មកទល់កណ្ដាលខែមករានេះ សមត្ថកិច្ចទទួលបណ្ដឹងករណីជួញដូរមនុស្ស ៧០៧ ករណី ឃាត់ខ្លួនជនសង្ស័យ ១២០នាក់

2023/01/20 09:04:24 pm        310

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២២​ មកទល់ពាក់កណ្តាលខែមករា ឆ្នាំ២០២៣នេះ ​កងកម្លាំងមានសមត្ថកិច្ចកម្ពុជា បាន​ទទួលព័ត៌មាន និងពាក្យបណ្តឹងនានាចំនួន ៧០៧ ករណី ​បានស្រាវជ្រាវរកឃើញ ៤៤៥ ករណី ក្នុងនោះ ​មានជនបរទេសចំនួន ១ ០៤៥នាក់ បានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសនានាចំនួន ១២០នាក់ មាន ៤សញ្ជាតិ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ និងបានបិទក្រុមហ៊ុនដែលពាក់ព័ន្ធ​បទ​ល្មើសចំនួន ៥ ក្រុមហ៊ុនព្រមទាំងផ្អាកអាជីវកម្ម ​និងបន្តស្រាវជ្រាវ ៤ ក្រុមហ៊ុន។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ក្នុងចំណោមពាក្យបណ្តឹងដែលទទួលបាន អាជ្ញាធរកម្ពុជា​បានបិទសំណុំរឿង ២២៩ ករណី ដោយមូលហេតុរកមិនឃើញទីតាំង និងផ្តល់ព័ត៌មានមិនច្បាស់លាស់។

សម្ដេច បានបន្តថា ឆ្លងតាមប្រតិបត្តិការស្រាវជ្រាវបង្ក្រាបបទល្មើសជួញដូរមនុស្ស កងកម្លាំងមាន​សមត្ថកិច្ចកម្ពុជា បានរកឃើញជនបរទេសមួយចំនួន ​ត្រូវបានមេខ្យល់ ​មេខ្លោងនៅក្រៅប្រទេស​បោកបញ្ឆោតតាមប្រព័ន្ធអនឡាញឱ្យចូលមកធ្វើការខុសច្បាប់ នៅតាមទីតាំងល្បែងភ្នាល់អនឡាញ​ខុសច្បាប់​នានា ដែលភាគច្រើននៅខេត្តព្រះសីហនុ។

បើតាមសម្ដេចក្រឡាហោម ស ខេង ដោយពិនិត្យឃើញភាពស្មុគស្មាញនៃល្បែងភ្នាល់​អនឡាញ​ខុសច្បាប់ និងការប្រើប្រាស់ពលកម្មបរទេសមិនស្របច្បាប់​នៅតាមទីតាំងទាំងនោះ រាជរដ្ឋាភិបាល​បានសម្រេចរៀបចំនូវយន្តការ ២ទៀត ដើម្បីជួយគាំទ្រដល់ប្រតិបត្តិការស្រាវជ្រាវ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្សជួញដូរពលកម្ម​ និងអាជីវកម្មផ្លូវភេទ។

ក្នុងនោះបានបង្កើតនូវក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស ដែល​ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងគណៈកម្មការ​អន្តរក្រសួង​ជំរុញនិងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេសដែលដឹកនាំដោយ ​ឯកឧត្តម នៅ លក្ខណា ​អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

រាជរដ្ឋាភិបាលកម្ពុជា ​បានឆ្លើយតបជាបន្ទាន់ ​តាមវិធានការបោសសម្អាតបទល្មើសយ៉ាងមាន​ប្រសិទ្ធភាព​នោះគឺ «ផែនការប្រតិបត្តិ ការបង្កើនការបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទម្រង់ និង​បទល្មើសពាក់ព័ន្ធ» តាមសេចក្ដីសម្រេចរបស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ​មនុស្ស (គ.ជ.ប.ជ) និងបង្កើតក្រុមការងារប្រតិបត្តិការដឹកនាំដោយ ​អគ្គស្នងការនគរបាលជាតិ និង​បើកយុទ្ធនាការនៅទូទាំងប្រទេស រុករកបទល្មើស បណ្តាញជនល្មើស ​និងសង្គ្រោះជនរងគ្រោះ នៅ​តាមទីតាំង​ដែលមានការសង្ស័យយ៉ាងសកម្ម៕

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am       
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm