន​មួយ​នៅលើ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត ​ដែលជា​ផ្ទះ​ថ្មី​របស់​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ និង​អាចជា​ការប្រកួត​ចុងក្រោយ​ដែល​ស្តេច​បាល់ទាត់​ទាំង២ ​ជួបគ្នា​លើ​ទីលាន​តែមួយ​។

​​ម្ចាស់​ជ័យលាភី World Cup ជាមួយ​ក្រុម​អា​ហ្ស​ង់​ទីន Lionel Messi បាន​បើក​ការនាំ​មុខ​ឱ្យ PSG មុន ​ខណៈដែល Cristiano Ronaldo ស៊ុត​បញ្ចូល​ទី ២​គ្រាប់​ក្នុង​វគ្គ​ទី១ ដែល​បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា ២-២ រវាង PSG និង​ក្រុម Riyadh All Stars​។ ​​កីឡាករ​ទាំងពីរ Ronaldo និង Messi ត្រូវបាន​ផ្លាស់ប្តូរ​ចេញ​ដូចគ្នា​ក្រោយ​លេង​បាន ១ម៉ោង ​ខណៈ PSG បាន​យកឈ្នះ​ការប្រកួត​ដោយ​លទ្ធផល​ចុងក្រោយ ៥-៤ ដែល​រួមមាន​គ្រាប់​ធានា​ជ័យជំនះ​របស់ Hugo Ekitike ខណៈ PSG មាន​កីឡាករ​ទទួលបាន​កាត​ក្រហម​ម្នាក់​គឺ Juan Bernat​។

​​សូមបញ្ជាក់ថា ការប្រកួត​មិត្តភាព​ដ៏​កម្រ​រវាង​ក្រុម​ដែលមាន​សមាសភាព​ស្តេច​បាល់ទាត់​ទាំងពីរ Ronaldo និង Messi នៅលើ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត មាន​ការបញ្ជាទិញ​សំបុត្រ​ចូល​ទស្សនា​ដល់​ទៅ​ជាង ២លាន​ដង​នៅលើ​ប្រព័ន្ធ​អន​ឡាញ ហើយ​ក្នុងនោះ​សំបុត្រ​មាស រឺ​ហៅថា​សំបុត្រ “Beyond Imagination” ត្រូវបាន​ដេញថ្លៃ​ក្នុងតម្លៃ​ដល់​ទៅ ២.៦លាន​ដុល្លារ​អាមេរិក​ដែល​បាន​ទៅ​ម្ចាស់​ក្រុមហ៊ុន​អចល​ទ្រព្យ​ម្នាក់​។ ​​នេះ​ជា​ប្រកួត​ដំបូង​របស់ Cristiano Ronaldo តាំងពី​ផ្លាស់​មកកាន់​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត​ជា​ក្រុម Al Nassr ពោលគឺ​គេ​បាន​រង់ចាំ​ការប្រកួត​ផ្លូវការ​របស់ខ្លួន ​ដោយ​ទទួល​ការពិន័យ ២ប្រកួត​បន្ត​ពី FA អង់គ្លេស​ដែល​ពិន័យ​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​ក្រោយ​បោក​ទូរស័ព្ទដៃ​អ្នកគាំទ្រ​អំឡុង​ការប្រកួត​ឱ្យ Manchester United នៅ​ទឹកដី Everton កាលពី​ខែមេសា​ឆ្នាំមុន​។ ​​ថ្ងៃអាទិត្យ​នេះ Ronaldo នឹង​មានមុខ​ផ្លូវការ​ក្នុងការ​ប្រកួត​ដំបូង​នៅ​លី​គ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​ដោយ Al Nassr ត្រូវ​ទទួល​ស្វាគមន៍ Ettifaq៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        167
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        174
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm