វិបត្តិកូវីដ-១៩ ជំរុញការជួញដូរតាមប្រព័ន្ធអនឡាញមាននិន្នាការកើនឡើងយ៉ាងឆាប់រហ័ស

2023/01/20 11:19:59 pm        437

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា លើកឡើងថា វិបត្តិកូវីដ-១៩ ​រួមជាមួយនឹងការប្រើប្រាស់អ៊ីនធឺណែត និងទូរស័ព្ទចល័ត ​បានជំរុញឱ្យមានការរីកចម្រើនយ៉ាងខ្លាំង​នៅក្នុងការទូទាត់តាមប្រព័ន្ធ​អនឡាញ​នៅកម្ពុជា។

ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ​២០២៣ របស់ធនាគារជាតិនៃកម្ពុជា​ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា មធ្យោបាយទូទាត់អេឡិចត្រូនិកកាន់តែពេញនិយម​នៅទូទាំង​ប្រទេស ស្របពេលដែលចំនួនការប្រើប្រាស់ទូរស័ព្ទចល័តមាន ​១៩,៦លានគ្រឿង និងអ្នកប្រើប្រាស់អ៊ីនធឺណែតកើនដល់ ១៨ លាននាក់ ។

ឯកឧត្តម ជា ចាន់តូ មានប្រសាសន៍ថា ចាប់តាំងពីវិបត្តិកូវីដ-១៩មក ការជួញដូរតាមប្រព័ន្ធ​អនឡាញ​មាននិន្នាការកើនឡើងយ៉ាងឆាប់រហ័ស ហើយមធ្យោបាយទូទាត់អេឡិចត្រូនិកកាន់​តែពេញនិយម​នៅទូទាំងប្រទេស ។

ឯកឧត្តម ដើម្បីដើរឱ្យទាន់ការវិវត្តដ៏ឆាប់រហ័សនេះ ប្រព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្មជាលំដាប់ សម្រាប់ការសម្រួលដល់ការទូទាត់នៅក្នុងសេដ្ឋកិច្ច ​ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងឆាប់រហ័ស ។

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងថា ​អត្ថប្រយោជន៍​នៃទំនើបកម្មប្រព័ន្ធទូទាត់ ត្រូវបាន​បង្ហាញយ៉ាងជាក់ច្បាស់ក្នុងអំឡុងពេលបិទខ្ទប់ ​ដោយបានគាំទ្រដល់ដំណើរការអាជីវកម្មនានា​តាមប្រព័ន្ធ​អនឡាញ និងវិធានការគាំពារសង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការផ្ទេរប្រាក់​ឧបត្ថម្ភ​ដល់កម្មករ-និយោជិតនិងប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ បានភ្លាមៗនិងមានតម្លាភាព​។

បច្ចុប្បន្ននេះ ប្រព័ន្ធទូទាត់កម្ពុជា ​ជាពិសេសប្រព័ន្ធបាគងនិងខេអេចឃ្យូអរ (KHQR) បានសម្រួល​ដល់​ការទូទាត់ឆ្លងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ​ជំរុញ​បរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងបានលើក​មុខមាត់​នៃប្រព័ន្ធទូទាត់កម្ពុជា​នៅលើឆាកអន្តរជាតិចំពោះភាពច្នៃប្រឌិត និងនវានុវត្តន៍ខ្ពស់ ស្រប​ពេល​ដែលគណនីអ៊ីវ៉ាឡេតបានកើនគួរឡើងឱ្យកត់សម្គាល់ដល់ ១៧,៩ ​លានគណនី ។

កន្លងមក ​ធនាគារជាតិនៃកម្ពុជា បានភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ​ និងម៉ាឡេស៊ី ​និងកំពុង​បញ្ចប់​ការតភ្ជាប់ជាមួយប្រទេសឡាវ និងវៀតណាម ដើម្បីដាក់ឱ្យដំណើរការនា​ពេលឆាប់ៗនេះ ៕

អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        133
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm