គ.ជ.ប បានដោះស្រាយ៥៩បណ្តឹងរបស់ពលរដ្ឋស្នើកែតម្រូវទិន្នន័យក្នុងបញ្ជីឈ្មោះបោះឆ្នោតដំបូង

2023/01/20 09:55:27 pm        289

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា រយៈពេលមួយសប្តាហ៍ គ.ជ.ប ទទួលបាន៥៣បណ្តឹង ​ពាក់ព័ន្ធនឹងបញ្ហាខុសទិន្នន័យ របស់ពលរដ្ឋក្នុង ​បញ្ជីឈ្មោះបោះឆ្នោតដំបូង។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ (គ.ជ.ប) បានប្រាប់BTV នៅថ្ងៃនេះថា បន្ទាប់ពីការបិទផ្សាយ បញ្ជីឈ្មោះបោះឆ្នោតដំបូងបានដំណើរការទៅតាមបណ្តាឃុំ-សង្កាត់នៅទូទាំងប្រទេស គិតមក​ដល់ពេល នេះ មានរយៈពេលមួយសប្តាហ៍ហើយ ​ដែលប្រជាពលរដ្ឋបានទៅពិនិត្យដោយផ្ទាល់ និងតាមប្រព័ន្ធអន ឡាញជាបន្តបន្ទាប់។

ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដំបូងនេះ សង្កេតឃើញថា​ ប្រជាពលរដ្ឋភាគច្រើន បានពិនិត្យ​តាមប្រព័ន្ធអនឡាញ ដើម្បីកាត់បន្ថយពេលវេលា ​និងការធ្វើដំណើរទៅតាមទីតាំងឃុំ-សង្កាត់ របស់ខ្លួន ។

ឯកឧត្តម បញ្ជាក់ថា រយៈពេលមួសប្តាហ៍នេះ គ.ជ.ប បានទទួលបណ្តឹង​ ចំនួន៥៣បណ្តឹង រួមមាន បណ្តឹងតវ៉ា ៤៩បណ្តឹង និងបណ្តឹងជំទាស់ ​៤បណ្តឹង​ ហើយបណ្តឹងភាគច្រើន ពាក់ព័ន្ធ​នឹង​ការស្នើកែតម្រូវ ទិន្នន័យ ដូចជា​ លេខអត្តសញ្ញាណបណ្ណជាដើម។

ឯកឧត្តម ហង្ស ពុទ្ធា ​បានអំពាវនាវដល់ប្រជាពលរដ្ឋ រួសរាន់ទៅពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ ​និង​ទិន្នន័យ​ផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត​ ព្រមទាំងអាចសុំកែតម្រូវ ​តាមរយៈការប្តឹងតវ៉ា​ ឬប្តឹងជំទាស់។

ឯកឧត្តម ​បានបន្ថែមថា ការប្តឹងតវ៉ាលើបញ្ជីឈ្មោះបោតះឆ្នោតដំបូង​ មានរយៈពេល១០ថ្ងៃ ចាប់ពី ថ្ងៃទី១៣ ​ដល់ថ្ងៃទី២៣ ខែមករា ​នេះ ហើយប្រជាពលរដ្ឋរូបណា​ ដែលពិនិត្យឃើញទិន្នន័យ​របស់​ខ្លួនមិន ត្រឹមត្រូវ អាចប្តឹងទៅក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមូលដ្ឋានរបស់ខ្លួន។យោងតាមរបាយការណ៍របស់ គ.ជ.ប ដែលបានបង្ហាញកាលពីកន្លងទៅ ​ចំនួនអ្នកចុះឈ្មោះបោះ ឆ្នោតក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២​ ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៧ ​នៅថ្ងៃទី២៣ ​ខែកក្កដា ឆ្នាំ២០២៣ ​មានជាង៩លាន៧សែននាក់ ខណៈអ្នកដែល​នឹងត្រូវ​លុប ឈ្មោះចេញពីបញ្ជី ​មានចំនួនជិត២៨ម៉ឺននាក់៕អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        104
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm