មនុស្ស​ជាង​ ១​លាន​នាក់​តវ៉ា​ប្រឆាំង​កំណែទម្រង់​ប្រាក់​សោធន​និវត្តន៍​នៅ​ប្រទេស​បារាំង​

2023/01/20 09:50:10 pm        404

​បារាំង៖ មនុស្ស​ជាង ១​លាន​នាក់​បានធ្វើ​បាតុកម្ម​ក្នុងប្រទេស​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​តវ៉ា​នឹង​កំណែទម្រង់​ប្រាក់​សោធន​និវត្តន៍ ដោយ​បាតុករ​មួយចំនួន​បាន​ប៉ះទង្គិច​ជាមួយ​នគរបាល​នៅ​ទីក្រុង​ប៉ារីស ខណៈ​បាតុកម្ម​បាន​រំខាន​ដល់​ការដឹកជញ្ជូន​សាធារណៈ សាលារៀន និង​សេវា​ជាច្រើន​។

ក្រសួងមហាផ្ទៃ​បានដាក់​ចំនួន​បាតុករ​សរុប​ ដែល​ដើរ​ធ្វើបាតុកម្ម​ប្រឆាំង​ផែនការ​របស់​ប្រធានាធិបតីលោក Emmanuel Macron ក្នុងការ​បន្ថែម​អាយុ​ចូលនិវត្តន៍ចំនួន ១.២លាន​នាក់ រួមទាំង ៨០,០០០នាក់​នៅ​ទីក្រុង​ប៉ារីស​។ សហជីព CGT ឆ្វេងនិយមបាន​និយាយថា មាន​មនុស្ស​ជាង ២លាន​នាក់​នៅក្នុង​ការតវ៉ា​នៅ​ទូទាំងប្រទេស​បារាំង​។​ ​ជុំវិញ​តំបន់ Bastille ទីក្រុង​ប៉ារីស ក្រុមបាតុករ​ជ្រុលនិយម​បាន​គប់​ដប ធុងសំរាម និង​គ្រាប់​បែកផ្សែង​ដាក់​នគរបាល ដែល​បាន​តបត​វិញ​ដោយ​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​បំបែក​ក្រុម​អ្នកបង្ក​បញ្ហា។ ខណៈការហែក្បួន​បាតុកម្ម​បាន​ថយចុះ​នៅពេល​ល្ងាច ក្រុមបាតុករ​វ័យក្មេង​មួយក្រុម​បាន​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ​ នៅ​ភាគ​ខាងកើតទីក្រុង​ប៉ារីស ដោយបាន​ដុត​ភ្លើង​បង្ក​អគ្គិភ័យ​ជាច្រើន និង​បំផ្លាញ​ចំណតរថយន្ត​ក្រុង​។​

​នគរបាល​និយាយថា ពួកគេ​បាន​ចាប់ខ្លួន​មនុស្ស ​៣៨​នាក់ដែល​ពាក់​ម៉ាស់ មួកសុវត្ថិភាព និង​សំលៀកបំពាក់​ពណ៌​ខ្មៅ​។ ផែនការ​ប្រាក់​សោធន​និវត្តន៍​ដែល​បង្ហាញ​ដោយ​រដ្ឋាភិបាល​របស់លោក Macron កាលពី​សប្តាហ៍​មុននឹង​បង្កើន​អាយុ​ចូលនិវត្តន៍​សម្រាប់​ភាគច្រើន​ពីអាយុ​ ៦២​ឆ្នាំ ក្នុងចំណោម​កម្រិត​ទាប​បំផុត​នៅក្នុង​សហភាព​អឺរ៉ុបដល់​ ៦៤​ឆ្នាំ ហើយនឹង​បង្កើន​ឆ្នាំ​នៃ​ការរួមចំណែក​ដែល​ត្រូវការ​សម្រាប់​ប្រាក់​សោធន​ពេញលេញ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        34
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        66
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm